ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមប្រមាញ់ក្រុមចោរគា.ស់ទូដែកយកគ្រឿងអលង្ការរាប់ម៉ឺនដុល្លារ និងឃាត់បានម្នាក់ទៀតនៅក្រុងព្រះសីហនុ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ដែល​បាន​ធ្វើ​សកម្មភាព​ផ្ទះ​វិឡា​មួយ​កន្លែង នៅ​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ហើយ​គា​.​ស់​បំបែក​ទូដែក​យក​លុយ និង​គ្រឿងអលង្ការ​អស់​រាប់​ម៉ឺន​ដុល្លារ កាលពី​កន្លះ​ខែ​មុខ​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ស្រាវជ្រាវ…

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ដែល​បាន​ធ្វើ​សកម្មភាព​ផ្ទះ​វិឡា​មួយ​កន្លែង នៅ​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ហើយ​គា​.​ស់​បំបែក​ទូដែក​យក​លុយ និង​គ្រឿងអលង្ការ​អស់​រាប់​ម៉ឺន​ដុល្លារ កាលពី​កន្លះ​ខែ​មុខ​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ស្រាវជ្រាវ ឃាត់ខ្លួន​បាន​ម្នាក់​កាលពី​៦​ល្ងាច ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ចំការ​ចេក សង្កាត់​អូរ​៣ ក្រុង ព្រះ​សីហ​នុ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ វង្ស សុ​ជាតិ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​មច្ឆា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ។

តាម​នគរបាល​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​ថា ជនសង្ស័យ​រូប​នោះ ជា​ជន​ដៃដល់​ក្នុង​ចំណោម​បក្សពួក​៣ ដែល​បាន​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​គា​.​ស់​ទម្លុះទម្លាយ​នៅ​ត្រង់​ចំណុច​ផ្ទះ​វិឡា គ្មាន​លេខ​មួយ​កន្លែង ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លង​មក ។

តាម​នគរបាល​ខណ្ឌ​សែន​សុខ​បានអោយ​ដឹង​ថា នេះ​ជា​ជនសង្ស័យ​ទី​៥ ហើយ ដែល​ត្រូវ​ឃាត់ខ្លួន ដែល​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់​(​ប្រុស​១​ស្រី​៣) ដែល​ជា​អ្នកសមគំនិត​យក​គ្រឿងអលង្ការ ដែល​គា​.​ស់បាន​យក​ទៅ​លក់​អោយ​ជន​ដៃដល់ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​គា​.​ស់​ទម្លុះទំលាយ​យក​ទ្រព្យសម្បត្តិ​នៅ​ចំណុច​ផ្ទះ​វិឡា មួយ​កន្លែង​ស្ថិត​នៅ​តាម​ផ្លូវលំ ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ដែល​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ ឆាយ សុ​វ​ណ្ណា​រី ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរ​នៅផ្ទះ ។

នៅ​ក្នុង​សកម្មភាព​ក្រុម​ចោរ បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុង​វីឡា​ខាងលើ​កាត់​ចំរឹង ដែល​ចូល​ក្នុងផ្ទះ​គា​.​ស់​ទ្វារ​បន្ទប់​ចូល និង​គា​.​ស់​បំបែក​ទូដែក​យក​គ្រឿងអលង្ការ និង​លុយ រួម​មាន ៖ ខ្សែ​ក​ពេជ្រ​២​ខ្សែ​, ខ្សែដៃ​ពេជ្រ​១​ខ្សែ ,​ចិញ្ចៀនពេជ្រ​៤​វង់​, ខ្សែ​ក​មាស​មួយ​តម្លឹង ១​ខ្សែ ,​កងដៃ​មាស​ដាំ​ត្បូង​ចំនួន​២​កង​,​កងដៃ​មាស​កូន​ក្មេង​ចំនួន​២​កង​,​មាស​ដុំ​ចំនួន​៣​តម្លឹង​,​ត្បូង​មិន​ទាន់​ឆ្នៃ​ចំនួន​ប្រមាណ​៤០-៥០​គ្រាប់​ខ្សែដៃ​មាស​១​តម្លឹង និង​លុយ​ដុល្លារ​ប្រមាណ​១​ម៉ឺន​ដុល្លារ ព្រមទាំង​យក​ម៉ាស៊ីន​ផ្ទុក​ទិន្នន័យ​កាមេរ៉ា​សុវត្ថិភាព​ចំនួន​១​គ្រឿង​គេច​បាត់ ។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​ករណី​គា​.​ស់​ផ្ទះ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង ហើយ​នគរបាល​ខណ្ឌ​សែន​សុខ ក៏​បាន​សហការ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់ ក្នុង​នោះ អ្នកសមគំនិត​៤​នាក់ និង​ម្នាក់​ជា​ជន​ដៃដល់ ។

តាម​ចម្លើយ សារភាព​ពី​ជនសង្ស័យ ឈ្មោះ​វង្ស សុ​ជាតិ បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ខ្លួន​ត្រូវ​បក្សពួក​ឈ្មោះ គង់ រ៉ា​វុ​ធ ហៅ​ធី និង​ឈ្មោះ​តឿ (​គេចខ្លួន​)​បាន​បើករថយន្ត​ឡិច​ស៊ិ​ស មួយ​គ្រឿង​មក​ដឹក​ទៅ​ធ្វើ​សកម្មភាព​គា​.​ស់​ផ្ទះ ។ ដោយ​ខ្លួន​ជា​អ្នក​ចាំ​រថយន្ត ហើយ​ឈ្មោះ​គង់ រ៉ា​វុ​ធ ហៅ​ធី និង​ឈ្មោះ តឿ ជា​អ្នក​ចូល​ធ្វើ​សកម្មភាព​គា​.​ស់​ផ្ទះ ។

បន្ទាប់​ពី​គា​.​ស់បាន​សម្រេច​ហើយ ក៏​បាន​គេចខ្លួន​ទៅ​ផ្ទះ​ជួល​ភូមិ​ព្រៃ​ទា​សង្កាត់​ចោម​ចៅ​៣ រួច​ក៏​បានអោយ​ខ្លួន​ជិះ​ម៉ូតូ​កង់​៣​ទៅ​ផ្ទះ ដោយ​ប្រាប់​ថា ប្រាក់​ចំណែក​ចាំ​ទាក់ទង​គ្នា​នៅ​ថ្ងៃស្អែក ។ លុះដល់​ល្ងាច​នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៤ ជនសង្ស័យ​ឈ្មោះ គង់ រ៉ា​វុ​ធ បាន​វេ​លុយ​ចំណែក​តាម​វី​ង អោយ​៤​ពាន់​ដុល្លារ ហើយ​ខ្លួន​ក៏​បាន​ទៅ​ដក​យក​ទៅ​ស៊ីចាយ និង​គេចខ្លួន​ទៅ​ខេត្ត​កំពង់សោម ក៏​ត្រូវ​បាន​សមត្ថកិច្ច តាម​ចាប់ខ្លួន​បាន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ