ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​៤​នាក់ បញ្ជូន​ទៅ​តុលាការ ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​នៅ​ក្រុងភ្នំពេញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​ដឹកនាំ​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំ​ពេ ញ និង​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា លោក​ឧត្តមសេនីយ៍ត្រី លី ប៊ុ​ន​អេ​ង ស្នងការ​រង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២១-២២ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់ (​លួច​មាន​ស្ថាន​ទម្ងន់ទោស​) ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​សកម្ម នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៤​នាក់ និង​ដកហូត​វត្ថុ​តាង​ម៉ូតូ​ចំនួន​១​គ្រឿង រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ជនសង្ស័យ​ទាំង​៤ នាក់ ៖
១.​ឈ្មោះ សំ រ​ដ្ឋា​ន ហៅ ឆដា​ ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣ ផ្លូវលំ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
២.​ឈ្មោះ សំបុណ្យ ពុទ្ធិ​ជ័យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​លេខ​២០១១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
៣.​ឈ្មោះ ម៉ី វុ​ត្ថា ហៅ តុង​ ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​ ​រាជធានី​ភ្នំពេញ ។
៤.​ឈ្មោះ ហម រ​ត្ថា ហៅ ហម រតនា ហៅ​យក្ស ភេទ​ប្រុស អាយុ ៧​ឆ្នាំ មុខរបរ ដឹក​ជញ្ជូន មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​រថ ភ្លើង សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ​។

ការ​ឃាត់ខ្លួន​មុខសញ្ញា​ឆក់​ខាងលើ​នេះ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព ចំនួន ៤​ករណី ៖
ករណី​ទី​១ ៖ ឆក់​កាបូប​នៅ​ចំណុច​ផ្លូវ​ខាងត្បូង​ផ្សារ​បុរី​ពិភព​ថ្មី​១ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧​និង​៤០​នាទី​ល្ងាច ។ ជន​រង​គ្រោះ​ក្នុង​អំពើ​ឆក់​នោះ​មានឈ្មោះ ជេ យ៉ាង​ស៊ី​ង ភេទ​ប្រុស អាយុ​២៨ ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅផ្ទះ​លេខ​៣៤ បុរី​ពី​ភព​ថ្មី​១ ផ្លូវ​លេខ​១៥ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ ដោយ​បាត់បង់​សម្ភារៈ មាន ៖
-​ប្រាក់​ចំនួន ១០,០០០​ដុល្លារ​អា​មេ​រិ​ក
-​បណ្ណ​ធនាគារ
-​អត្តសញ្ញាណ​បណ្ណ​ជនជាតិ​ចិន និង​បណ្ណ​ការងារ​ផ្សេង​ទៀត ។

ករណី​ទី​២ ៖ ឆក់​កាបូប នៅ​ចំណុច​បុរី​ញូ​ថោ​ន ផ្លូវ​បេតុង ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​  កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៩​និង​០០​នាទី​យប់ ដែល​មាន​ជន​រង​គ្រោះ (​មិន​បាន​ដាក់​បណ្តឹង​ទេ​) 
ដោយ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស ជនជាតិ​ចិន​ ​។

ករណី​ទី​៣ ៖ ឆក់​ខ្សែ​ក នៅ​ចំណុច​ផ្លូវ​បេតុង​លេខ​០៣ ក្នុង​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០​និង​៣៨​នាទី​ព្រឹក ។

ជន​រង​គ្រោះ​មានឈ្មោះ LIANG ZHI ZHONG ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅផ្ទះ​លេខ​១២​អឺ​០ ផ្លូវ​លេខ​០៣ ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ សម្ភារៈ បាត់បង់​ខ្សែ​ក​មាស ទម្ងន់​២ ជី ចំនួន​១​ខ្សែ ។

ករណី​ទី​៤ ៖ ឆក់​ខ្សែ​ក នៅ​ចំណុច​ផ្លូវ​លេខ​៦៨K ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៧ និង​២០​នាទី​ល្ងាច ។ ជន​រង​គ្រោះ​មានឈ្មោះ ចាន់ ដា​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៧ ផ្លូវ​លេខ​៤ ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ សម្ភារៈ​បាត់បង់ ខ្សែ​ក​ចំនួន​១ ខ្សែ ។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕