ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​មណ្ឌលគិរី បញ្ជា​ឱ្យ​អាជ្ញាធរ​បណ្តា​ក្រុង​ស្រុក ត្រួតពិនិត្យ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ

2 ខែ មុន

ខេត្តមណ្ឌលគិរី ៖ លោក​អភិបាលខេត្ត​មណ្ឌលគិរី បាន​ចេញ​បទបញ្ជា​អោយ​តាម​បណ្តា​ក្រុង​ស្រុក​ទាំងអស់ ដែល​ចំណុះ​អោយ​ខេត្ត ចុះ​ទប់ស្កាត់​ជា​បន្ទាន់ និង​បញ្ឈប់​ការ​អនុញ្ញាត​អោយ​បើក​អាជីវកម្ម ឆ្នោត​ឡូ​តូ ល្បែង​ផ្សងសំណាង រួម​ទាំង​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ…

ខេត្តមណ្ឌលគិរី ៖ លោក​អភិបាលខេត្ត​មណ្ឌលគិរី បាន​ចេញ​បទបញ្ជា​អោយ​តាម​បណ្តា​ក្រុង​ស្រុក​ទាំងអស់ ដែល​ចំណុះ​អោយ​ខេត្ត ចុះ​ទប់ស្កាត់​ជា​បន្ទាន់ និង​បញ្ឈប់​ការ​អនុញ្ញាត​អោយ​បើក​អាជីវកម្ម ឆ្នោត​ឡូ​តូ ល្បែង​ផ្សងសំណាង រួម​ទាំង​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​កំពុង​ដំណើរការ ក្នុងភូមិ​សាស្ត្រ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ របស់​លោក ថង សា​វុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​នោះ បានអោយ​ដឹង​ថា ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុ​វត្ថ​ភាព​សង្គម និង​ជំរុញ​ការ​អនុវត្តន៍​ច្បាប់​អោយ​បាន​សម​ស្រប​តាម​គោលការណ៍​និ​តិ​រដ្ឋ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ធានា បាន នូវ​សុខ​សន្តិភាព ការ​អភិវឌ្ឍន៍​ការ​លើកកម្ពស់​ជីវភាព ប្រជាពលរដ្ឋ​អោយ​មានការ​រីក​ចម្រើន​ជា​លំដាប់ សម​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​ប​ច្ច​កោណ​ដំ​កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា អណ​ត្តិ​ទី​៧ និង​ដោយ​មានការ​យកចិត្ត​ខ្ពស់​ពី​ថ្នាក់ដឹកនាំ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការ​អនុវត្តន៍ នូវ​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត​មាន​សុ​វត្ថ​ភាព និង​ធ្វើការ​បង្ក្រាប​រាល់​បទល្មើស​ផ្សេង​ជា​ប្រចាំ ធ្វើ​អោយ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​មក​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដែរ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី កាលពី​ពេល​កន្លង​មក ក៏​ធ្លាប់​បាន​ស្នើរ​ដល់​តាម​បណ្តា​ខេត្ត និង​ដាក់​បទបញ្ជា​យ៉ាង​តឹង​រឹង ត្រូវ​តែ​បញ្ឈប់​ការ​ផ្តល់​អាជ្ញាប័ណ្ណ និង​មិន​អោយ​មាន​សកម្មភាព​លេងល្បែង​ផ្សងសំណាង តាម​រូបភាព​ផ្សេង​ៗ ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ