ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​៣​នាក់ ​ជួញដូរ​ថ្នាំ​ញៀ.ន​ប្រភេទ​គ្រវី​ជាង​១០​គីឡូ ត្រូវចាប់ខ្លួន​

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​បឋមបាន​ឱ្យ​ដឹង​ថា​ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន កាលពី​ព្រឹក​

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​បឋមបាន​ឱ្យ​ដឹង​ថា​ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​បង្ហាញមុខ​ឈ្មួញ​គ្រឿងញៀ.ន​ចំនួន​៣​នាក់ ជា​ជនជាតិ​ចិន ដែល​បាន​ប្រព្រឹត្ត​បទ ល្មើស​នៅ​រាជធានី​ភ្នំពេញ និង​ថ្នាំ​ញៀន​ប្រមាណ​ជាង​១៦​គីឡូក្រាម ។

ព័ត៌មាន​បឋម​នោះ​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​៣ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់ ។

កិច្ច​បង្ក្រាប​នោះ​ដំបូង​ឡើយ​កម្លាំង​ក​៣ បាន​ប្រើប្រាស់​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ និង​រឹបអូស​សារធាតុ​ញៀន​បាន​មួយ​ចំនួន ។ ក្រោយ​ឃាត់ខ្លួន​សង្ស័យ​ម្នាក់​នោះ​យក​ទៅ​សាកសួរ ទើប​បន្ត​ទៅ​ឃាត់​បក្ខពួក​២ នាក់​ទៀត​ដែល​កំពុង​ស្នាក់​នៅ​ខុន​ដូ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជ​ធានី​ភ្នំពេញ និង​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀ.ន​មួយ​ចំនួន​ធំ ប្រភេទ​ថ្នាំ​គ្រ​វី ធ្វើ​ឱ្យ​សប្បាយ ។

សមត្ថកិច្ច​មិន​ទាន់​បាន​ធ្វើ​របាយការណ៍​លម្អិត ស្ដី​ពី​ករណី​បង្ក្រាប​គ្រឿងញៀន​នោះ​នៅឡើយ​ទេ គ្រាន់តែ​បង្ហើប​បឋម​ឱ្យ​ដឹង​ថា សារធាតុ​ញៀ.ន​ដែល​ដកហូត​បាន​ពី​ឈ្មួញ​ចិន​៣នាក់​នោះ​សរុប​មាន​ចំនួន​ជាង​១៦ គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ