ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ទាំង​៨​ភូមិភាគ​ ក្នុង​ការ​បោះ​ឆ្នោត​ព្រឹ​ទ្ធ​សភា

2 ខែ មុន
  • ភ្នំពេញ

គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​ប្រកាស​លទ្ធផល​បឋម ដោយ​បង្ហាញ​ថា គណបក្ស ប្រជាជន​ទទួល​សំឡេង​ឆ្នោត​ច្រើន​ជាងគេ​នៅ​ទូ​ទាំង​៨​ភូមិភាគ បន្ទាប់​មក គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ ឈ្នះ​លេខ​រៀង​ទី​ពីរ ។…

គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​ប្រកាស​លទ្ធផល​បឋម ដោយ​បង្ហាញ​ថា គណបក្ស ប្រជាជន​ទទួល​សំឡេង​ឆ្នោត​ច្រើន​ជាងគេ​នៅ​ទូ​ទាំង​៨​ភូមិភាគ បន្ទាប់​មក គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ ឈ្នះ​លេខ​រៀង​ទី​ពីរ ។

តាម​រយ​:​ទូរ​ជាតិ​កម្ពុជា គជ​ប បាន​ប្រកាស​ថា ៖

១ នៅ​ភូមិភាគ​ទី​១ គឺ​ទីក្រុង​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៨១៧ សំឡេង ចំណែក​គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន​៨៨ សំឡេង គណបក្ស​កម្លាំង​ជាតិ​ទទួល​បាន​០​សំឡេង និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទទួល​បាន​១​សំឡេង ។

២ ភូមិភាគ​ទី​២ មាន​កំពង់ចាម និង​ត្បូង​ឃុំ ៖ គណបក្ស​ប្រជា​ជ​ណ​ទទួល​បាន​១១២១​សំឡេង គណបក្ស​ឆ​ន្ទះ​ខ្មែរ​២៣៩​សំឡេង គណបក្ស​កម្លាំង​ជាតិ​ទទួល​បាន​៤​សំឡេង និង​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ទទួល​បាន​១​សំឡេង ។

៣ ភូមិភាគ​ទី​៣ គឺ​ខេត្តកណ្តាល ៖ គណបក្ស​ប្រជាជន​ទទួល​បាន​៧៧៩ សំឡេង គណបក្ស​ឆន្ទៈ​ខ្មែរ ១៣០​សំឡេង គណបក្ស​កម្លាំង​ជាតិ​ទទួល​បាន​១២​សំឡេង និង​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ទទួល​បាន​៤ សំឡេង ។

៤ ភូមិភាគ​ទី​៤ មាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន និង​ឧត្តរមានជ័យ ៖ គណបក្ស​ប្រជាជន​ទទួល​បាន​១៩១១ សំឡេង គណបក្ស​ឆន្ទៈ​ខ្មែរ ២១៨​សំឡេង គណបក្ស​កម្លាំង​ជាតិ​ទទួល​បាន​១១៨​សំឡេង និង​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ទទួល​បាន​១​សំឡេង ។

៥ ភូមិភាគ​ទី​៥ មាន​ខេត្តកំពត តាកែវ និង​កែប ៖ គណបក្ស​ប្រជា​ជ​ណ​ទទួល​បាន​១១៨៧​សំឡេង គណបក្ស​ឆន្ទៈ​ខ្មែរ​១៤៨​សំឡេង គណបក្ស​កម្លាំង​ជាតិ​ទទួល​បាន​២​សំឡេង និង​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ទទួល​បាន​០​សំឡេង ។

៦ ភូមិភាគ​ទី​៦ មាន​ខេត្ត ព្រៃវែង និង ស្វាយ​រៀង ៖ គណបក្ស​ប្រជាជន​ទទួល​បាន​១១៦១​សំឡេង គណបក្ស​ឆន្ទៈ​ខ្មែរ​២៤៥​សំឡេង គណបក្ស​កម្លាំង​ជាតិ​ទទួល​បាន​៤​សំឡេង និង​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ទទួល​បាន​១​សំឡេង ។

៧ ភូមិភាគ​ទី​៧​មាន​កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង ពោធិសាត់ និង​ខេត្ត​ព្រះ​សីហ​នុ ៖ គណបក្ស​ប្រជាជន​ទទួល​បាន​១៥៧៥​សំឡេង គណបក្ស​ឆន្ទៈ​ខ្មែរ​១៥១​សំឡេង គណបក្ស​កម្លាំង​ជាតិ​ទទួល​បាន​១៥ សំឡេង និង​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ទទួល​បាន​០​សំឡេង ៕

៨ ភូមិភាគ​ទី​៨​មាន​ខេត្តកំពង់ធំ ក្រចេះ មណ្ឌល​គី​រី ព្រះ​វិ​ហ៊ា​រ រតនគីរី និង ស្ទឹង​ត្រែង​៖ គណបក្ស​ប្រជា​ជ​ណ​ទទួល​បាន​១៥០១​សំឡេង គណបក្ស​ឆ​ន្ទះ​ខ្មែរ​១៧៥​សំឡេង គណបក្ស​កម្លាំង​ជាតិ​ទទួល​បាន​៧៩ សំឡេង និង គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ទទួល​បាន​១១​សំឡេង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ