កុដិ១ខ្នង ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះកុដិឈើ១ខ្នង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង
ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះកុដិឈើ១ខ្នង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង
ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះកុដិឈើ១ខ្នង និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង ខណៈសមត្ថកិច្ចសន្និដ្ឋានថាអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នៅវត្តដូនណូយ ស្ថិតភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក។
លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា នៅពេលដែលអគ្គីភ័យឆាបឆេះកុដិ គឺព្រះសង្ឃមិនបានគង់នៅក្នុងកុដិនោះទេ ព្រោះអាកាសធាតុក្ដៅក៏ចុះមកគង់នៅក្រោម ស្រាប់តែមានអគ្គីភ័យបានឆាបឆេះឡើង បង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកនាំគ្នាជួយពន្លត់រហូតដល់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងបានមកដល់ និងមានកម្លាំងអន្តរាគមន៍ជួយបាញ់ពន្លត់ ។
លោកបានបញ្ជាក់ថា អគ្គីភ័យដែលឆាបឆេះកុដិ១ខ្នងខូចខាតស្ទើរទាំងស្រុង សង់អំពីឈើប្រក់ស័ង្កសី ដែលមានទំហំ៨ម៉ែត្រx៨ម៉ែត្រនិងខូចខាតសម្ភារៈប្រើប្រាស់ និងប្រាក់១០ម៉ឺនរៀល និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿង ប្រើប្រាស់ទឹក១រថយន្ត និងកម្លាំងអន្តរាគមន៍១៣នាក់មាននគរបាល កងរាជអាវុធហត្ថ យោធា។
លោកវរៈសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា អគ្គីភ័យឆាបឆេះកុដិខាងលើអាចបណ្ដាលមកពីឆ្លងចន្តរអគ្គិសនីបង្កឆាបឆេះអស់កុដិ១ខ្នងនិងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង ៕
ចែករំលែកព័តមាននេះ