ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! ករណី​អគ្គិភ័យ​ឆេះ​កុដិ​លោកក្នុង​វត្ត​ដូន​ណូ​យ ស្រុក​ស្វាយចេក

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មាន​ករណី​អគ្គិភ័យ​ឆេះ​កុដិ​លោក នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ដែល​មាន​ទំហំ​០៨​ម៉ែត្រ X ០៨​ម៉ែត្រ…

ខេត្តបន្ទាយមានជ័យ ៖ មាន​ករណី​អគ្គិភ័យ​ឆេះ​កុដិ​លោក នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ដែល​មាន​ទំហំ​០៨​ម៉ែត្រ X ០៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ស្ថិត​ក្នុង​វត្ត​ដូន​ណូ​យ ភូមិ​ដូន​ណូ​យ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​(​ព្រះសង្ឃ​ស្នាក់​នៅ​ក្ន្ងុ​ង​កុដិ​ចំនួន​០៤​អង្គ​) ។

លោក​វ​រេស​នី​យ៍​ឯក ជា ស្លូញ អធិការ​នគរបាល​ស្រក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា ៖ ក្រោយ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​ការពារ​ភូមិ កម្លាំង​ប៉ុស្តិ៍​ទ្រាស និង​កម្លាំង​ជំនាញ​អគ្គិភ័យ នៅ​អធិការដ្ឋាន​ស្រុក​ស្វាយចេក​បាន​យក​រថយន្ត​អគ្គិភ័យ​មួយ​គ្រឿង កម្លាំង​សរុប​១៣​នាក់ ដឹកនាំ​ដោយ​លោក ស៊ុន គឿ​ត អធិការ​ង ជួយ​ពន្លត់​អោយរ​លត់​ទាំងស្រុង នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី ប្រើ​ទឹក​អស់​០១​ឡាន ។

ចំពោះ​លោក​វរសេនីយ៍ឯក ជា ស្លូញ​បាន​បញ្ជាក់​ថា ៖ សម្ភារៈ​ខូចខាត អស់ប្រាក់​១០​ម៉ឺន​រៀល សម្ភារ​ដំណេក និង​សម្ភារៈ​ប្រើប្រាស់​របស់​ព្រះសង្ឃ ។ ដោយ​កុដិ​លោក​ខូចខាត​៥០​ភាគរយ ។ ករណី​ឆេះ​នេះ​ដែរ មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ព្រះសង្ឃ​ទេ ។
ទាក់ទង​នឹង​ករណី​នេះ​ដែរ មូលហេតុ​បណ្តាល​មក​ពី​ផ្ទុះ​សេ​ខ្សែភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ