ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ទទួល​​បានការ​​គាំទ្រ​ច្រើន​ហើយ តើ​អ្នក​នាង​ខាត់ សុ​ឃី​ម និយាយ​អ្វីខ្លះ​​?

2 ខែ មុន

រាជធានី​ភ្នំពេញ​៖ តារា​ពហុ​ជំនាញ​ អ្នក​នាង ខាត់ សុ​ឃី​ម កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​នៅឡើយ សម្រាប់​ឈរឈ្មោះ​ជា​បេក្ខភាព​នៃ​ការ​បោះ​ឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ខណៈ​ពេល​ដែល​បេក្ខភាព​សម្រាប់​ឈរឈ្មោះ​ក្នុង​តំណែង​មួយ​នេះ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ ។ យ៉ាងណា…

0:00
0:00

រាជធានី​ភ្នំពេញ​៖ តារា​ពហុ​ជំនាញ​ អ្នក​នាង ខាត់ សុ​ឃី​ម កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​នៅឡើយ សម្រាប់​ឈរឈ្មោះ​ជា​បេក្ខភាព​នៃ​ការ​បោះ​ឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ខណៈ​ពេល​ដែល​បេក្ខភាព​សម្រាប់​ឈរឈ្មោះ​ក្នុង​តំណែង​មួយ​នេះ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ ។

យ៉ាងណា អ្នក​នាង ខាត់ សុ​ឃី​ម បញ្ជាក់​ថា អ្នក​នាង​នឹង​ពិចារណា​សម្រាប់​តំណែង​ជា​ប្រធាន​សមាគមសិល្បករ​ខ្មែរ ក្នុង​ពេល​ដែល​អ្នក​នាង​ត្រូវ​បាន​អ្នកសិល្បៈ​ជា​ច្រើន​នាក់​បោះ​ឆ្នោត​គាំទ្រ​ចេញពី​ចិត្ត​សម្រាប់​ឲ្យ​នាង​ធ្វើ​ជា​ប្រធាន​សមាគម ។

តាម​រយៈ​វី​ដេ​អូ​បង្ហោះ​លើ​បណ្តាញ​សង្គម​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​លើក​ឡើង​ថា ដំបូង​ឡើយ អ្នក​នាង​មិន​មាន​គោលបំណង​នៅ​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​នេះ​ឡើយ ដោយសារ​អ្នក​នាង​គិត​ថា ការ​ធ្វើ​ប្រធាន​នេះ​វា​ហត់ ហើយ​ខ្លាច​ធ្វើ​ទៅ​មិន​ត្រូវចិត្ត​គេ ។

អ្នក​នាង​បញ្ជាក់​ថា លុះ​ក្រោយមក ស្វាមី​អ្នក​នាង​បាន​លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ​នាង​ធ្វើ​ប្រសិនបើ​គេ​បោះ​ឆ្នោត​អោយ ព្រោះ​មិនមែន​នៅ​សុខ​ៗ​យើង​ចង់ទៅ​ឡើង​ខ្លួនឯង​នោះ​ឡើយ ។ អ្នក​នាង​ថា មិនមែន​យើង​ឡើង​ទៅ​សម្រាប់​ការ​ប្រកួតប្រជែង​ជាមួយ​អ្នក​ណា​ម្នាក់​នោះ​ឡើយ ប៉ុន្តែ​បើ​អ្នក
សិល្បៈ​ជា​ច្រើន​គាត់​គាំទ្រ និង​បោះ​ឆ្នោត​ឲ្យ​នោះ​យើង​ធ្វើ​ទៅ ពីព្រោះ​នាង​ក៏​ចង់​ដឹង​ខ្លួនឯង​ដែរ​ថា តើ​អាច​កែប្រែ​ស្ថានការណ៍​ឲ្យ​ល្អ​ជាង​នឹង ឬ​ក៏​អាច​ធ្វើ​ត្រឹម​ប៉ុណ្ណឹង​បាន​ឬ​អត់?

នាង​បញ្ជាក់​ថា ប្រសិនបើ​ក្នុង​ករណី​ដែល​នាង​មិន​អាច​កែប្រែ​អ្វី​បាន​នោះ នាង​នឹង​ធ្វើ​លិខិត​សុំ​ឈប់​ភ្លាម​ៗ​តែ​ម្តង ដោយសារ​នាង​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការងារ​មួយ​នេះ​ឡើយ ។
យ៉ាងណា បើ​តាម​អ្នក​នាង ខាត់ សុ​ឃី​ម សម្រាប់​តំណែង​ជា​ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ​នា​ពេល​នេះ គឺ​នាង​កំពុង​តែ​ពិចារណា​នៅឡើយ ព្រោះ​ការ​គាំទ្រ​ធ្វើ​ជា​ប្រធាន​នេះ​មិនមែន​មាន​តែ​រូប​នាង​ឡើយ ពោល​គឺ​មាន​អ្នក​សិ​ល្បះ​ច្រើន​នាក់​ទៀត ហេតុនេះ ទុក​ឲ្យ​ពួក​គាត់​ជ្រើសរើស ប៉ុន្តែ​បើ​ពួក​គាត់​ពិតជា​ពេញចិត្ត ហើយ​បោះ​ឆ្នោត​ឲ្យ​នាង​ធ្វើ នោះ​នាង​អាច​ទៅ​បាន ។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​បន្ថែម​ថា បើ​ទោះបីជា​នាង​មិនមែន​ជា​ប្រធាន​សមាគម ឬ​អ្នកធ្វើការ​នៅ​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​ណាមួយ​ក៏​ដោយ ប៉ុន្តែ​អ្នក​នាង​នៅ​តែ​ជា​អ្នកសិល្បៈ​មួយ​រូប​ដែល​ចង់​ជួយ​អ្នកសិល្បៈ ហើយ​បើ​នាង​មាន​លទ្ធភាព​នាង​នឹង​ធ្វើ​ការងារ​ឲ្យ​អោយ​ច្រើន​សម្រាប់​សិល្បៈ ។ អ្នក​នាង​បញ្ជាក់​ថា នាង​អាច​មានបាន​ក៏​ដោយសារ​សិល្បៈ ហេតុនេះ អ្នក​នាង​ចង់​ធ្វើ​អ្វី​ៗ​ដើម្បី​សិល្បៈ និង​ឲ្យ​សិល្បៈ​កាន់តែ​ល្អជា​បន្តបន្ទាប់​ទៀត ។

ទោះជា​យ៉ាងណា អ្នក​នា​បាន​សម្តែង​អំណរ​គុណ​សម្រាប់​ការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​មហាជន ក្រុម​គ្រួសារ ជា​ពិសេស អ្នកសិល្បៈ​ដូច​គ្នា ដើម្បី​ឲ្យ​នាង​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ហើយ​ប្រ​សិន​នាង​ពិតជា​អាច​ក្លាយជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ តាម​រយៈ​ការ​បោះ​ឆ្នោត​គាំទ្រ​នោះ នាង​នឹង​សន្យា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់​តំណែង​មួយ​នេះ ។

អត្ថបទសរសេរ ដោយ