ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ៥ព្រះអង្គ ត្រាស់ដឹងក្រោមដើមរុក្ខជាតិ​ខុសៗគ្នា​ តើជាដើមរុក្ខជាតិអ្វីខ្លះ?

7 ខែ មុន

នៅក្នុងព្រះពុទ្ធសាសនា ព្រះ​​ពុទ្ធ​​គ្រប់អង្គទាំងអស់ ​មុននឹងត្រាស់ដឹង ព្រះអង្គ​តែង​តែ​គង់ក្រោមដើម

0:00
0:00

នៅក្នុងព្រះពុទ្ធសាសនា ព្រះ​​ពុទ្ធ​​គ្រប់អង្គទាំងអស់ ​មុននឹងត្រាស់ដឹង ព្រះអង្គ​តែង​តែ​គង់ក្រោមដើមរុក្ខជាតិ ដើម្បីចម្រើនធម៌​ ដើម្បីត្រាស់ដឹង ​ហើយព្រះពុទ្ធគ្រប់អង្គមិនមែនត្រាស់ដឹងក្រោមដើមពោធិ៍គ្រប់តែអង្គនោះ​ទេ​ ត្រាស់ដឹងក្រោមដើមពោធិ៍​ មានតែព្រះសមណគោតម បរមគ្រូនៃយើងតែមួយអង្គទេ ​ចំណែក​ព្រះពុទ្ធដទៃទៀត ត្រាស់ដឹងក្រោមដើមរុក្ខជាតិខុសៗគ្នាទាំងអស់ ។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ បានមានថេរដីកាថា ក្នុងភទ្ធកប្បយើងនេះ មានព្រះពុទ្ធត្រាស់ដឹង៥ព្រះអង្គ​ ហើយ​ព្រះពុទ្ធ៤ព្រះអង្គត្រាស់ដឹងរួចទៅហើយជាព្រះសម្មាសម្ពុទ្ធ នៅតែ១​អង្គទៀតទេ គឺព្រះសិអារ្យមេត្រី មិនទាន់ត្រាស់ដឹងទេ ។ ពាក្យថាភទ្ធកប្បនេះ គឺ​កប្បណាដែលមាន​ព្រះពុទ្ធ៥អង្គត្រាស់ ព្រះពុទ្ធក្នុង១កប្បៗអត់ដូចគ្នាទេ កប្បខ្លះមានតែ១អង្គ កប្បខ្លះមាន២អង្គ កប្បខ្លះមាន៣អង្គ កប្បខ្លះមានដល់ជាង២០អង្គ តែកប្បយើងនេះ​មាន៥ព្រះអង្គ ។

វត្ថុជានិមិត្តរូបតំណាងព្រះពុទ្ធសាសនាទី២ គឺដើមពោធិ៍ ព្រះសមណគោតម បរមគ្រូនៃយើងនេះ ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោមដើមពោធិព្រឹក្ស ហើយព្រះពុទ្ធគ្រប់អង្គទាំងអស់ អង្គណាក៏ដោយ ​មុននឹងត្រាស់ដឹង ត្រូវទៅគង់ក្រោមដើមរុក្ខជាតិ ដើម្បីចម្រើនធម៌​ ដើម្បីត្រាស់ដឹង ប៉ុន្តែជាដើមរុក្ខជាតិខុសគ្នា ។ ព្រះពុទ្ធគ្រប់អង្គមិនមែនត្រាស់ដឹងក្រោមដើមពោធិគ្រប់តែអង្គនោះ​ទេ​ ត្រាស់ដឹងក្រោមដើមពោធិ៍ មានតែព្រះសមណគោតម បរមគ្រូនៃយើងតែមួយអង្គទេ ឯចំណែក​ព្រះពុទ្ធដទៃទៀត ត្រាស់ដឹងក្រោមដើមរុក្ខជាតិខុសៗគ្នាទាំងអស់ ។

ដើមពោធិព្រឹក្ស ដែលព្រះសម្មាសម្ពុទ្ធ សមណគោតម បរមគ្រូនៃយើងត្រាស់ដឹង ដើមពោធិ៍នេះមានកំណើតថ្ងៃតែមួយជាមួយនឹងព្រះពុទ្ធដែរ​ ​។ ព្រះ​ពុទ្ធ​ប្រសូតនៅ​ថ្ងៃ១៥កើត​ ខែពិសាខ ឆ្នាំច ដើមពោធិ៍ព្រឹក្ស ក៏ចាប់ចេញពន្លកនៅថ្ងៃ១៥កើតខែពិសាខជាមួយនឹងព្រះពុទ្ធលោកប្រសូតដំណាលគ្នា ។ នៅពេលព្រះពុទ្ធស្វែងរកមោក្ខ​ធម៌ ទៅគង់ចម្រើនអានាបាណស្សតិ ក្រោមដើមពោធិព្រឹក្ស ។

ព្រះពុទ្ធ៥ព្រះអង្គត្រាស់ដឹងក្រោមដើមរុក្ខជាតិរួមមាន​ ១-ព្រះពុទ្ធ «កកុសន្ធោ» ត្រាស់ដឹងក្រោមដើម «ច្រេស» ២-ព្រះពុទ្ធ «កោនាគមនោ» ត្រាស់ដឹងនៅក្រោមដើម «ល្វា» ៣-ព្រះពុទ្ធ «កស្សបោ» ត្រាស់ដឹងនៅក្រោមដើម «ជ្រៃ» ៤-ព្រះពុទ្ធ «សមណគោតម» បរមគ្រូ ត្រាស់ដឹងនៅក្រោមដើម «ពោធិ៍ព្រឹក្ស» ​និង៥-ព្រះពុទ្ធ «ព្រះសិអារ្យមេត្រី (ព្រះពោធិសត្វ)» ត្រាស់ដឹងនៅក្រោមដើម «ខ្ទឹង» ។​

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ បានមានថេរដីកាបន្តទៀត​ថា និយាយពីដើមខ្ទឹងកម្រឃើញមានណាស់​ ​តែសម្បូរ​ភាគច្រើននៅកម្ពុជាក្រោម ។ កាលពីអាត្មានៅក្មេង​អាយុ៨ទៅ៩ឆ្នាំ នៅមាត់ស្ទឺងសៀមរាបឃើញ​មានដើមខ្ទឹង១ដើមដែរ លុះ​​ថ្ងៃក្រោយមក​ទៀតក៏ងាប់បាត់ទៅ មិនឃើញ​កន្លែងណាមានទៀតទេ​​ ៕​

ដើមល្វា
ដើមច្រេស
ដើមល្វា
ដើមពោធិ
ដើមពោធិ
ដើមល្វា
ដើមច្រេស
ដើមល្វា
ដើមពោធិ
ដើមពោធិ
ដើមជ្រៃ
ដើមជ្រៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ