ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្យល់​បង្កើត​ផ្ទះ​ហោះ​ផ្ទះ​ហើរ​ទៀត​ហើយ កំពុង​​រំ.លោ.ភ.​យក​ដី​សម្បទាន​សង្គមកិច្ច​​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋបាល​សាលាស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហើប​ឲ្យ​ដឹង​ថា កន្លង​មក ជា​ច្រើន​ឆ្នាំ​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​អនុ​ក្រិ​ត្យ​ក្នុង​ការ​កាត់​ឆ្វៀល​ដី​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​០១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋបាល​សាលាស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហើប​ឲ្យ​ដឹង​ថា កន្លង​មក ជា​ច្រើន​ឆ្នាំ​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​អនុ​ក្រិ​ត្យ​ក្នុង​ការ​កាត់​ឆ្វៀល​ដី​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​០១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បង្កើត​ជា​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ​ទុក​ចែក​ជូន​ដល់​គ្រួសារ​យោធិន​,​គ្រួសារ​មន្ត្រីរាជការ​ជា​និវត្តន៍​ជន ។

ប៉ុន្តែ​នា​ពេល​កន្លង​មកនេះ រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ តែង​សង្កេត​ឃើញ​ថា មាន​ជនខិលខូច​បាន​ឃុបឃិតគ្នា​(​មេខ្យល់​)​ឆ្លៀតឱកាស​ដើរ​បំផុសបំផុល​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​សង់​ជា​ខ្ទម​ហោះ​ខ្ទម​ហើរ​បែប​អនាធិបតេយ្យ​ដោយ​ខុសច្បាប់ នៅ​លើ​ដី​សម្បទាន​ដែល​គ្រប់គ្រង​ដោយ​អាជ្ញា​ធរ​ស្រុក​ស្ទឹង​ហាវ ។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លង​មក​ថ្មី​ៗ​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​ដឹកនាំ​ដោយ​លោក សុ​ន ពិសី និង​លោក អ៊ុ​ង ឆា​លី អភិបាលរង​ស្រុក បាន​ចុះ​ពិនិត្យ និង​ទប់ស្កាត់​សកម្មភាព​ជន​អនាធិបតេយ្យ​ប្រមាណ​ជា​៣០​ទៅ​៥០​នាក់ កំពុង​តែ​ប្រមូលផ្តុំ​គ្នា​នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច ស្ថិត​នៅ​ភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ក្រោម​រូបភាព​បែប​ធ្វើ​បាតុកម្ម មាន​លើក​ជា​បដា និង​រូបភាព​ថ្នាក់ដឹកនាំ​ស្រែក​រក​យុត្តិធម៌​ដោយ​ចោទ​ថា អាជ្ញាធរ​រុះរើ​លំនៅ​ឋាន​រំលោភ​យក​ដី​របស់​ពួក​គាត់​ទៅ​វិញ​ជា​ល្បិច​ខូច​របស់​មេខ្យល់​ម៉ែកូន​ពីរ​បី​នាក់ ។

ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​របស់​រដ្ឋបាល​ស្រុក​បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​មក​ប្រមូលផ្តុំ​គ្នា​នេះ មិន​មានឈ្មោះ​ឬ​ឯកសារ​សន្លឹក​ឆ្នោត​កាន់កាប់​របស់​គណ​:​ក​ម្មា​ធិ​ការ​ប្រើប្រាស់​និង​បែងចែក​នៅ​ក្នុង​ដី​សម្បទាន​សង្គមកិច្ច​នេះ​ទេ ។ មិនតែប៉ុណ្ណោះ កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​បាន​រក​ឃើញ​មេខ្យល់ ដែល​បំផុសបំផុល​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​សង់​ជា​ខ្ទម​នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ​មានឈ្មោះ​ដូច​ខាងក្រោម​នេះ ៖

១-​ឈ្មោះ មឿ​ន ណុ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ (​ជា​កូនប្រសារ​របស់​ឈ្មោះ អ៊ុំ ចិន្តា ) មាន​ទីលំនៅ​បច្ចុប្បន្ន ក្រុម​ទី​១៤ ភូមិ​១ សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។ ២-​ឈ្មោះ អ៊ុំ ចិន្តា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ (​ជា​ម្តាយក្មេក​) ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ស្នោ ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ។ ៣-​ឈ្មោះ​សរ សុវណ្ណ (​ហៅ​តា​គុត ដៃស្តាំ​) បាន​រត់គេច​ខ្លួន ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេ​ខេត្ត​ព្រះ​សីហ​នុ ។ ៤-​ឈ្មោះ​អ៊ុំ គ​ន្ធា (​បាន​រត់គេច​ខ្លួន​) ។

នៅ​ក្នុង​លិខិត​បំភ្លឺ​ព័ត៌មាន​ប្រតិកម្ម​រហ័ស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចុះ​ថ្ងៃ​ទី​២១ ខែកុម្ភ​: ឆ្នាំ​២០២៤ ដកស្រង់​សង្ខេប​បាន​បញ្ជាក់​ជូន​ដល់​សារ​ធារ​ណ​:​ជន​ឲ្យ​បាន​ជ្រាប​ថា នា​ពេល​ថ្មី​ៗ​នេះ នៅ​មូលដ្ឋាន​ស្រុក​ស្ទឹង​ហាវ មាន​ជនខិលខូច​ឱកាសនិយម​ដែល​រៀបចំ​ឡើង​ដោយ​មេខ្យល់​ក្នុង​ការ​បែងចែក​ភាគលាភ​បាន​ញុះញង់​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​គ្នា​លើក​បដា និង​រូបភាព​ថ្នាក់ដឹកនាំ​រួច​ហៅ​អ្នក​សារព័ត៌​អង្គភាព​មួយ​មិន​ដែល​ឮឈ្មោះ​មក​ថត​ពី​សកម្មភាព​ប្រមូលផ្តុំ​ទាមទារ​រក​យុត្តិធម៌​និង​បាន​បង្កើត​ពាក្យ​ចោទប្រកាន់​ថា​អាជ្ញាធរ​ស្រុក​ស្ទឹង​ហាវ បាន​មក​វាយ​កម្ទេច​ផ្ទះសម្បែង​របស់​ពួក​គាត់​ឲ្យ​ប្រជាពលរដ្ឋ​និង​ថ្នាក់ដឹកនាំ​មានការ​យល់​ច្រឡំ​តាម​ពិត​គឺ​ផ្ទះ​ហោះ​ផ្ទះ​ហើរ ។

មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា រហូត​មក​ទល់​ពេល​នេះ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ នៅ​តែ​បន្ត​ជំហរ​យ៉ាង​រឹង​មាំ​ក្នុង​ការ​គ្រប់​គ្រង​អចលនទ្រព្យរបស់​រដ្ឋ និង​បាន​រៀបចំ​កសាង​សំណុំរឿង​របស់​មេខ្យល់​ដែល​ញុះញង់​បំផុសបំផុល​ធ្វើ​សកម្មភាព​ខាងលើ​នេះ​បញ្ជូន​ទៅ​តាម​និ​តិ​វិធី ។

នៅ​ក្នុង​ពេល​ប្រតិបត្តិការ​បំបែក​ការ​ប្រមូល​ផ្តុំ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​បាន​ដកហូត​សម្ភារៈ ជា​វត្ថុ​តាង​រួម​មាន ៖ រថយន្ត LUXUS RX 330 ពណ៌​ទឹកមាស​មួយ​គ្រឿង​, រូបថត​ថ្នាក់ដឹកនាំ​ចំនួន​០៩​ស៊ុម​, ទង់​រូបថត​ថ្នាក់ដឹកនាំ​ចំនួន​៥០​ទង់​,​ទង់ជាតិ​ធំ​ចំនួន ០២​ទង់​, ទង់សាសនា​ចំនួន​០២​ទង់​,​ទង់​ព្រះ​បរមរាជវាំង​ចំនួន​០២​ទង់​, បដា​ចំនួន​០៣​ផ្ទាំង ។

អធិការ​នគរបាល​ស្រុក បាន​ធ្វើការ​សាកសួរ​ព័ត៌មាន​លំអិត និង​កំណត់​មុខសញ្ញា​មេខ្យល់​រួចរាល់​ហើយ កំពុង​តាម​ចាប់ខ្លួន ។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ