ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនតិចទេណា! ​​គំនរ​វ​ល្លិ៍​រមៀត​ជិត​៤​តោនត្រូវបានរឹបអូស

5 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ កម្លាំង​បរិស្ថាន​ការពារ​ឧទ្យាន​ជាតិ​វរៈជ័យ សហ​ការ​ជាមួយ​មន្ត្រី​ដែនជម្រកសត្វព្រៃ​សៀមប៉ា​ង​បាន​រឹបអូស​គំនរ​វ​ល្លិ៍​រមៀត​ប្រមាណ​​​ជិត​៤​តោនទៅ​រក្សា​ទុក​ក្រោយចុះ​ល្បាត​ប្រទះ​ឃើញ ពុំ​មាន​ម្ចាស់​គ្រប់គ្រង​ ។ ​ លោក​ស៊ឹ​ម ប៉ូ​លី​ន ប្រធាន​កា​រិ​យាល័យ​ឧទ្យាន​ជាតិ​អោយ​ដឹង​ថា…

ខេត្តស្ទឹងត្រែង​ ៖​ កម្លាំង​បរិស្ថាន​ការពារ​ឧទ្យាន​ជាតិ​វរៈជ័យ សហ​ការ​ជាមួយ​មន្ត្រី​ដែនជម្រកសត្វព្រៃ​សៀមប៉ា​ង​បាន​រឹបអូស​គំនរ​វ​ល្លិ៍​រមៀត​ប្រមាណ​​​ជិត​៤​តោនទៅ​រក្សា​ទុក​ក្រោយចុះ​ល្បាត​ប្រទះ​ឃើញ ពុំ​មាន​ម្ចាស់​គ្រប់គ្រង​ ។ ​

លោក​ស៊ឹ​ម ប៉ូ​លី​ន ប្រធាន​កា​រិ​យាល័យ​ឧទ្យាន​ជាតិ​អោយ​ដឹង​ថា ​កាលពី​យប់​ថ្ងៃ​ទី​២០ ​ខែកុម្ភៈ​ ឆ្នាំ​២០២៤​ក្រុម​របស់​លោក​បាន​សហការ​ជាមួយ​មន្ត្រី​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង បាន​ចេញ​ល្បាត​រហូត​ដល់​ចំណុច​ក្រោយ​ភូមិសាស្ត្រ ភូមិ​សា​ម៉ ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង បាន​ប្រទះ​ឃើញ​គំនរ​វ​ល្លិ៍​រមៀត មួយ​កន្លែង​ពុំម្ចាស់​ (​អញ្ញាតជន​)​ ។ ​

លោក​បន្ត​ថា ក្រោយ​ការ​ប្រទះឃើញ​ពុំ​មាន​អ្នក​អះអាង​ជា​ម្ចាស់​កម្លាំង​ឧទ្យាន​ជាតិ ​ក៏​បាន​ដេក​
យាម​នៅ​ទីនោះ ​លុះ​ព្រឹក​ថ្ងៃ​ទី​២១ ​ដល់​២២ ខែកុម្ភ​: ឆ្នាំ​២០២៤ លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ធ្វើការ​ប្រមូល​ និង​ជួល​គោ​យន្ត​អ្នក​ភូមិ​ដឹក​ជញ្ជូន​ទៅ​រក្សាទុក​ស្នាក់​ការ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ ។ ​ជា​លទ្ធផល​វ​ល្លិ៍​រមៀត​ដែល​បាន​ប្រមូល​នោះ​មាន​ចំនួន​៦៥​កា​រ៉ុ​ង ប្រហែល​ជិត​៤០០០​គីឡូ ​។

មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ