ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់ និង​សាក្សី​ពាក់​ព័​ន្ឋ​ករណី​លួ.ច​លក់​ដី​អ្នក​ដទៃ កំពុង​ត្រូវ​តំណាង​អយ្យការ​ស្តាប់​ចម្លើយ

2 ខែ មុន
  • កំពង់ស្ពឺ

ខេត្តមណ្ឌលគិរី ៖ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ២០២៤ បាន​ឲ្យ​

ខេត្តមណ្ឌលគិរី ៖ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ២០២៤ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ និង​សាក្សី​ពាក់​ព័​ន្ឋ​ករណី​លួច​លក់​ដី​អ្នក​ដទៃ កំពុង​ត្រូវ​តំណាង​អយ្យការ​ស្តាប់​ចម្លើយ​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនតាម​បញ្ជា​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ក្រោយ​រង​នូវ​ពាក្យបណ្តឹង​ក្នុង​ករណី​ក្លែងបន្លំ​ឯកសារ​លក់​ដី​របស់​អ្នក​ដទៃ​ទំហំ​ជាង​១៥​ហិ​កតា​នៅ​ឯ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

ប្រភព​បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ ធូ ខ្លឹ​ង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ម៉ោង​១៩​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ហើយ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​នា​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤​។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ធូ ខ្លឹ​ង បាន​ឆ្លើយ​ថា ខ្លួន​បាន​មក​រស់នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​ឆ្នាំ​២០០០ ដោយ​ប្រកប​មុខរបរ ធ្វើ​រ៉ែ​មាស ហើយ​ខ្លួន​ស្គាល់គ្នា​ជាមួយ​ឈ្មោះ ឃឹម សំអាត ហៅ​តា​បារាំង ក្នុង​ឆ្នាំ​២០១១ ពេល​នោះ​តា​បារាំង បាន​និយាយ​ថា ឲ្យ​ខ្លួន​ជួយ​ដើរ​ទិញ​ដី នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដើម្បី​ទិញ​ដី​ទុក ហើយ​ខ្លួន​ក៏​ទិញ​ដី​បាន​ចំនួន​៤ កន្លែង ទិញ​ពី​ម្ចាស់​ទី​១-​ឈ្មោះ ឆូ​យ សុភាព ទី​២-ឈ្មោះ ង៉ែត សាញ់ ទី​៣- ឈ្មោះ អ៊ួ សា​រឿ​ន និង​ទី​៤-​ឈ្មោះ គឹ​ម សឿ​ន រីឯ​ទំហំ​ដី​ពិតប្រាកដ​ខ្លួន​ពុំ​បានដឹង​ទេ ពីព្រោះ​ការ​ទិញ​ដី​នោះ​ពុំ​បាន​វាស់វែង​ឡើយ គ្រាន់តែ​ធ្វើ​លិខិត​ទិញ​លក់ ការ​ទិញ​ដី​ទាំងនោះ​ឈ្មោះ ឃឹម សំអាត គឺជា​អ្នក​ចេញ​ប្រាក់ ឯ​ខ្លួន​គឺជា​អ្នក​ថែរក្សា និង​ចេញ​ប្រាក់​ថ្លៃ​កាប់​ឆ្ការព្រៃ​រយះ​ពេល​ជិត​១០​ឆ្នាំ​នេះ ។

លុះ​ក្នុង​ឆ្នាំ​២០១៤​ ខ្លួន​បាន​ត្រឡប់​ទៅ​រស់នៅ​ស្រុក​កំណើត​វិញ​ហើយ​ខ្លួន​ក៏​ទទួល​ដំណឹង​ថា​ឈ្មោះ ឃឹម សំអាត ហៅ​តា​បារាំង គាត់​មក​គ្រប់គ្រង​ថែរក្សា​នៅ​លើ​ដី​២៧​ហិច​តា​នេះ លុះដល់​ឆ្នាំ​២០២១ ខ្លួន​ក៏​ត្រឡប់​មក​ថែរក្សា​នៅ​លើ​ដី​នេះ​វិញ មក​ដល់​ឆ្នាំ​២០២៣ ឈ្មោះ ជូន ភឿន ហៅ​ផាត បាន​ទាក់ទង មក​ខ្លួន​តាម​រយៈ​ទូរស័ព្ទ​ថា មាន​គេ​ចង់​ទិញ​ដី ខ្លួន​ក៏​ព្រម​លក់​ដី​ទំហំ​១៥​ហិច​តា ក្នុង​ចំណោម​ដី​ដែល​ខ្លួន​គ្រប់គ្រង និង​ថែរក្សា ២៧​ហិច​តា​ជាង នៅ​ចំណុច​មាត់​អូរ​តេ ស្ថិត​នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី អោយទៅ​ឈ្មោះ ប៉ា​ង បូ​រិ​ន និង​ឈ្មោះ សុង អ៊ី​រុន ហើយ​ខ្លួន​បាន​វាស់វែង​ជា​ប្រព័ន្ធ​ដោយ​ក្រុមការងារ​សូ​រិ​យោ​ដី ទើប​ខ្លួន​ហ៊ាន​លក់​ដី​ត្រង់​ចំណុច​នេះ ខ្លួន​បាន​ធ្វើ​លិខិត​កាន់កាប់​និង​ផ្ទេរសិទ្ធិ​ដីធ្លី​ពី​ឈ្មោះ ង៉ែត សាញ់ មក​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១១ ការ​រៀបចំ​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធ​ដី​នេះ​គឺ​ជំទប់​ទី​០១​ឃុំ​ឈ្មោះ អ៊ុត ភឿន គឺជា​អ្នក​ធ្វើ​ឯកសារ ។

បន្ទាប់​ពី​បាន​លិខិត​កាន់កាប់​និង​ផ្ទេរ​សិទ្ធ​ហើយ ខ្លួន​បាន​វាស់វែង​ជា​ប្រព័ន្ធ​ជាមួយ​ក្រុមការងារ​សូ​រិ​យោ​ដី​ដោយ​ពុំ​បាន​ប្រាប់​ទៅ​ឈ្មោះ ឃឹម សំអាត ហៅ​តា​បារាំង ឡើយ​ហើយ​ឈ្មោះ ឃឹម សំអាត ហៅ​តា​បារាំង ក៏​ពុំ​បានដឹង​ដែរ ។

ចំពោះ​ការ​ធ្វើ​លិខិត​ផ្ទេរសិទ្ធិ​ពី​ខ្លួន​លក់​ទៅ​អោយឈ្មោះ ប៉ា​ង បូ​រិ​ន និង​ឈ្មោះ សុង អ៊ីរុន គឺ​ឈ្មោះ ជូន ភឿន និង​ឈ្មោះ វ៉ា​ញ ឆេ​ង​អ៊ួ​ង ជា​អ្នក​រៀបចំ​ធ្វើ​ឯកសារ​ទាំងអស់ ខ្លួន​ពុំ​បានដឹង​ឡើយ​។

យោង​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ខាងលើ​នេះ អ្នក​ពាក់​ព័​ន្ឋ​ក្លែង​ឯកសារ​លក់​ដី​អ្នក​ដទៃ មិន​ត្រឹម​មាន​តែ​ម្នាក់​(​ធូ ខ្លឹ​ង​)​ប៉ុណ្ណោះ​ទេ ពោល​គឺ​នៅ​មាន​អ្នក​រៀបចំ​ឯកសារ​ពីរ​នាក់​ទៀត គឺ​ឈ្មោះ ជូន ភឿន​(​ស្លា.ប់​) និង​ឈ្មោះ វ៉ា​ញ ឆេ​ង​អ៊ួ​ង ជា​ជំទប់​ឃុំ​ចុង​ផ្លាស់ ជា​អ្នក​រៀបចំ​និង​ចុះហត្ថលេខា​លើ​ឯកសារ​ដីធ្លី​ខាងលើ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ