ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ប្រឌិត​រឿង​ប៉ូលិស​ចរាចរណ៍​ផាកពិន័យ​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា ត្រូវ​តុលាការ​សម្រេច​ចោទប្រកាន់ ២​បទល្មើស

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ដែល​និពន្ធ​រឿងស្រី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍ (​ស្តុ​ប​ក្តាន់​២) ផាកពិន័យ ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ហើយ ចំនួន​០២​បទល្មើស…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ដែល​និពន្ធ​រឿងស្រី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍ (​ស្តុ​ប​ក្តាន់​២) ផាកពិន័យ ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ហើយ ចំនួន​០២​បទល្មើស រួច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ ។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ​នេះ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ យឹ​ម សុ​ផា​ន់​ណា ភេទ​ប្រុស ត្រូវ​បាន​ចោទប្រកាន់​ពី​បទ បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ក្លែងបន្លំ តាម​មាត្រា​៣១១, មាត្រា​៣១២, មាត្រា​៦២៦ និង​មាត្រា​៦២៧ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​បញ្ជាក់​ថា ជនសង្ស័យ ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ពាក់ព័ន្ធ​ចូលរួម​រៀបចំ​ផែនការ​ប្រឌិត​រឿង​ក្លែងក្លាយ​ចោទប្រកាន់​មក​លើ​មន្ត្រី​នគរបាល​ចរាចរណ៍ នៅ​គោលដៅ​ស្តុ​ប​ក្ដាន់​២ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មន្ត្រី​នគរបាល​ជាតិ ។

ករណី​នេះ​ដែរ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ស្ថិត​ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន ខណៈ​សមត្ថកិច្ច កំពុង​បន្ត​ការ​ស្រាវជ្រាវ​ក្នុង​ការ​តាម​ចាប់ខ្លួន​ផង​ដែរ ៕

អត្ថបទ​ពាក់ព័ន្ធ ទី១៖ «លោក ជួន ណា​រិ​ន្ទ ស្នើ​ឲ្យ​ស្ត្រី​ម្នាក់​ចូល​បំភ្លឺ ដើម្បី​រក​យុត្តិធម៌​ជូន ករណី​ប៉ូលិស​ចរាចរណ៍​(​ស្តុ​ប​ក្តាន់​២) ផាក​ពិន័យ និង​បា.ញ់​លុយ​ឲ្យ​ជន​ស៊ី​វិល» ។
អត្ថបទ​ពាក់ព័ន្ធ ទី២៖ «លោកស្នងការ ជួន ណា​រិ​ន្ទ ថា​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា មិនមែន​ជា​តួអង្គ​ក្នុង​រឿង​នេះ​ទេ ស្នើ​ឲ្យ​អ្នកនិពន្ធ​ចេញ​មក​សារភាព​ជា​បន្ទាន់​!» ។
អត្ថបទ​ពាក់ព័ន្ធ ទី៣៖ «លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជាក់​ច្បាស់​ថា ករណី​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា​អះអាង​ខ្លួន​ថា​ជា​ជន​រង​គ្រោះ​នោះ ជា​រឿង​មិន​ពិតទេ» ។
អត្ថបទ​ពាក់ព័ន្ធ ទី៤៖ «លោក ជួន ណា​រិ​ន្ទ បង្ហាញ​មុខមាត់​ពិត បុគ្គល​ដែល​និពន្ធ​រឿង​នារី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍ (​ស្តុ​ប​ក្តាន់​២) ផាកពិន័យ»។
អត្ថបទ​ពាក់ព័ន្ធ ទី៥៖ «សមត្ថកិច្ច​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ ដែល​និពន្ធ​រឿង​នារី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍​(​ស្តុ​ប​ក្តាន់​២) ផាកពិន័យ»។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ