ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែនស្តារបឹងទេ! ក្លាយជាអណ្តូង​ស្ទើរខូចលំនាំផ្ទៃបឹងទៅហើយ

2 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ ថៅកែ​គ្រឿងចក្រ​រកស៊ី​កាយ​អាចមន៍​ដី​លក់ កំពុង​ញាប់ដៃ​ញាប់​ជើង​ក្នុង​របរ​របស់​ខ្លួន​

ខេត្តតាកែវ ៖ ថៅកែ​គ្រឿងចក្រ​រកស៊ី​កាយ​អាចមន៍​ដី​លក់ កំពុង​ញាប់ដៃ​ញាប់​ជើង​ក្នុង​របរ​របស់​ខ្លួន​លើ​ដី​បឹង​របស់​រដ្ឋ ដោយ​សំអាង​មាន​អាជ្ញាប័ណ្ណ​​មួយ​សន្លឹក​ដែល​អះអាង​ថា អាជ្ញាធរ​ចេញ​ឲ្យ​ខ្លួន​សម្រាប់​កាយ​។

សង្ស័យនិយាយត្រូវដងគ្នា អាច​ជា​ការ​បើកភ្លើង​ខៀវ​ពី​អាជ្ញា​ធរ ​និង​មន្ត្រី​ជំនាញ​ខេត្តតាកែវមែនហើយ​មើលទៅ ទើប​ធ្វើ​ឲ្យ​ឈ្មួញ​រកស៊ី​កាយ​អាចមន៍​ដី​លក់​សម្រុក​នាំ​គ្រឿងចក្រ​ចូក​កាយ​ដី​បឹង​តាកែវ ជា​ច្រើន​គ្រឿង ច្រើន​ក្រុមហ៊ុន​។ ជាក់ស្តែង មាន​ថៅកែ​គ្រឿងចក្រ​ម្នាក់​ដែល​គេ​ស្គាល់​ថា ឈ្មោះ វឿ​ន ពៅ ហៅ លោក វឿ​ន កំពុង​យក​គ្រឿងចក្រ​ចូល​កាយ​ដី​បឹង​ដឹក​លក់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ស្ទើ​តែ​ក្លាយជា​ជា​រណ្តៅ​គ្រប់​ផ្លោង​ទៅ​ហើយ នៅ​ចំណុច​ភូមិ​ជ្រេ​ស សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

ក្រោយ​មាន​ប្រតិកម្ម​ខ្លះ​ៗ​ពី​ប្រជាពលរដ្ឋ រឿង​ឈ្មូ​ញ​ដឹក​ដី​បង្ក​ផលប៉ះ​ពាល់​ការ​រស់នៅ​ពួក​គាត់ និង​ស្នើ​ទៅ​អាជ្ញាធរ​ជួយ​ពិនិត្យ​មើល ស្រាប់តែ​មាន​សំ​ណេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​បម្រើ​ការ​នៅ​សាលាក្រុង​ដូន​កែវ​ផង​នោះ លើក​ឡើង​ថា​ «បើ​ជួល​គ្រឿងចក្រ​មក​ជីក​ដើម្បី​ស្តា​របឹង​គឺ​ត្រូវ​ចំណាយ​លុយ បើ​បាន​គ្រឿងចក្រ​មក​ជីក​ស្តា​របឹង​ហើយ​រក្សា​ទឹក​ទុក​ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នា​រដូវប្រាំង​គឺ​ល្អ​ណាស់ ឥឡូវនេះ​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ខ្វះខាត​ទឹក​ស្រោចស្រព​ស្រូវប្រាំង​របស់​គាត់ រដ្ឋបាល​ខេត្ត​និង​រដ្ឋបាល​ក្រុង​បាន​ខិតខំ​ប្រឹងប្រែង​ផ្តល់​ប្រេងម៉ាស៊ីន​ដើម្បី​បូមទឹក​ស្រោចស្រព​ស្រូវ​រដូវប្រាំង​ជូន​ប្រជាពលរដ្ឋ តើ​លោក​អ្នកកាសែត​មាន​ផ្សព្វផ្សាយ​ដែរ​ឬទេ​»។

តាម​សំ​ណេ​រ​ខាងលើ​នេះ ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​គិត​គូរ​ខ្លាំង​ណាស់​លើ​ប្រជាពលរដ្ឋ តែ​សូម​អស់លោក​ជំនាញ​ពាក់ព័ន្ធ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដែល​​បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​ផង ព្រោះថា មិន​ដូច​ការ​ស្តា​របឹង​ស្តុក​ទឺ​ក​នោះ​ទេ កាយ​យក​ដី​ដុំ​ៗ​ដូច​ជា​រណ្តៅ​បេ និង​ជ្រៅ​ៗ​ទៀត​ផង​ មិនមែនស្តារបឹងទេ គឺស្តារដីដឹកយកទៅលក់ ធ្វើ​ឱ្យមានរណ្តៅអនាធិបតេយ្យទាំងស្រុង ។

ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ បើសិនជា​ចេញ​ច្បាប់​ឲ្យ​គេ​កាយ​ដី​លក់ (​ដែល​អស់លោក​ថា ស្តា​របឹង​នោះ​) មេត្តា​ប្រាប់​ក្រុម​គ្រឿងចក្រ​ទាំងអស់​នោះផង កុំបើកបរ​លឿន​ៗ​ពេក ពេល​ដឹក​ដី​លក់​មេត្តា​គ្រប​ផង កុំ​ឲ្យ​ធ្លាក់​ដី​ពេញ​ផ្លូវ ព្រោះ​អាច​បង្ករ​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ