ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាជន​ឈ្នះ​ដាច់​ការ​បោះ​ឆ្នោត​ព្រឹ​ទ្ធសភា ខ​ណៈគណ បក្ស​ឆ​ន្ទៈខ្មែរ​បាន​សំឡេងច្រើន​លំដាប់​ទី​ពីរ

2 ខែ មុន
  • ភ្នំពេញ

គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យ​ជំនះ​ភ្លូកទឹកភ្លូកដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ​នេះ ។ នេះ​បើ​តាម​ប្រភព​មួយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយ អំពី​លទ្ធផល​ក្រៅផ្លូវការ ។ ប្រភព​នោះ​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជាង​៨០​ភាគរយ​នៃ​សំឡេង​ឆ្នោត…

គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យ​ជំនះ​ភ្លូកទឹកភ្លូកដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ​នេះ ។ នេះ​បើ​តាម​ប្រភព​មួយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយ អំពី​លទ្ធផល​ក្រៅផ្លូវការ ។

ប្រភព​នោះ​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជាង​៨០​ភាគរយ​នៃ​សំឡេង​ឆ្នោត ហើយ ទទួល​បាន​យ៉ាងតិច​៥០ អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដណ្តើម​៥៨ អាសនៈ ។

ព្រឹទ្ធសភា​មាន​៦២​អាសនៈ ។ ចំណែក​៤​អាសនៈ​ទៀត គឺ ២​អាសនៈ​នឹង​តែងតាំង ដោយ​ព្រះមហាក្សត្រ និង​២​អាសនៈ​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​រដ្ឋសភា ។

លោក ប្រាជ្ញ ច័ន្ទ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បានអោយ​ដឹង​ថា អ្នក​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​១១៧៣០ នាក់ ឬ​ស្មើនឹង​ជាង​៩៩​ភាគរយ ។

គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន​សំឡេង​ច្រើន​លំដាប់​ទី​ពីរ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ។
ចំណែក​គណបក្ស​កម្លាំង​ជាតិ​ទទួល​បាន​សំឡេង​លំដាប់​ទី​បី ហើយ​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ទទួល​បាន​សំឡេង​តិច​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ