ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខភាព​ដែល​រំពឹង​ចូលរួម​ឈរឈ្មោះ​បោះ​ឆ្នោត​ជា​ប្រធាន​សមាគម​សិល្បៈ​អាណត្តិ​ថ្មី

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​នា​ពេល​នេះ ពាក់ព័ន្ធ​ទៅ​នឹង​បេក្ខភាព​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​សម្រាប់​អាណត្តិ​ថ្មី នៅ​តែ​កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​សម្រាប់​ការ​ជជែក​វែកញែក​នៅ​លើ​បណ្តាញ​សង្គម​ពី​សំណាក់​មហាជន ជា​ពិសេស បណ្តា​អ្នកសិល្បៈ​ក្នុង​ពេល​ដែល​ម្នាក់​ៗ​កំពុង​រង់ចាំ​អ៊ុត​មើល​ថា «​តើ​ប្រធាន​ថ្មី​នឹង​បាន​ទៅ​លើ​អ្នកសិល្បៈ​រូប​ណា​» ។ ក្នុង​ពេល​ដែល​ការ​បោះ​ឆ្នោត​នៅ​មិន​ទាន់​រៀបចំ​នៅឡើយ​នោះ…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​នា​ពេល​នេះ ពាក់ព័ន្ធ​ទៅ​នឹង​បេក្ខភាព​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​សម្រាប់​អាណត្តិ​ថ្មី នៅ​តែ​កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​សម្រាប់​ការ​ជជែក​វែកញែក​នៅ​លើ​បណ្តាញ​សង្គម​ពី​សំណាក់​មហាជន ជា​ពិសេស បណ្តា​អ្នកសិល្បៈ​ក្នុង​ពេល​ដែល​ម្នាក់​ៗ​កំពុង​រង់ចាំ​អ៊ុត​មើល​ថា «​តើ​ប្រធាន​ថ្មី​នឹង​បាន​ទៅ​លើ​អ្នកសិល្បៈ​រូប​ណា​» ។

ក្នុង​ពេល​ដែល​ការ​បោះ​ឆ្នោត​នៅ​មិន​ទាន់​រៀបចំ​នៅឡើយ​នោះ គេ​ឃើញ​អ្នកសិល្បៈ​ជា​បន្តបន្ទាប់ បាន​បង្ហាញ​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​ដោយ​ចង់​ឲ្យ​អ្នកសិល្បៈ​រូប​នេះ ឬ​រូប​នោះ ជាប់​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ដ្បិត​ពួក​គេ​មើលឃើញ​ថា បេក្ខជន​រូប​នេះ ស័ក្តិសម​សម្រាប់​ដឹកនាំ​សមាគម ។ យ៉ាង​ណា មក​ទល់​នា​ពេល​នេះ គេ​ឃើញ​មាន​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​ទំនងជា​មាន​ភាគរយ​ខ្ពស់​នៅ​ក្នុង​ការ​ឈរឈ្មោះ​បោះ​ឆ្នោត សម្រាប់​ការ​កាន់កាប់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​នា​អាណត្តិ​ថ្មី​នេះ ក្នុង​ពេល​ប្រធាន​ចាស់ គឺ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រកាស​បញ្ចប់​អាណតិ​របស់​
ខ្លួន ។

បេក្ខភាព​ទាំង​អស់នោះ រួម​មាន​លោក​ជំទាវ ស្រី​តូច ចំណាន អតីត​តារាភាពយន្ត​ជើង​ចាស់​, លោក យស បូ​វណ្ណៈ , អ្នក​នាង ខាត់ សុ​ឃី​ម និង​លោក អ៊ឹម ជីវ៉ា ខណៈ​ពេល​ដែល​បេក្ខភាព​ទាំង​អស់នេះ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ និង​គាំទ្រ​ពី​មហាជន​ក៏​ដូច​អ្នកសិល្បៈ ។

គួរ​បញ្ជាក់​ថា សម្រាប់​បេក្ខភាព លោក​ជំទាវ ស្រី​តូច ចំណាន ត្រូវ​បាន​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​បច្ចុប្បន្ន​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា «​ខ្ញុំ​សូម​សំដែង​នូវ​ការ​គាំទ្រ​ចំពោះ​បេក្ខភាព​លោក​ជំទាវ​ម៉ៅ ចំណាន​ភរិយា​អ្នកឧកញ៉ា​គិត ម៉េ​ង ជា​ប្រធាន​សមាគម​សិល្បៈ ។ សម្តេច​បញ្ជាក់​ថា ប្រ​សិន​លោក​ជំទាវ​ទទួល​បានការ​គាំទ្រ​តាម​រយៈ​ការ​បោះ​ឆ្នោត​សមាគម​នេះ មិន​មានការ​លំបាក​ផ្នែក​ថវិកា​ខ្លាំង​ពេក​នោះ ។

ដោយឡែក តារាភាពយន្ត​ជើង​ចាស់ លោក យស បូ​វណ្ណៈ ក៏​បាន​ប្រកាស​ជា​សាធារណៈ​ថា រូប​លោក​នឹង​ចូលរួម​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធាន​សមាគម​សិ​ល្បះ​ករ​ខ្មែរ​នា​អាណត្តិ​ថ្មី​នេះ​ដែរ បន្ទាប់​ពី​រូប​លោក​ទទួល​បាន​គាំទ្រ និង​មានការ​ជម្រុញ​ពី​បណ្តា​អ្នក​សិ​ល្បះ​មួយ​ចំនួន ។
លោក យស បូ​វណ្ណៈ បាន​បញ្ជាក់​ថា ប្រសិនបើ​លោក​អាច​ជាប់​ឈ្មោះ​ជា​ប្រធាន​ថ្មី​នោះ​គឺ​លោក​នឹង​ដាក់​គោលដៅ​មួយ​ច្បាស់លាស់ និង​ត្រឹមត្រូវ ដើម្បី​ការពារ និង​លើក​ស្ទួយ​សិល្បៈ ជាមួយនឹង​ការ​ទំនាក់ទំនង​ល្អជា​មួយ​អ្នកសិល្បៈ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ។

លោក​បន្ថែម​ថា គោលដៅ​សំខាន់​គឺ​លោក​នឹង​ខិតខំ​ជំរុញ​ការងារ និង​ដាក់​ការងារ​ល្អ និង​សំខាន់​ៗ ដើម្បី​ឱ្យ​អ្នកសិល្បៈ​ក្មេង​ៗ​ជំនាន់​ក្រោយ​ធ្វើ​តាម ដោយ​ធ្វើ​យ៉ាងណា​ចៀស​ឆ្ងាយ​ពី​ការ​មើលងាយ​មក​លើ​អ្នកសិល្បៈ ។ ចំណែក​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា ក៏​បាន​ប្រកាស​ពី​ការ​ចូលរួម​ជា​បេក្ខភាព​មួយ​រូប​ផង​ដែរ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​អាណត្តិ​ថ្មី​នេះ​ដែរ ។

តារា​រូប​នេះ​បាន​ប្រកាស​លើបណ្តាញ​សង្គម​ថា ខ្ញុំបាទ អ៊ឹម ជីវ៉ា សូម​ប្រកាស​ថា និង​ឈរឈ្មោះ​ជា​បេក្ខភាព ជា​ប្រធាន​សមគម​សិល្បករ​ខ្មែរ​ថ្មី ខ្ញុំ​ស្ម័គ្រចិត្ត​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បងប្អូន​បុគ្គល​ល្បី​ៗ​ខ្លាំង​ៗ បើ​ទោះ​ដឹង​ថា ជាប់​ឬ​មិន​ជាប់​ក៏​ខ្ញុំ​បាន​វិល​សារ​ជា​ថ្មី ចូលរួម​បំរើ​ជាមួយ​សមាគម​មួយ​នេះ ព្រោះ​ខ្ញុំ​នៅ​តែ​មាន​បេះដូង​ជួយ ទោះ​ខ្ញុំ​មិនមែន​ជា​សេដ្ឋី​ឬ​ជា​ឧកញ៉ា តែ​ខ្ញុំ​ប្រើ​បេះដូង​ពិត​ជួយ​ដល់​សមាគម​មួយ​នេះ ជា​ពិសេស ជួយ​អោយទាន់​ពេលវេលា និង​សេចក្តី​ត្រូវការ​របស់​សិល្បៈ​មិនមែន​ឈឺ​បាន​ជូន​លុយ មិនមែន​ស្លាប់​បាន​យក​លុយ​ចូល​បុណ្យ គឺ​ត្រូវ​រក​ការងារ​អោយ​សិល្បៈ​ធ្វើ ចំណែកឯ​សិល្បៈ ជើង​ចាស់ ពិសេស​សិល្បៈ​ជន​ពិការ ត្រូវ​លើក​ឡើងជា​អតិ​ភាព​នៃ​សមគម​សិល្បករ​ខ្មែរ​អាណិត្ត​ថ្មី​នេះ​។

ដោយឡែក សម្រាប់​តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម ក៏​បាន​ប្រកាស​លើ​បណ្តាញ​សង្គម​ថា សូម​ថ្លែង​អំណរ អរគុណ​ដល់ ឯកឧត្តម លោក​ជំទាវ លោក​ឧក​ញ្ញា បងប្អូន​មិត្ត​សិល្បៈ​បងប្អូន ទស្សនិកជន បណ្តាសារ​ព​ត៌​មាន ទាំងអស់ បង្ហោះ​សារ គាំទ្រ​នាង​ខ្ញុំ​ជា​ការ​លើកទឹកចិត្ត​ដ៏​ល្អ​របស់​បងប្អូន ហើយ​នាង​ខ្ញុំ​ពិតជា​សប្បាយចិត្ត​មែនទែន​ដែល​ប្អូន​ៗ របស់ខ្ញុំ ក៏​ដូច​ជា​ទស្សនិកជន បាន​គាំទ្រ​នាង​ខ្ញុំ​ផង​ដែរ​។

អ្នក​នាង​បញ្ជាក់​ថា រឿង​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​ន៍​សិល្បករ នាង​ខ្ញុំ​មិន​បានដឹង រឺ ត្រៀម​ទុក​មុន ធ្វើ​នោះ​ទេ ប៉ុន្តែ​បើ​មានការ​គាំទ្រ នឹង​ទុកចិត្ត​ពី​បងប្អូន​សិល្បករ ទស្សនិកជន នាង​ខ្ញុំ​នឹង​គិតគូរ​ស្វែង​យល់​បន្ថែម​ចំពោះ​រឿង​នេះ ។ ទោះជា​យ៉ាងណា ក្រោយ​លេច​វត្តមាន​ពី​លោក​ជំទាវ ស្រី​តូច ចំណាន ជា​បេក្ខភាព​សម្រាប់​ការ​បោះ​ឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដែល​ប្រកាស​ដោយ​សម្តេច​តេ​ជោ​នោះ អ្នក​នាង ខាត់ សុ​ឃី​ម ក៏​បានសម្តែង​ការ​គាំទ្រ​ផង​ដែរ ។

អ្នក​នាង​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ដោយ​ខ្លី​ថា ខ្ញុំ​គិត​ថា អនុសាសន៍​សម្តេច​ពុក​គ្រប់គ្រាន់​គាត់​ល្អ​អាច​ជួយ​សិល្បៈ​បាន​ច្រើន ដូច្នោះ រឿង​ឈរឈ្មោះ​មិន​ទាន់​ដឹង​ទេ ។
ដោយឡែក សម្រាប់​អ្នកដឹកនាំ​សម្តែង​លោក គួ​ច ខេ​វិ​ន ក៏​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា ដោយ​មាន​សំណួរ​ពី​អ្នក​សារព័ត៌មាន និង​ផ្សេង​ៗ​ទៀត មក​កាន់​លោក​នោះ លោក​សុំ​ផ្តល់​ចម្លើយ​ថា ចំពោះ​ការ​ជ្រើសរើស​អ្នកដឹកនាំ​សមាគម​សិល្បករ​ខ្មែរ លោក​គិត​ថា អ្នកមាន​ទេព​កោសល្យ មាន​ស្នាដៃ​ល្អ​ៗ​ជា​ច្រើន ដែល​ធ្លាប់​បាន​ចូលរួម​លើកតម្កើង​វិស័យ​សិល្បៈ ឲ្យ​រីក​ចម្រើន​កន្លង​ទៅ ហើយ​ចំពោះ​រូប​លោក​ផ្ទាល់ បើ​ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា បងប្អូន​មិត្ត​សិល្បៈ បងប្អូន ពូ​មីង ជា​សិល្បករ សិល្បការ​នី ក្មេង​ចាស់ យល់​ឃើញ​ថា រូប​លោក​មាន​លទ្ធភាព មាន​សមត្ថភាព ទេព​កោសល្យ អាច​ធ្វើ​ទៅ​បាន លោក​អាច​ឈរឈ្មោះ​ឲ្យ​ពួក​គាត់​ជ្រើសរើស សម្រាប់​អាណត្តិ​ថ្មី​នេះ ៕

អត្ថបទសរសេរ ដោយ