ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ ក្រុងគៀវសម្រុកវាយប្រហារផ្លូវទឹកសមុទ្រ Azov ធ្វើឱ្យរុស្ស៊ីបង្ខំចិត្តរកផ្លូវដឹកជញ្ជូនថ្មី

3 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​ដោយ​ទៀងទាត់ ​ក្នុង​សមុទ្រ​ AZOV ហើយ​រុ​ស្ស៊ីថ្លែង​ កាលពី​ថ្ងៃ​ទី​១៤​ កក្កដា​ ថា ពិនិត្យ​រក​ផ្លូវ​ដឹក​ជញ្ជូន​ផ្សេង​ៗ​ទៀត​ដែល​អាច​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​នោះ​ ។

កងទ័ព​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​ថា បាន​វាយប្រហារ​លើ​នាវា​ជាង​១០០​គ្រឿង រយៈពេល​៩​ថ្ងៃ​ចុង​ក្រោយ​នេះ ក្នុង​នោះ ​វាយប្រហារ​នាវា​១១​គ្រឿង​ កាលពី​យប់​ថ្ងៃ​ទី​១៣​ មក​ ១៤​ កក្កដា​ ។ សមុទ្រ​​AZOV​ ស្ថិត​នៅ​ចន្លោះ​រុ​ស្ស៊ី និង​ផ្នែក​ខាងត្បូង​អ៊ុយ​ក្រែ​ន​កាន់កាប់​ដោយ​រុ​ស្ស៊ី ​ព្រមទាំង​តំបន់​គ្រី​មេ ​។ សមុទ្រ​នេះ​ ជា​ផ្លូវ​ដឹក​ជញ្ជូន​សំខាន់​សម្រាប់​បណ្ដា​ផលិតផល​កសិកម្ម ព្រមទាំង​សម្រាប់​ផ្ក​ត់​ផ្ក​ង់​តំបន់​គ្រី​មេ​ ។

រដ្ឋមន្ត្រី​កសិកម្ម​រុ​ស្ស៊ី​​អះអាង​តាម​តេ​ឡេ​ក្រាម​ថា សភាពការណ៍​នៅ​សមុទ្រ​AZOV​នឹង​មិន​មាន​ឧប្បត្តិហេតុ​ណាមួយ​ឡើយ លើ​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក បណ្ដា​ផលិតផល​ស្បៀង​ ឬ​លើ​សមត្ថភាព​នាំ​ចេញ​របស់​ប្រទេស​យើង​ ។ លោក​បញ្ជាក់​ថា​ ផ្លូវ​ដទៃ​ៗ​ទៀត​កំពុង​តែ​រៀបចំ​សម្រាប់​ធានា​ការ​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម ទៅ​កាន់​តំបន់​ផ្សេង​ៗ​របស់​រុ​ស្ស៊ី ​។ ចំណែក​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​
រុ​ស្ស៊ី​ក៏​អះអាង​តាម​តេ​ឡេ​ក្រាម​ដែរ​​ថា បណ្ដា​វិធានការ​ចាំបាច់​ត្រូវ​បាន​ចាត់​ដើម្បី​ធានា​ដល់​ការ​ផ្ក​ត់​ផ្គង់​ភស្ដុ​ភារ​ដោយសារ​ការ​វាយប្រហារ​កាន់តែ​ញឹកញាប់​របស់​សត្រូវ​ប្រឆាំង​បណ្ដា​នាវា​ស៊ី​វិល​ក្នុង​សមុទ្រ​ AZOV ​។

កាលពី​ថ្ងៃ​ទី​១៤​ កក្កដា​ មេបញ្ជាការ​កងកម្លាំង​ដ្រូ​ន​អ៊ុយ​ក្រែ​ន លោក​រ៉ូ​ប៊ែ​ត​ប្រូ​វ​ឌី​គូសបញ្ជាក់​ថា​ រយៈពេល​តែ​៩​ថ្ងៃ​នាវា​១១៦​គ្រឿង​​រង​ការ​វាយប្រហារ​ ៕

Smoke rises after shelling near a seaport in Berdyansk, Ukraine, Thursday, March 24, 2022. Ukraine’s navy reported Thursday that it had sunk the Russian ship Orsk in the Sea of Asov near the port city of Berdyansk. It released photos and video of fire and thick smoke coming from the port area. Russia did not immediately comment on the claim. (AP Photo)