ហក់ឡើង០,២២ម៉ែត្រទៀតហើយថ្ងៃនេះ ! ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមឡើងជាង៩ម៉ែត្រ ខណៈប្រកាសអាសន្ន១៥,២០ម៉ែត្រ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានប្រកាសនាព្រឹកថ្ងៃទី១៥ ខែកក្កដានេះថា ៖ ទឹកទន្លេមេគង្គ ខេត្តកំពង់ចាមនៅថ្ងៃនេះ បានបន្តឡើងកម្ពស់០.២២សង់ទីម៉ែត្រ។

មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានបន្តថា ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងបន្តិចទៀត បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ទឹកទន្លេបានបន្តឡើងថែមទៀតនៅកម្ពស់០៩.១៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០.២២ម៉ែត្រ ។

ដោយឡែក កម្ពស់ទឹកនាពេលនេះ ធៀបទៅឆ្នាំ២០២៥ ទឹកទន្លេ មានកម្ពស់០៩.៩៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥.២០ម៉ែត្រ ៕

ចែករំលែកព័តមាននេះ