ខេត្តព្រះសីហនុ ៖ អ្នកបើកបរយានយន្ត បានស្នើសុំឲ្យបងប្អូនពលរដ្ឋដែលជាអ្នកចិញ្ចឹមសត្វពាហនៈ នៅក្បែរបណ្ដោយផ្លូវជាតិលេខ៤ និងលេខ៣ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជួយមើលការពារកុំឲ្យដើរឆ្លងផ្លូវ ដោយគ្មានម្ចាស់មើល ដើម្បីបង្ការពីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុណាមួយ ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ យានយន្តបុកសត្វគោឆ្លងផ្លូវជាតិលេខ៤ នៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកព្រៃនប់ ធ្លាប់កើតមាន ដែលបណ្តាលឲ្យមានមនុស្សស្លា.ប់ និងរបួសកន្លងមក ។
កន្លងមកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការទប់ស្កាត់ការលែងសត្វគោអនាធិបតេយ្យជាបន្តបន្ទាប់មកដែរ ប៉ុន្តែមានពលរដ្ឋម្ចាស់សត្វមួយចំនួន បានចូលរួមអនុវត្តន៍ និងមួយចំនួនទៀត នៅមិនទាន់អនុវត្តន៍តាមវិធានការរបស់អាជ្ញាធរនៅឡើយ។ ដូចនេះការចូលរួមពីម្ចាស់សត្វ គឺជាកត្តាសំខាន់បំផុត ៕
ចែករំលែកព័តមាននេះ