ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​ជិក​ព្រឹទ្ធ​សភា​អូស្ត្រា​លី​ស្នើ​ឱ្យ​ FIFA សង​ប្រាក់​46លាន​ដុល្លារ​​វិញ​

14 ឆ្នាំ មុន

សមា​ជិក​ព្រឹទ្ធ​សភា​អូស្ត្រាលី​មួយ​រូប​បាន​ជំរុញ​ឱ្យ​សហ​ព័ន្ធ​បាល់​ទាត់​ ប្រទេស​របស់​លោក​ស្នើ​សុំ​ប្រាក់​៤៦​លាន​ដុល្លារពី​ FIFA ត្រឡប់​មក​វិញ​ បន្ទាប់​ពី​ប្រទេស​អូស្ត្រា​លី​បរា​​ជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ ផ្ទះ​ការ​ប្រកួត​បាល់​ទាត់ពិភព​លោក​​ឆ្នាំ​២០១២។ លោក Nick Xenophon សមា​ជិក​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​ឯក​រាជ្យ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ ដែល​មាន​ចំណង​ជើង​ថា «កាត​​ក្រហម​សម្រាប់​ FIFA (Red Card For FIFA)​។ ឯក​សារ​នោះ​បាន​លើក​ឡើង​​ថា ​ប្រទេស​អូស្ត្រា​លី​នឹង​មិន​ចំណាយ​លុយ​១​សេន​ណា​ទេ​សម្រាប់​ការ​ដេញ​ថ្លៃ​ ធ្វើ​ម្ចាស់​ផ្ទះ​លើក​ក្រោយ​ប្រសិន​បើ​ FIFA មិនអាច​​ដោះ​ស្រាយ​អំពើ​ពុក​រលួយ​បាន​។

សមា​ជិក​ព្រឹទ្ធ​សភា​អូស្ត្រាលី​មួយ​រូប​បាន​ជំរុញ​ឱ្យ​សហ​ព័ន្ធ​បាល់​ទាត់​ប្រទេស​របស់​លោក​ស្នើ​សុំ​ប្រាក់​៤៦​លាន​ដុល្លារពី​ FIFA ត្រឡប់​មក​វិញ​ បន្ទាប់​ពី​ប្រទេស​អូស្ត្រា​លី​បរា​​ជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បាល់​ទាត់ពិភព​លោក​​ឆ្នាំ​២០១២។ លោក Nick Xenophon សមា​ជិក​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​ឯក​រាជ្យ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ដែល​មាន​ចំណង​ជើង​ថា «កាត​​ក្រហម​សម្រាប់​ FIFA (Red Card For FIFA)​។ ឯក​សារ​នោះ​បាន​លើក​ឡើង​​ថា ​ប្រទេស​អូស្ត្រា​លី​នឹង​មិន​ចំណាយ​លុយ​១​សេន​ណា​ទេ​សម្រាប់​ការ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ក្រោយ​ប្រសិន​បើ​ FIFA មិនអាច​​ដោះ​ស្រាយ​អំពើ​ពុក​រលួយ​បាន​។ លោក​បាន​បន្ត​ទៀត​ថា ការ​ដេញ​ថ្លៃ​របស់​ប្រទេស​អូស្ត្រា​លី​នឹង​មិន​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ ដោយ​សារ​តែ​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​ជួរ​មន្ត្រី​គ្រប់​គ្រង​បាល់​ទាត់​ពិភព​លោក​ ហើយ​ប្រទេស​អូស្ត្រា​លី​នឹង​មិន​ខ្ជះ​ខ្ជាយ​លុយ​​បន្ថែមទៀត​ទេ និយាយ​រួម​គឺ​មិន​ចូល​រួម​ដេញ​ថ្លៃ​តែ​ម្តង​។
គួរ​រំលឹក​ដែរ​ថា មុន​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន FIFA អាណត្តិ​ទី ៤​នៅ​ថ្ងៃ​ទី​១ មិថុនា​ ខាង​មុខ​នេះ ស្ថាប័ន FIFA ទាំង​មូល​​កំពុង​តែ​មាន​ភាព​តាន​តឹង​រឿង​ពុក​រលួយ​​ក្នុង​ដំណើរ​​ការ​បោះ​ឆ្នោត​ឱ្យ​ប្រទេសកាតា​​​ជាប់​ឆ្នោត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​២០២២ ហើយថ្មី​ៗ​នេះ​លោក​ Bin Hammam បេក្ខ​ជន​ឈរ​ឈ្មោះ​ប្រធាន FIFA និង​លោក​ Jack Warner អនុ​ប្រធាន​ FIFA ត្រូវ​បាន​ព្យួរ​ការ​ពារ​ជា​បណ្តោះ​អាសន្ន ៕