ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ៊ានម៉្លេះ! ខ្ចី​ឡានចៅអធិការ​វត្ត​ ជិះ​ទៅ​លេង​ផ្ទះ​បងប្អូន បែរជា​បែកគំនិត​យកលក់​បាត់

2 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជន​​សង្ស័យ​ម្នាក់​ថ្លើមធំ ហ៊ាន​ខ្ចី​រថយន្ត​របស់​ព្រះ​ចៅអធិការ​វត្ត រួច​បែក​គំនិតយ​ក​ទៅ​

0:00
0:00

ខេត្តតាកែវ ៖ ជន​​សង្ស័យ​ម្នាក់​ថ្លើមធំ ហ៊ាន​ខ្ចី​រថយន្ត​របស់​ព្រះ​ចៅអធិការ​វត្ត រួច​បែក​គំនិតយ​ក​ទៅ​លក់ តែ​ទីបំផុត​ត្រូវ​ព្រះ​ចៅអធិការ​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ជន​បង្ក និង​ឱ្យទៅ​យក​រថយន្ត​នោះ​មក​ប្រគេន​ព្រះ​អង្គ​វិញ កាលពីថ្ងៃទី​២២ កុម្ភៈ ឆ្នាំ​២០២៤។

ជនសង្ស័យ​​ឈ្មោះ សែ​ស ហាន ភេទ​ប្រុស អាយុ​៤៩ឆ្នាំ មុខរបរបើកបរ​គ្រឿងចក្រ​កាយ​ដី​លក់ មាន​ទីលំនៅ​ភូមិ​ល្វេ​ថ្មី ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤ កន្លងទៅ ​ជនសង្ស័យ​បាន​ទៅ​ខ្ចី​រថយន្ត​មួយ​គ្រឿង​ម៉ាកLEXUS RX300 ពណ៌​ទឹកមាស ដែល​មាន​ពាក់​ស្លាក​លេខ ភ្នំពេញ 2L 8710 ពី​ចៅ​ព្រះ​អធិការវត្ត ព្រះ​នាម ខាន់ ឡឹ​ង ព្រះ​ជន្ម​៥១​វស្សា គង់នៅ​វត្ត​ស្វាយ​អណ្ដែត ស្ថិត​ក្នុងភូមិ​ក្រាំង​កណ្ដាល ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ ថា​យក​ជិះ​ទៅ​លេង​ផ្ទះ​បងប្អូន ។ លុះដល់​ល្ងាច​ថ្ងៃ​ដដែល​នោះ ​ជនសង្ស័យរូប​នោះ​បាន​យក​រថយន្ត​របស់​ព្រះ​ចៅអធិការ​ទៅ​លក់​ឱ្យ​អ្នក​ដទៃ ជា​កសិករ​រស់នៅ​ភូមិ​ត្រពាំងវែង ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ក្នុង​តម្លៃ​៨.០០០ដុល្លារ​អាម៉េរិក ។

ពេល​ភ្លាម​នោះ​ព្រះ​ចៅអធិការ​មិន​បានដឹង​ថា ជន​ស​ង្ស័​យ​យក​រថយន្ត​របស់ព្រះ​អង្គ​ទៅ​លក់​នោះ​ទេ ហើយ​ចេះ​តែ​ទារ​យក​រថយន្ត​ពី​ជន​សង្ស័យ​មក​វិញ ដល់​ពេល​ជនសង្ស័យ​មិន​ឱ្យ និង​ស៊ើប​ដឹង​ថា​រថយន្ត​ត្រូវ​ជន​សង្ស័យ​លក់​បាត់ ទើប​ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់​លើ​ជន​នោះ ។

ក្រោយ​ពី​មាន​ពាក្យបណ្ដឹង​របស់​ព្រះសង្ឃ​ចៅអធិការ​វត្ត លោក​ឧត្តម​សេនី​ទោ​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ដាក់​បទបញ្ជា​ទៅ​លោកស្នងការ​រង​ទទួល​នគរបាល​ផែន​យុត្តិធម៌ ដើម្បី​ប្រើប្រាស់​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ បើក​ការ​អង្កេត​លើ​ករណី​ខាងលើ​នេះ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្តតាកែវ ទើប​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​វត្ថុ​តាង រថយន្ត​របស់​ព្រះ​ចៅអធិការ​១​គ្រឿង​នោះ មក​ប្រគេន​ព្រះ​អង្គ​វិញ ។ ចំណែក​ជនសង្ស័យ​សមត្ថកិច្ច​បាន​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ