ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រុសស្រី៣នាក់ ជិះកង់មកលួ.ចម៉ូតូនៅកន្លែងផ្ញើកង់ម៉ូតូក្នុងពេទ្យបង្អែកចតុមុខ ត្រូវអស់​លក្ខណ៍

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ប្រុសស្រី​ចំនួន៣នាក់ ពាក់ព័ន្ធករណីជិះកង់ចូលទៅលូចម៉ូតូ នៅ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ប្រុសស្រី​ចំនួន៣នាក់ ពាក់ព័ន្ធករណីជិះកង់ចូលទៅលូចម៉ូតូ នៅកន្លែងផ្ញើកង់ម៉ូតូរបស់មន្ទីរពេទ្យបង្អែកចតុមុខ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។

ដោយទទួលបានការបញ្ជាដឹក​នាំដ៏ខ្ពង់ខ្ពស់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង​ការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនី យ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្ម ទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០២៤ លោកវរៈសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យដឹកនាំផ្ទាល់​បានធ្វើការស្រាវ​ជ្រាវយ៉ាងយក ចិត្តទុកដាក់​ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣​នាក់ ពាក់ព័ន្ធករណីលួចម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JF-៨១៧២ មួយគ្រឿង នៅចំណុចកន្លែងផ្ញើកង់ម៉ូតូក្នុងមន្ទីរ ពេទ្យបង្អែកចតុ​មុខ ដែលស្ថិតតាមផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេ ញ រាជធានីភ្នំពេញ ។ ​ជនសង្ស័យប្រុសស្រីទាំង៣នាក់ខាងលើ​នោះ រួមមាន៖

១-ឈ្មោះ ង្វៀង ង៉ុកឡាំង ភេទប្រុស អាយុ៤១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ទិញ-លក់អេតចាយ មានទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ង្វៀង ធីយ៉ាង ភេទស្រី អាយុ៣២​ឆ្នាំ ជនជាតិ​វៀតណា​ម មុខរបរ​ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និង​៣-ឈ្មោះ ស័ក្ត វណ្ណា ភេទប្រុស អាយុ៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូត ៖ ដែកសំប៉ែតចុងស្រួច មានដងរាងអក្សរអិល (ឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់សោកុងតាក់លួចយកម៉ូតូ)ចំនួន១ គ្រឿងញៀ.នម៉ាទឹកកកចំនួន​១​កញ្ចប់តូច ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ តុង ស្រីស ភេទស្រី អាយុ​៣១​ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ​លក់​ដូរ ។

អង្គហេតុនៃអំពើលួច កាលពីពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានចោរចូលលួចម៉ូតូ១គ្រឿងដូចភិនភាគដែលបានរៀបរាប់ខាងលើ​នៅកន្លែងផ្ញើកង់ម៉ូតូក្នុងមន្ទីរពេទ្យបង្អែកចតុមុខ បង្កឡើងដោយជនសង្ស័យចំនួន២​នាក់ ។ បន្ទាប់មកជនរង គ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ច ទើបសមត្ថកិច្ចបើកការស្រាវជ្រាវ និងឃាត់បានជនសង្ស័យរហូតដល់ទៅ៣ នាក់ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា វេលា​ម៉ោង​ប្រហែល​១២និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ជនសង្ស័យ​ឈ្មោះ ង្វៀ​ង ង៉ុ​ក​ឡាំង និង​បក្ខពួក​ម្នាក់​ទៀត បាន​នាំ​គ្នា​ជិះ​កង់​ចេញពីផ្ទះ​ជួល​ទៅ​សួរសុខទុក្ខ​អ្នក​ស្គាល់គ្នា ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ចតុមុខ ។ ហើយ​ពេល​ទៅ​ដល់ទី​នោះ​ជនសង្ស័យ​បាន​យក​កង់​ទៅ​ទុក​នៅ កន្លែង​ផ្ញើ​កង់​ម៉ូតូ​ក្នុង​មន្ទីរពេទ្យ ហើយ​អ្នក​ទទួល​ផ្ញើ​កង់​ម៉ូតូ​ក្នុង​មន្ទីរពេទ្យ ក៏​បាន​កឹ​ប​សំបុត្រ និង​ប្រគល់​ចុង​សំបុត្រ​ឱ្យទៅ​ជនសង្ស័យ រួច​ជនសង្ស័យ​ក៏​នាំ​គ្នា​ដើរ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ ។ រហូត​ដល់​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ជនសង្ស័យ​ក៏​នាំ​គ្នា​ចេញ​ទៅ​វិញ ដោយ​បាន​ទៅ​យក​កង់​នៅ​កន្លែង​ផ្ញើ តែ​ឆ្លៀតឱកាស​ពេល​នោះ បានឃើញ​ម៉ូតូ​១​គ្រឿង ដែល​ដាក់​ផ្ញើ​នៅ​កន្លែង​ផ្ញើ​កង់​ម៉ូតូ មាន​កូនសោ​ម៉ូតូ​ជាប់​ស្រាប់ ជនសង្ស័យ​បាន​ដោះ​យក​សំបុត្រ​ផ្ញើ​កង់​របស់​ខ្លួន​ទៅ​កឹ​ប​លើ​ម៉ូតូ​របស់​ជន​រង​គ្រោះ ហើយ​ដក​យក​កូនសោ​ម៉ូតូ​ដើរ​ចេញ​មក​ខាងក្រៅ រួច​បា​ម​ហៅ​ឈ្មោះ ង្វៀ​ង ធី​យ៉ាង (​ភេទ​ស្រី​) ឱ្យទៅ​ជួប​នៅ​មុខ​មន្ទីរពេទ្យ​និង​បាន​ហុច​កូនសោ​ម៉ូតូ និង​កន្ទុយ​សំបុត្រ​ផ្ញើ​កង់ ដែល​បាន​យក​ទៅ​កឹ​ប​លើ​ម៉ូតូ​ដើម្បី​ជិះ​ចេញ ។

ចម្លើយ​សារភាព​បន្ត​ថា នៅ​ពេល​ឈ្មោះ ង្វៀ​ង ធី​យ៉ាង បន្លំ​លួច​យក​ម៉ូតូ​នោះ​បាន​ហើយ ក៏​ចេញ​ទៅ​ជួប​ឈ្មោះ ង្វៀ​ង ង៉ុ​ក​ឡាំង រួច​ឌុ​ប​គ្នា​ទៅ​ជួប​ឈ្មោះ​ស័​ក្ត វ​ណ្ណា នៅ​ម្ដុំ​លូ​ទឹក​ស្អុយ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ដើម្បី​ឱ្យឈ្មោះ ស័​ក្ត វ​ណ្ណា ជួយ​រក​អ្នកទិញ​ម៉ូតូ​យក​ប្រាក់​ចែក​គ្នា ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ដដែល​ពួក​គេ​ទាំង​៣ នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​យក​ទៅ​លក់​ឱ្យឈ្មោះ សី ភេទ​ប្រុស អាយុ​ប្រហែល​៣៨​ឆ្នាំ នៅ​ផ្សារ​ស័ង្កសី ផ្លូវជាតិ​លេខ​៣ ស្រុក​សំរោង ខេត្តតាកែវ ។ ឈ្មោះ សី ក៏​បាន​ពិនិត្យ​មើល​ម៉ូតូ​រួច​ហើយ ក៏​ព្រមព្រៀង​តម្លៃ​៣០០ ដុល្លារ​អាម៉េរិក តែ​ពេល​នោះ​អ្នកទិញ មិន​ទាន់​បាន​ប្រគល់​ប្រាក់​ឱ្យ​ជនសង្ស័យ​ទេ ពួក​គេ​ក៏​ជិះ​ម៉ូតូ​កង់​បី​ត្រឡប់​មក​ភ្នំពេញ​វិញ ហើយ​ចែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀងខ្លួន ។

រហូត​ដល់​វេលា​រសៀល​ឈ្មោះ សី បាន​ផ្ញើ​ប្រាក់​ថ្លៃ​ទិញ​ម៉ូតូ​នោះ​ឱ្យមក​ឈ្មោះ ស័​ក្ត វ​ណ្ណា តាម​វី​ង​ចំនួន​៣០០​ដុល្លារ​អាម៉េរិក លុះដល់​ល្ងាច ឈ្មោះ ស័​ក្ត វ​ណ្ណា បាន​ហៅ​ឈ្មោះ ង្វៀ​ង ង៉ុ​ក​ឡាំង ប្រគល់​ប្រាក់​ថ្លៃ​លក់​ម៉ូតូ​ចំនួន ៩០០.០០០ រៀល និង​ប្រាប់​ថា វា​ដក​យក​ប្រាក់​ជា​ចំណែក​របស់​វា​ចំនួន ៣០០.០០០ រៀល ។

បន្ទាប់​ពី​បាន​ស្តាប់​ចម្លើយ​ពាក់ព័ន្ធ​បទល្មើស​លួ.ច​ជាក់ស្តែង និង​ស្រប​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ ទើប​សមត្ថកិច្ច​បាន​កសាង​សំណុំរឿងបញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ