តុលាការកំពុងចាត់ការសំណុំរឿងម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី គឺឧកញ៉ាឡេង ចាន់ណា ឆបោកប្រាក់ពលរដ្ឋរាប់រយលានដុល្លារ
- សៀមរាប
ខេត្តសៀមរាប ៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងកាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភៈ
ខេត្តសៀមរាប ៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងកាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភៈ
ខេត្តសៀមរាប ៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងកាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា តុលាការកំពុងមានចំណាត់ការយ៉ាងយកចិត្តទុកដាក់ទៅលើសំណុំរឿងព្រហ្មទណ្ឌចំនួន៤ និងសំណុំរឿងរដ្ឋប្បវេណីចំនួន៤ ដែលប្រជាពលរដ្ឋប្តឹងឈ្មោះ ឡេង ចាន់ណា ជាម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក។
យោងតាមសេចក្ដីថ្លែងការរបស់អ្នកនាំ ពាក្យនៃសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានប្រជាពលរដ្ឋដែល មកធ្វើការតវ៉ា ស្រែកទាមទារ.សុំឱ្យតុលាការ រកយុត្តិធម៌ឱ្យនោះ បានអះអាងថា ពួក គាត់ជា ជនរងគ្រោះ នៃអំពើឆបោកដោយឈ្មោះ ឡេង ចាន់ណា ជាម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក សុំ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ឡេង ចាន់ណា ដោយសារថា ពួកគាត់បានដាក់ពាក្យបណ្ដឹងចូលមកសាលាដំបូង អមអយ្យការសាលាដំបូងខេត្តសៀមរាបរួចហើយ ប៉ុន្តែ សាលាដំបូង អម អយ្យការ សាលាដំបូងខេត្តសៀមរាបពុំបានរកដំណោះស្រាយ ជូនពួកគាត់នៅឡើយទេ។
អ្នកនាំពាក្យនៃសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា ប្រជាពលរដ្ឋបានប្ដឹងឈ្មោះ ឡេង ចាន់ណា និង បក្ខពួកមក អយ្យការអមសាលា ដំបូងខេត្តសៀមរាបចំនួន០៤(បួន) សំណុំ រឿង រួមមាន សំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌលេខ ២៣៨ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌ លេខ ២៦៥ ចុះថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៤, និង សំណុំរឿងព្រហ្ម ទណ្ឌលេខ ២៦៦ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
នៅពេលសំណុំរឿងព្រហ្មទណ្ឌទាំងនេះត្រូវបានបញ្ជូនមកចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ នោះសាលាដំបូងខេត្តសៀមរាបនឹងចាត់ការភ្លាម ដោយផ្អែកតាមកភស្តុតាងក្នុងសំណុំរឿង និងតាមនីតិវិធីច្បាប់។
ដោយឡែក ចំពោះសំណុំរឿងរដ្ឋប្បវេណីពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក របស់អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក សាលាដំបូងខេត្តសៀមរាបបានទទួលចាត់ការសំណុំរឿងអង្គសេចក្ដី ចំនួន០៤(បួន)សំណុំរឿង រួមមាន សំណុំរឿងលេខ ៥០៦ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣, សំណុំរឿងលេខ ៥០៧ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣, សំណុំរឿងលេខ ៥០៨ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣, និងសំណុំរឿងលេខ៧២ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ចំពោះសំណុំរឿងរក្សាការពារមាន ចំនួន១ (មួយ) គឺសំណុំរឿងលេខ ១៧ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសាលាដំបូង ខេត្តសៀម រាបបានចេញដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្ន និងបានអនុវត្តការរឹបអូសជាបណ្ដោះអាសន្នជូនម្ចាស់បំណុលរួច ហើយ។ ចំពោះសំណុំរឿងរដ្ឋប្បវេណីដែលកំពុងតែចាត់ការទាំងអស់នោះ សាលា ដំបូងខេត្តសៀមរាបកំពុងតែបន្តចំណាត់ការយ៉ាងយកចិត្តទុកដាក់បំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
បើយោងតាមពលរដ្ឋរងគ្រោះបានឱ្យដឹងថា បន្ទាប់ពីមានការឃោសនាអំពីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អំពីការដាក់ប្រាក់ ចងការជាមួយក្រុមហ៊ុន នឹងទទួលបានការប្រាក់ខ្ពស់នោះ ប្រជាពលរដ្ឋបាននាំគ្នាយកប្រាក់ដែលពួកគាត់បានខ្ចីពីធនាគារផ្សេងមកចូលរួមដាក់ប្រាក់ជាមួយក្រុមហ៊ុនរបស់លោកស្រីឧកញ៉ា ឡេង ចាន់ណា នេះ។ ប្រជាពលរដ្ឋបន្តថា ទំហំទឹកប្រាក់ដែលពលរដ្ឋទូទាំងប្រទេស រួមទាំងពលករនៅប្រទេសកូរ៉េផង នោះបានយកប្រាក់មកចងការឱ្យ ឧកញ៉ាឡេង ចាន់ណា នេះមិនក្រោម៣០០លានដុល្លារអាម៉េរិកទេ ដែលប្រាក់ទាំងនោះពួកគាត់សុទ្ធតែបានខ្ចីបុលពីធនាគារសុទ្ធសាធ៕
ចែករំលែកព័តមាននេះ