ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើក​គ្រឿងចក្រ​កាយ​ដី​ថយក្រោយ កិ.ន​ម្ចាស់​ចម្ការ​យ៉ាងរន្ធ.ត់

2 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សេចក្ដីរាយការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ មាន​ឧបទ្ទវហេតុ​មួយ​កើតឡើង​នៅ​ចំណុច​ភ្នំ​ត្រងោល ស្ថិត​ក្នុងភូមិ​ជី​មា​ល ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ​មានករណីអ្នកបើក​គ្រឿងចក្រ​ម្នាក់បាន​បើកបរ​កាយ​ដី​ថយក្រោយ ស្រាប់តែ​បើក​​កិ.ន​ម្ចាស់​ចម្ការ បណ្តាលឱ្យ​ស្លា.ប់ ក្រោយ​ពី​កិ.ន​ម្ចាស់​ចម្ការ​ស្លា.ប់​ភ្លាម ​អ្នកបើកគ្រឿងចក្រ​រូបនោះ​បាន​គេចខ្លួន​បាត់ ។

ជនសង្ស័យ​ឈ្មោះ ឈិ​ន ភេទ​ប្រុស អាយុប្រមាណ​៣០ឆ្នាំ មុខរបរបើកបរ​​គ្រឿងចក្រអិ​ស្កា​វ៉ា​ទ័​រ មាន​ទីលំនៅ​ភូមិ​ផ្លោង ឃុំ​បឹង ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ។ រីឯ​ជន​រង​គ្រោះ ឈ្មោះ សាត សា​ខន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្ដូង ទឹក ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ។

ក្រោយ​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​នគរបាល​គ្រប់​ជំនាញ បាន​ចុះ​ទៅ​ដល់ និង​បាន​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​ជន​រង​គ្រោះ រួច​បាន​ប្រគល់​ស.ព​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕