មនុស្សម្នានាំគ្នាមកចាប់ត្រីនៅបឹងក្រម និងដើរកម្សាន្តរហូតទៅដល់ប្រមាណជាង៧ម៉ឺននាក់
- កំពង់ចាម
ខេត្តត្បូងឃ្មុំ ៖ ពិធីបុណ្យចាប់ត្រីនៅបឹងក្រម ក្នុងឃុំជាំគ្រវៀន ស្រុកមេមត់ គឺជាប្រពៃណីខ្មែរដែល
ខេត្តត្បូងឃ្មុំ ៖ ពិធីបុណ្យចាប់ត្រីនៅបឹងក្រម ក្នុងឃុំជាំគ្រវៀន ស្រុកមេមត់ គឺជាប្រពៃណីខ្មែរដែល
ខេត្តត្បូងឃ្មុំ ៖ ពិធីបុណ្យចាប់ត្រីនៅបឹងក្រម ក្នុងឃុំជាំគ្រវៀន ស្រុកមេមត់ គឺជាប្រពៃណីខ្មែរដែលបានធ្វើឡើងរាប់រយឆ្នាំមកហើយ ។ ជាមួយនោះកន្លែងចាប់ត្រីនេះគឺមានចម្ងាយប្រមាណជាង៣០ គីឡូម៉ែត្រពីសាលាស្រុកមេមត់ និងមានចម្ងាយប្រមាណ២០០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។
ពិធីបុណ្យចាប់ត្រីនៅបឹងក្រមនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៤ ជាមួយនោះគេសង្កេតឃើញមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដូចជាអ្នកនៅស្រុកមេមត់ អ្នកខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងមួយផ្នែកទៀតមកពីវៀតណាមក៏ចូលរួមចាប់ត្រីសប្បាយលេងផងដែរ។
លោកអួច យឿន មេឃុំជាំគ្រវៀនមានប្រសាសន៍ឲ្យដឹងថា អាជ្ញាធរឃុំបានប្រកាសពិធីចាប់ត្រីនៅបឹងក្រមនេះដោយធ្វើឡើងតាំងពីខែមករាដើមឆ្នាំ២០២៤ តាមបណ្ដាញសង្គមនិងរដ្ឋបាលខេត្តដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទីឲ្យបានដឹងដើម្បីធ្វើដំណើរមកចូលរួមចាប់ត្រីតាមបែបប្រើប្រាស់ឧបករណ៍បុរាណក្នុងនោះមានអង្រុតឈ្នាងនិងការចាប់ដោយដៃ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយហើយអ្នកដែលចាប់ត្រីបានច្រើនជាងគេគឺមានរង្វាន់លើកទឹកចិត្តពីសំណាក់ឯចឧត្តមបណ្ឌិតជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តទៀតផង។
លោកមេឃុំជាំគ្រវៀន បានរំលឹកថា ចាប់តាំងពីពេលដែលរូបលោកធំដឹងក្តីបានសួរនាំឪពុកម្ដាយនិងជីដូនជីតាដោយពួកគាត់ដំណើរប្រាប់ថាពិធីចាប់ត្រីជាលក្ខណៈប្រពៃណីនេះបានធ្វើឡើងតាំងពីយូរមកហើយ ជាមួយនោះក៏បានរក្សាទំនៀមទម្លាប់នេះបន្តរហូតមកដល់សព្វថ្ងៃ។ កាលពីជាង២០០ឆ្នាំមុននៅតំបន់បឹងក្រមនេះ សម្បូរទៅដោយធនធានធម្មជាតិព្រៃឈើមានដើមធំៗចោលម្លប់ប្រឈឹងត្រឈៃ ហើយពលរដ្ឋបាននាំគ្នាបរទេះមកចាប់ត្រីដែលមើលទៅពិតជាសប្បាយរីករាយ។
ចាប់តាំងពីពេលដែលរូបលោកឡើងជាមេឃុំបន្តមកដល់ពេលនេះ៤អាណត្តិហើយ គឺបានយកចិត្តទុកដាក់មិនឱ្យប្រជាពលរដ្ឋទៅកាត់ទន្ទ្រាន។ដីព្រៃនៅបរិវេណបឹងក្រម ដែលមានទំហំប្រមាណ ៣០ហិចតា ចំពោះទឹកនៅក្នុងបឹងក្រមគឺមិនមានទំហំដល់១០០ម៉ែត្រ៤ជ្រុងនោះទេ ហើយពិធីចាប់ត្រីនេះត្រូវធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ កុម្ភៈឆ្នាំ២០២៤ គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋមកពីគ្រប់ទិសទីចុះចាប់ត្រីគឺប្រើប្រាស់តែឧបករណ៍នេសាទបុរាណតែប៉ុណ្ណោះ។ តាមការសង្កេតដោយផ្ទាល់បងប្អូនដែលចុះចាប់ត្រីនេះអ្នកខ្លះចាប់បាននាំគ្នាបង្កាត់ភ្លើងអាងទទួលទានអាហារជាលក្ខណៈគ្រួសារនិងចាក់ធុងបាសរាំកម្សាន្តលេងសប្បាយ។
សូមបញ្ជាក់ថា មុនពិធីបុណ្យចាប់ត្រីចំនួន៣ថ្ងៃគឺថ្ងៃទី១៤ ១៥និង១៦កុម្ភៈ នៅពេលយប់បងប្អូនពលរដ្ឋនាំគ្នាមករាំកំសាន្តសប្បាយលេងតាមរយៈការចាក់ធុងបាស ជួនដល់កណ្ដាលអធ្រាត្រក៏មានដែរ។ មួយវិញទៀតពលរដ្ឋដែលមកចាប់ត្រីនេះគឺខ្លះមកពីក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀងនិងរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣កន្លងទៅមានចំនួនចូលដល់ខ្ទង់ម៉ឺននាក់ឯណោះ។
តាមរយៈការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្តអាជ្ញាធរមូលដ្ឋានបន្តខិតខំយកចិត្តទុកដាក់។ដាំកូនឈើនៅតំបន់បឹងក្រម ដើម្បីឲ្យធំធាត់ពេលថ្ងៃអនាគតចោលម្លប់ប្រឈឹងត្រឈៃ ងាយស្រួលដល់បងប្អូនមកចាប់ត្រីដាក់ម៉ូតូនិងរថយន្ត។ ដើម្បីជាទឹកតាងនៅតំបន់នេះអាជ្ញាធរបានធ្វើរូបសំណាក់ត្រីនិងអង្រុតដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋបានដឹងបានឮថានៅទីនេះគឺគេធ្វើបុណ្យពិធីចាប់ត្រីជារៀងរាល់ឆ្នាំ។
ចំណែកលោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំវិញមានប្រសាសន៍ឲ្យដឹងដែរថា កម្មវិធីចាប់ត្រីនេះត្រូវបានប្រព្រឹត្តទៅនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៧កុម្ភៈឆ្នាំ២០២៤ ដោយមានប្រជាពលរដ្ឋមកពីគ្រប់ទិសទីច្រើនកុះករ បាននាំគ្នាចាប់ត្រីដោយប្រើប្រាស់ឧបករណ៍នេសាទបុរាណមានអង្រុត និងឈ្នាងជាដើមក្នុងនោះត្រីដែលចាប់បានមានប្រភេទត្រីរ៉ស់ ត្រីអណ្ដែង ត្រីក្រាញ់និងប្រភេទត្រីមួយចំនួនទៀត។ហើយអ្នកដែលចាប់ត្រីបានច្រើនជាងគេត្រូវបានឯកឧត្តមបណ្ឌិតជាម ចន្ទសោភ័ណ្ឌអភិបាលខេត្ត លើកទឹកចិត្តផ្ដល់ប្រាក់រង្វាន់និងមានការរាំកំសាន្តសប្បាយលេងហើយអ្នកដែលមកចូលរួមចាប់ត្រីនឹងសរុបមានគ្នាប្រមាណជាង៧ម៉ឺននាក់ដែលចំនួននេះច្រើនជាងឆ្នាំកន្លងទៅ ៕
ចែករំលែកព័តមាននេះ