ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឧកញ៉ា ​គិត ម៉េ​ង ​គាំទ្រយ៉ាង​​ពេញទំហឹង​ចំពោះ​​ភរិយា​​ក្នុង​​ការចូលរួម​​​ឈរ​ឈ្មោះ​​

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េ​ង បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញ​ចំពោះ​ភរិយា គឺ​លោក​ជំទាវ ស្រី​តូច ចំណាន ឬ​ម៉ៅ…

រាជធានី​ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េ​ង បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញ​ចំពោះ​ភរិយា គឺ​លោក​ជំទាវ ស្រី​តូច ចំណាន ឬ​ម៉ៅ ចំណាន សម្រាប់​ការ​ឈរឈ្មោះ​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ សម្រាប់​អាណត្តិ​ថ្មី​នេះ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខភាព​សម្រាប់​ដឹកនាំ​សមាគម​មួយ​នឹង​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​នេះ ។

នៅ​ក្នុង​ឱកាស​ខួបកំណើត​របស់​លោក​ជំទាវ ស្រី តូច ចំណាន កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ នេះ អ្នកឧកញ៉ា​គិត ម៉េ​ង បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ថា ក្នុង​ឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា​នៃ​ខួបកំណើត​ភរិយា​របស់ខ្ញុំ ខ្ញុំ​សូម​សម្តែង​នូវ​សេចក្តី​រីករាយ​យ៉ាង​ក្រៃ​លែង និង​ប្រកាន់​ជំហរ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​ឈរឈ្មោះ​របស់​ភរិយា​ខ្ញុំ ម៉ៅ ចំណាន ជា​បេក្ខភាព​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ក្រោម​ការ​គាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។

ជាមួយ​គ្នា​នេះ យើងខ្ញុំ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង ធនធាន និង​ការ​គាំទ្រ​រួម​គ្នា​របស់​យើង ឆ្ពោះទៅ​ការ​ជំរុញ​សមាគម​សិល្បករ​ខ្មែរ​ឱ្យ​ឈាន​ទៅ​កាន់​កម្រិត​ខ្ពស់​ថែម​ទៀត​។ នេះ​គឺជា​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​គាំទ្រ និង​ការ​លះបង់​ដោយ​ឥត​ងាករេ​របស់​យើង ។

បន្ថែម​ពីលើ​ការ​គាំទ្រ​ភរិយា​នៅ​ក្នុង​ការ​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​សិល្បៈ​នា​ពេល​នេះ​ដែរ អ្នកឧកញ៉ា គិត ម៉េ​ង បាន​បង្ហាញ​ទឹកចិត្ត​នូវ​ការ​កោត​ស​សើរ​ចំពោះ​លោក​ជំទាវ ស្រី​តូច ចំណាន ផង​ដែរ​ថា នៅ​ពេល​យើង​គិត​លើ​ដំណើររឿង​របស់​យើង ក្តី​ស្នេហ៍​របស់​អូន គឺជា​ពន្លឺ​ដែល​ប្រែក្លាយ​សុបិន​របស់​យើង​ឱ្យ​ក្លាយជា​ការ​ពិត ។

លោក​ឧកញ៉ា​បញ្ជាក់​ថា តាំងពី​ផ្តើម​ក្តី​សុ​បិ​ន្ត​រួម​គ្នា រហូត​មក​ដល់​ពេល​នេះ ការ​គាំទ្រ​ឥត​ងាករេ​របស់​អូន​គឺជា​ថ្នាំ​វេទមន្ត ។ អូន​មិនមែន​គ្រាន់តែ​ជា​ភរិយារ​បស់បង​ប៉ុណ្ណោះ​ទេ តួនាទី​របស់​អូន​លើស​ពី​ភរិយា គឺ​អូន​ជា​នាយិកា​ប្រតិបត្តិ​នៃ​ផ្ទះ​របស់​យើង​។ ភាព​លម្អិត និង​ហ្មត់ចត់​របស់​អូន​ប្រែក្លាយ​ផ្ទះ​របស់​យើង​ទៅ​ជា​ជម្រក​នៃ​ភាព​កក់ក្តៅ និង​ភាព​រុងរឿង ។ របៀប​ដ៏​ប៉ិន​ប្រសប់​ដែល​អូន​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​គុណ​តម្លៃ​របស់​អូន និង​គុណ​តម្លៃ​គ្រួសារ គឺជា​ទេព​កោសល្យ​ដ៏​ប្រពៃ ។
ក្នុង​នាម​ជា​ម្តាយ អូន​បាន​ប្រែក្លាយ​កូន​ៗ​របស់​យើង​ទៅ​ជា​ក្មេង​ដ៏​ល្អ​គួរ​ឱ្យ​សរសើរ​។ វិធី​ដែល​អូន​បីបាច់​កូន​ៗ តាម​រយៈ​ការ​ផ្តល់​បទ​ពិសោធ​ផ្ទាល់ និង​មេរៀន​ជីវិត​ដល់​កូន​ៗ គឺ​គួរ​ឱ្យ​ស្ញប់ស្ញែង​ជាទី​បំផុត ។

តើ​លក្ខណៈ​ពិសេស​របស់​យើង​មាន​អ្វីខ្លះ​ដែល​អាច​ឱ្យ​យើង​សម្រេច​កិច្ចការ​នេះ​បាន0x017d7​លក្ខណៈ​ទាំងនេះ​គឺ​ចេញ​មក​ពី​កិច្ចការ​តូច​ៗ ដូច​ជា​ការ​ពិភាក្សា​គ្នា ការ​ជឿ​ទុកចិត្ត​គ្នា និង​ក្តី​សុ​បិ​ន្ត រួម​ដែល​យើង​មាន​។ ការ​គាំទ្រ ការ​យោគយល់ និង​ការ​អបអរសាទរ​លើ​ជ័យជម្នះ​របស់​យើង គឺជា​កំណប់ទ្រព្យ​ដ៏​ពិតប្រាកដ​។

មាន​ទស្សនៈ​មួយ​លើក​ឡើង​ថា «​នៅ​ពីក្រោយ​បុរស​ជោគជ័យ​គ្រប់​រូប គឺ​តែងតែមាន​ស្ត្រី​ដែល​ជឿជាក់​លើ​គាត់​» ។ អូន​មិន​ត្រឹមតែ​ជឿជាក់​លើ​បង​ប៉ុណ្ណោះ​ទេ អូន​ថែម​ទាំង​បាន​កសាង​អ្វី​ៗ​ទាំងអស់​ជាមួយ​បង​ផង​ដែរ​។ អារម្មណ៍​រីករាយរ​បស់បង និង​ការ​អរគុណរ​បស់បង​ចំពោះ​អូន គឺ​មិន​អស់ពី​ទំហំ​ចិត្តរ​បស់បង​នោះ​ទេ ខណៈ​ដែល​បង​មាន​រូប​អូន​នៅ​ក្នុង​ដំណើរ​ជីវិត​រួម​គ្នា ។ រីករាយ​ថ្ងៃកំណើត​ដល់​អូន​ដែល​មិនមែន​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិតរ​បស់បង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​បេះដូង
របស់​បង​ទាំងមូល​។ រីករាយ​ថ្ងៃកំណើត​ដល់​អូន​ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​ដូច​ជា​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​។ រីករាយ​ថ្ងៃ​ខួបកំណើត​ដល់​អូន​ចំណាន ភរិយារ​បស់បង​!

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​បង្ហាញ​បេក្ខភាព​លោក​ជំទាវ ស្រី​តូច ចំណាន ឈរឈ្មោះ​ជា​ប្រធាន​សមាគម​សិ​ល្បះ​ករ​ខ្មែរ​សម្រាប់​អាណត្តិ​ថ្មី​នេះ​គេ​ឃើញ​មហាជន ជា​ពិសេស បណ្តា​អ្នកសិល្បៈ​ជា​បន្តបន្ទាប់​បាន​បញ្ចេញ​សារ​គាំទ្រ​ចំពោះ​លោក​ជំទាវ​នៅ​ក្នុង​ការ​ដឹកនាំ​សមាគម​មួយ​នេះ ។

អត្ថបទសរសេរ ដោយ