នាងអ៊ីម៉ូជេន ថូម៉ាស់ ជាសហាយស្មន់របស់កីឡាកររ៉ៃអាន់ ហ្គិក ខ្សែបម្រើក្លឹបបិសាចក្រហម Man Utd បានបង្ហាញអាការសប្បាយរីករាយក្នុងការទិញទំនិញនៅតាមហាងដោយមិនបារម្ភពីការគំរាមសម្លាប់ពីក្រុមជនដែលស្អប់រូបនាងឡើយ ។ នេះបើតាមការបង្ហើបឱ្យដឹងរបស់កាសែតដេលី ម៉េល ។
កីឡាករហ្គិក ទទួលរងនូវការចុះផ្សាយថា លួចមានសម្ព័ន្ធភាពផ្លូវភេទជាមួយនាងអ៊ីម៉ូជេន តារាម៉ូដដ៏សិចស៊ីរហូតធ្វើឱ្យរឿងរ៉ាវបែកធ្លាយយកទៅពិគ្រោះនៅក្នុងសភាអង់គ្លេស ។ ស្ថានភាពនៃរឿងអាស្រូវខាងលើបានធ្វើឱ្យនាងអ៊ីម៉ូជេន ទទួលរងការរិះគន់ពីសំណាក់អ្នកគាំទ្រក្លឹបបិសាចក្រហម Man Utd ថា នាងជា«ស្រីពេស្យា» ដោយបង្កើតឱ្យមានក្តីបារម្ភថា នាងនិងក្រុមគ្រួសារ នឹងទទួលរងគ្រោះថ្នាក់ ព្រោះការរិះគន់នៅក្នុងប្រព័ន្ធគេហទំព័របង្ហាញពីការបាញ់លលាដ៍ក្បាលនាង ទើបនាងសម្រេចចិត្តប្តឹងប៉ូលិស ។
ទោះបីជាមានហេតុការណ៍គំរាមខាងលើក៏ដោយ ក្នុងរយៈពេលចុងក្រោយនេះ នាងអ៊ីម៉ូជេន បានបង្ហាញខ្លួនក្នុងហាងទំនិញនៅតំបន់ «អេសសេក» ដោយក្រុមប្រមាញ់រូបបានថតរូបនាងបានក្នុងអំឡុងពេលចាកចេញពីហាង«ដេប្រា» ។ ស្របពេលជាមួយគ្នានេះ មនុស្សជំនិតនៅក្នុងហាងបានបញ្ជាក់ប្រាប់តាមរយៈប្រព័ន្ធវ៉េបសាយ«ម៉េល អានឡៃ» ថា ស្ត្រីសិចស៊ីអាយុ២៨ឆ្នាំរូបនេះបានទិញឈុតសម្លៀកបំពាក់សិចស៊ីសម្រាប់រដូវក្តៅ និងមានការរំពឹងទុកថា នាងមានគម្រោងធ្វើដំណើរទៅសម្រាកលំហែកាយ ៕
ចែករំលែកព័តមាននេះ