ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ធ្វើ​បាយក្តាំង​ និង​បា.ញ់​ត្រាង ត្រូវភ្លើងឆេះអស់ទាំងស្រុង

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​ធ្វើ​បាយក្តាំង​និង​បា.ញ់​ត្រាង​ បណ្តាល​ខូចខាត​អស់

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​ធ្វើ​បាយក្តាំង​និង​បាញ់​ត្រាង​ បណ្តាល​ខូចខាត​អស់ទាំង​ស្រុង ខណៈមិន​ទាន់ដឹង​មូលហេតុ​នៅឡើយ ។

ហេតុការណ៍ខាងលើនេះ​​បានបង្កការ​ភ្ញាក់​ផ្អើលកាលពីវេលា​​យប់​រំលង​​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤​ នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ​ខេត្តបន្ទាយមានជ័យ ។

តាមប្រភពពីម្ចាស់​ផ្ទះរងគ្រោះ​​បាន​ប្រាប់ឱ្យដឹង​ថា ​ផ្ទះ​របស់​គាត់​ធ្វើ​បាយក្តាំង​និង​បាញ់​ត្រាង ​នៅ​​មុនពេលកើតហេតុ គាត់​បាន​សម្រាក​មិន​បាន​ធ្វើ​ ហើយ​ដេក​លង់លក់ ​ស្រាប់តែ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ឡើង​ស្ទើរ​តែរត់​ចេញ​មិន​ទាន់​ ហើយ​ស្រែក​អោយ​អ្នក​ជិតខាង​ជួយ​ពន្លត់​ ដោយនាំគ្នា​​យក​ទឹកជះពន្លត់​ និង​រង់ចាំ​រថយន្ត​ពន្លត់អគ្គីភ័យ​មក់​ដល់​ តែចូល​មិន​រួច ក៏​ទាញ​ទុយោ​ពី​ចម្ងាយ​បាញ់​ផ្នែក​ខាងក្រោយ ​និង​ខាង​មុខ​មាន​ម៉ូតូ​កង់​បី​១​គ្រឿង​ដាក់​ធុង​សាង​ទឹក​ពី​រថយន្ត​ដឹក​មក​ជះពន្លត់​ការពារ​រាលដាល​ផ្ទះអ្នកជិត​ខាង តែ​អកុសលផ្ទះរបស់​គាត់​​ត្រូវ​បានភ្លើង​​ឆេះ​អស់​គ្មាន​សល់​។

មន្ត្រី​នគរបាល​បង្ការ​និង​ពន្លត់អគ្គីភ័យ​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ថា​ ​នៅ​ពេល​ដែល​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះខាងលើ រថយន្ត​ពន្លត់​ង​គ្គី​ភ័យ​២​ទៅ​៣​គ្រឿង​បាន​ចេញ​អន្តរាគមន៍​ទាន់​ពេល​ តែ​ចូល​មិន​ដល់​ ដោយ​សារ​មាន​ផ្ទះ​១​ខ្នង​ធ្វើ​ជាប់​ផ្លូវ​ ទើបរថយន្ត​ទឹក​ចូល​មិន​ដល់ ​កម្លាំងជំនាញក៏​បាន​ទាញ​ទុយោ​អូស​ចូល​តាម​ក្រោយ​បាញ់​ពន្លត់​មិន​បណ្តាល​រាលដាល​ឆេះ​ដល់​ផ្ទះប្រជាពលរដ្ឋ​នៅជិត​ខាង តែ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​ដែល​ធ្វើ​បាយក្តាំង​និង​បាញ់​ត្រាង​អស់ទាំង​ស្រុង​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ ​ជុំវិញអគ្គី​ភ័យ​ឆាបឆេះផ្ទះ១ខ្នងខាងលើ​មិន​ទាន់​បានដឹង​ពី​មូលហេតុ​ច្បាស់​នៅឡើយ​ទេ​ ​។ អគ្គិភ័យបាន​ឆេះ​អស់​ផ្ទៈ​ឈើ​ ប្រក់​ស័ង្កសី​១​ល្វែង ​និង​សម្ភារៈ​អស់ទាំង​ស្រុង​ និងមិន​ទាន់​ដឹង​ទំហំ​ខូចខាតគិតជាទឹកប្រាក់​មិន​ប៉ុន្មាន​នៅឡើយ​ទេ​ ​និង​ប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យ​អស់​៣​គ្រឿង ​និង​មាន​កម្លាំង​នគរបាល កងរាជអាវុធហត្ថ យោធា​បាន​ជួយ​អន្តរាគមន៍​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ