ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជករ ប្ដីកូរ៉េ ប្រពន្ធខ្មែរ ត្រូវបញ្ជូនទៅតុលា​ការ​ករណីរំលោ.ភលើទំនុកចិត្ត ក្នុងទំហំទឹកប្រាក់ប្រមាណ១លានដុល្លារ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួសាលាដំបូង

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានសហការជាមួយនគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនពាណិជ្ជ​ករ២​នាក់ ប្ដីជាជនជាតិកូរ៉េ និងប្រពន្ធជនជាតិខ្មែរ នៅចំណុចបន្ទប់ជួលភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយជាប់ពាក់ព័ន្ធពីបទ.រំលោភលើទំនុកចិត្ត ដែលមានទំហំទឹកប្រាក់ប្រមា​ណ១លានដុល្លារអាមេរិក ។

បុរសជាប្ដីឈ្មោះ CHO YUN HO អាយុ៤៧ឆ្នាំ ជនជាតិកូរ៉េ និងប្រពន្ធឈ្មោះ ឆេង ណារី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នករកស៊ី មានទីលំនៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ប្ដីជាជនជាតិកូរ៉េ ពាក់ព័ន្ធពីបទរំលោ.ភលើទំនុកចិត្ត ក្នុងទំហំទឹកប្រាក់ប្រមាណ១លានដុល្លារ​

តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១០៨៦និង១០៨៧.ដ.ច.នចុះថ្ងៃទី៦ខែ តុលាឆ្នាំ ២០២៣ ចេញដោយលោក តាំង ស៊ុនឡាយ (កាលនៅជាប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ) ដែលប្ដីប្រពន្ធទាំង២នាក់នោះជាប់ពាក់ព័ន្ធពីបទ.រំ លោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។

ក្រោយចាប់ខ្លួនប្ដីប្រពន្ធទាំងពីរនាក់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំរឿងនោះបានស្ថិតនៅលោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរចាត់ការបន្ត តាមនីតិវិធី ។​

ករណី​ដាច់​ដោយឡែក​មួយទៀត កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២ ០២៤ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដី​ពីជនជាតិ​កូរ៉េ​ជួញដូរ​គ្រឿង​ញៀ.ន​ជិត ៣​គីឡូក្រាម ត្រូវ​បាន​ចោទប្រកាន់ ។

ប្រពន្ធជាជនជាតិខ្មែរ ពាក់ព័ន្ធពីបទរំលោ.ភលើទំនុកចិត្ត ក្នុងទំហំទឹកប្រាក់ប្រមាណ១លានដុល្លារ​

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន សាធារណជន​មេត្តា​ជ្រាប​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៩ និង​២០ នាទី កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ចារកម្ម បាន​សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បង្ក្រាប​ករណី​គ្រឿងញៀ.ន ដោយ​បាន​ឆែកឆេរ​បន្ទប់​ចំនួន​៤ ក្នុង​អគារ​ខុន​ដូរ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជាលទ្ធផល ​សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀ.ន និង​ដកហូត​ពី​បន្ទប់​ទាំង​៤​នេះ មាន​ទម្ងន់​សរុប ២.៩៣៤,១៤ ក្រាម ព្រមទាំង​បាន​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​២ នាក់ រួច​កសាង​សំណុំរឿង​ប​ញ្ជូ​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ស្រប​តាម​នីតិវិធី​ច្បាប់ ។

ចំពោះ​ករណី​ខាងលើ​នេះ តំណាង​អយ្យការបាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ទាំង​២នាក់ ដែល​ជា​ជនជាតិ​កូរ៉េ និង​បក្ខពួក ពី​បទ​.​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤០​នៃ​ច្បាប់​ស្ដី​ពី​ការ​ត្រួត​ព​និត្យ​គ្រឿង​ញៀ.ន ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​នេះ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​តាម​ការ​គួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ