ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់សារភាពប្រាប់មូលហេតុ ក្រោយត្រូវឃាត់​ខ្លួន​ករណីប្រើឯកសណ្ឋាន​​ស្រដៀង​នគរ​បាល ឬ​យោធា

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​ឯកសណ្ឋាន​ជា​អាទិ៍ ដែល​មាន​

ខេត្តបន្ទាយមានជ័យ ៖ ​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​ឯកសណ្ឋាន​ជា​អាទិ៍ ដែល​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​នឹង​នគរបាល ឬ​យោធា និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤​ ម្សិលមិញ​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

​លោក​អនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការ​(​ស្ដីទី​) មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក បាន​ទទួល​ព័ត៌មាន​ពី​ប្រធាន​មណ្ឌល​អភិវឌ្ឍ​យោធិន​ពិការ ៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ ថា មាន​ករណី​ប្រើប្រាស់​ឯកសណ្ឋាន នគរបាល យោធា ឬ​កងរាជអាវុធហត្ថ និង​បាន​ស្នើ​សុំ​ឱ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​​ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គុ​ជ វិ​តី ជាំ​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀ.ន​ រស់នៅ​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ដើម្បី​សួរនាំ​។

លោក​មេបញ្ជាការ​ស្តី​ទី​បាន​បញ្ជាក់​ថា​ ជាមួយ​និង​ការ​ឃាត់ខ្លួន​នេះ​ គឺ​ដកហូត​វត្ថុ​តាង​រួម​មាន​÷ ឯកសណ្ឋាន​ពណ៌​ទឹកប៊ិច មាន​ដេរ​ស្លាក​សញ្ញា​ឡូ​ហ្គោ អ​.​ហ ចំនួន​១​កំ​ប្លេ​, ស្បែកជើង​ក​វែង​ចំនួន​១​គូ​, ស្បែកជើង​ក​ខ្លី​ចំនួន​១​គូ​, មួក​ឆាង​ពណ៌​ទឹកប៊ិច​ចំនួន​១, មួក​ប៉េ​រ៉េ​ចំនួន​១, ខ្សែ​ក្រ​វ៉ា​ត់​ពណ៌​ខ្មៅ​ចំនួន​១, ខ្សែ​ក្រ​វ៉ា​ត់​ធំ​(​ស៊ិ​ន​ណា​រ៉ុ​ង​)​ចំនួន​១, វិទ្យុទាក់ទង​ម៉ាក ម៉ូតូ​រ៉ូ​ឡា ចំនួន​១, អាវកាក់​មាន​ស្លាក​សញ្ញា អ​.​ហ ចំនួន​១, ​ពិល​ពណ៌​ខ្មៅ ចំនួន​១, ​ខ្សែ​បន្ទោ​ង​សម្រាប់​ដាក់​កាត​ចំនួន​១, កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១, កាបូប​ដាក់​ប្រាក់ ចំនួន១, អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ចំនួន​០១​សន្លឹក​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា​៖ ក្រោយ​ឃាត់ខ្លួន និង​សួរ​ចម្លើយ​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​ឯកសណ្ឋាន កងរាជអាវុធហត្ថ ពិតប្រាកដ​មែន ដោយសារខ្លួនស្រឡាញ់ឯកសណ្ឋានេះ​ ហើយ​ខ្លួន​មិនមែន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​នោះ​ទេ ។

បន្ទាប់​មក​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក បាន​ធ្វើតេស្ត​ទឹកនោម រក​ឃើញ​មាន​សារធាតុ​ញៀ.ន​ផង​ដែរ​។ ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​ឯកសណ្ឋាន​ដែល​ជា​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ