ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរបា.ញ់​​ប្លន់​អ្នក​​លក់​មាស​​ដល់​ផ្ទះ​​ផ្ទុះអាវុធ​​មួយគ្រាប់​​​ត្រូវចំ​ម្តាយ​ស្លា.ប់

14 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ស្ត្រីវ័យចំណាស់​​ម្នាក់ បាន​​​​ស្លា.ប់​​បាត់បង់ជីវិត​​នៅក្នុង​​ហេតុការណ៍​ចោរ​បា.ញ់​ប្លន់​អ្នក​លក់​មាស​​ជាកូន​របស់​គាត់ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​ដេក​ក្នុង​អង្រឹង​ក្រោម​​ផ្ទះ​​ ហើយ​​ក្រុម​ជន​ប្រដាប់​អាវុធ​​ធ្វើ​សកម្ម​ភាព​ប្លន់​នៅ​មុខ​ផ្ទះ ។ ​ហេតុការណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​៤រសៀល​​ថ្ងៃទី​៣០​ ឧសភា ខណៈ​ពេល​ដែល​អាជីវករ​ពីរ​នាក់​

ខេត្ត​ក្រចេះ ៖ ស្ត្រីវ័យចំណាស់​​ម្នាក់ បាន​​​​ស្លាប់​​បាត់បង់ជីវិត​​នៅក្នុង​​ហេតុការណ៍​ចោរ​បាញ់​ប្លន់​អ្នក​លក់​មាស​​ជាកូន​របស់​គាត់ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​ដេក​ក្នុង​អង្រឹង​ក្រោម​​ផ្ទះ​​ ហើយ​​ក្រុម​ជន​ប្រដាប់​អាវុធ​​ធ្វើ​សកម្ម​ភាព​ប្លន់​នៅ​មុខ​ផ្ទះ ។ ​ហេតុការណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​៤រសៀល​​ថ្ងៃទី​៣០​ ឧសភា ខណៈ​ពេល​ដែល​អាជីវករ​ពីរ​នាក់​ប្តីប្រពន្ធ​​ធ្វើ​ដំណើរ​​ពីកន្លែង​​​លក់​ដូរ​​នៅផ្សារ​ឆ្លូង​​​មក​ដល់​លំនៅ​ឋាន​​ ស្ថិត​ក្នុង​ភូមិ​កណ្តាល​ ឃុំ​ឆ្លូង ស្រុក​ឆ្លូង​ ដោយ​ក្រុមចោរ​ប្លន់​ប្រដាប់​ដោយ​កាំភ្លើង​​អាកា​មានគ្នា​២​នាក់ ។​

អាជីវករ​រងគ្រោះ​ក្នុង​​អំពើ​​ប្លន់​ប្រដាប់​អាវុធ​នេះក្តី​​ឈ្មោះ​ប៉ាវ សុវណ្ណ អាយុ​៤០ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សូ ស៊ាងរ័ត្នធី អាយុ​៣៧ឆ្នាំ ​តែ​​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​មិន​បាន​រង​របួស​ក្នុងអំពើ​ប្លន់​​បាញ់​សម្លាប់​នេះ​ទេ ហើយ​ទ្រព្យសម្បត្តិ​ដែល​​បាត់​​បង់​​រួម​មាន​គ្រឿង​អលង្ការ​ប្លាទីន​ចំនួន​៣០​តម្លឹង​ និង​លុយ​ចំនួន​១៥​លាន​រៀល ។ រីឯ​ស្ត្រី​​រង​គ្រោះ​ជា​ម្តាយ​ឈ្មោះ​ប៉ាវ ប៊ុន​លាង​ អាយុ​៧៣ឆ្នាំ ត្រូវ​ចោរប្លន់​បាញ់​​មួយ​គ្រាប់​ ខណៈ​​គាត់​ស្រែក​ឆោ​ឡោ​​​ពេលឃើញ​សកម្មភាព​ប្លន់​កូន​របស់​គាត់​ ។

មន្ត្រីប៉ូលិស​ស្រុក​ឆ្លូង​​បាន​ឱ្យ​ដឹងថា ក្រុម​ចោរ​ប្លន់​​មុននឹង​ធ្វើ​សកម្មភាព​នេះ​គឺ​ពិតជា​បាន​តាម​ដានជនរងគ្រោះ​​យ៉ាង​ស្អិត​ ដោយ​ពួកគេ​បាន​តាម​​ជនរងគ្រោះ​តាំងពី​​ចេញពី​​ផ្សារ​រហូត​ដល់​ផ្ទះ​ដែល​មាន​ចម្ងាយ​​ជិត២គីឡូ​ម៉ែត្រ​ រហូត​​មក​ដល់​​មុខផ្ទះ​​ក៏​បាន​​ស្ទាក់​​ម៉ូតូ​ជន​រងគ្រោះ​​ហើយ​ដក​កំាំភ្លើង​​អាកា​ស្វាយបត់​​គំរាម​​បាញ់​សម្លាប់​ដើម្បី​ប្លន់​យក​​គ្រឿង​អលង្ការ​​​និង​ប្រាក់ ។

ប្រភព​ដដែល​បាន​ឱ្យ​ដឹងទៀត​ថា ជនរង​គ្រោះ​​បាន​រៀបចំ​​កញ្ចប់​​គ្រឿង​អលង្ការ​​ជា២​កញ្ចប់​​គឺ​កញ្ចប់​មាស ត្រូវ​បាន​បុរស​ជាប្តី​​ទុក​នៅ​​កាបូប​ជាប់​ចង្កេះ រីឯលុយ​និង​គ្រឿង​ប្លាទីន​​នៅ​ក្នុង​កាបូប​របស់​ស្ត្រី​ជា​ប្រពន្ធ ។ ​នៅ​ពេលត្រូវ​ក្រុមចោរ​​​ស្ទាក់​ប្លន់​នៅមុខ​ផ្ទះ ​ដោយ​​ឃើញ​សភាព​​មិន​ស្រួល​ បុរស​ជាប្តីបាន​រត់គេច​និង​ផ្លោះ​របង​ទៅ​ខាង​​ក្រោយ​ផ្ទះ​ រីឯស្ត្រី​ជាប្រពន្ធ​​បាន​​​រត់​ចូល​ក្រោម​ផ្ទះ​ ហើយ​ក្រុមជន​​​ទាំង​នោះ​បាន​តាម​ចូល​​ដល់​ក្រោម​ផ្ទះ​ និង​​គំរាម​​ឱ្យ​ស្ត្រី​​ជាប្រពន្ធ​​បោះ​កាបូប​មក​ឱ្យ​ជាថ្នូរ​​នឹង​ការ​មិនបាញ់​សម្លាប់ ។ បន្ទាប់​ពីស្ត្រី​រងគ្រោះ​បោះកាបូប​លុយ និងគ្រឿង​អលង្ការ​​ឱ្យ​រួច ស្រាប់​តែ​​ស្ត្រី​ជា​ម្តាយ​​ដែល​មាន​​​ជំងឺ​កំពុង​​ដេក​លើអង្រឹង​ក្រោម​ផ្ទះ​ ​ឃើញ​​​ហេតុ​ការណ៍​​នេះ​ក៏​ស្រែក​​ឆោឡោ​​ឡើង​​ ហើយចោរ​​​​ក៏​បាញ់​​ផ្ញុច​ដី១គ្រាប់​ បណ្តាល​ឱ្យ​​ប្លាត​ត្រូវ​​ធ្លាយ​ពោះ​រងរបួស​ធ្ងន់​ និង​​បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​ពេល​បញ្ជូន​​មក​សង្គ្រោះ​​​​នៅមន្ទីរ​ពេទ្យ​បង្អែក​ឆ្លូង។

តាម​​សាក្សី​ឃើញ​ហេតុការណ៍​​​និយាយ​​ថា ចោរ​ប្លន់​មាន​គ្នា​ពីរ​នាក់​ ប្រដាប់​ដោយ​អាវុធ​អាកា​ស្វាយ​បត់​ ជិះម៉ូតូ​ម៉ាក​​​វ៉េវអាល់​ហ្វា​ ពណ៌​ស្លែ​ ហើយ​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​​បាន​សម្រេច​ ពួកគេ​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព ។​ ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​​សម្លាប់​នេះ​ ប៉ូលិស​អះអាង​​​ថា ចំពោះ​មុខ​សញ្ញា​​ជន​សង្ស័យ​ត្រូវ​បាន​កំណត់​​ហើយ ​​​និង​កំពុង​តែតាម​ប្រមាញ់​ ៕