ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ ដែល​និពន្ធ​រឿង​នារី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍​(​ស្តុ​ប​ក្តាន់​២) ផាកពិន័យ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុគ្គល​ដែល​និពន្ធ​រឿងស្រី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍ (​ស្តុ​ប​ក្តាន់​២) ផាកពិន័យនោះ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ…

រាជធានី​ភ្នំពេញ ៖ បុគ្គល​ដែល​និពន្ធ​រឿងស្រី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍ (​ស្តុ​ប​ក្តាន់​២) ផាកពិន័យនោះ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ សមត្ថកិច្ច​បា​នប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ចាត់ការ​តាម​ច្បាប់ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បានអោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ យឹ​ម សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ​ជាង ៣០​ឆ្នាំ បាន​ចូលរួម​រៀបចំ​ផែនការ​ប្រឌិត​រឿង​ក្លែងក្លាយ​ចោទប្រកាន់​មក​លើ​មន្ត្រី​នគរបាល​ចរាចរណ៍ នៅ​គោលដៅ​ស្តុ​ប​ក្ដាន់​២ ខណៈ​មាន​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​បាន​ចូលរួម​ក្នុង​ផែនការ​នេះ បាន​និង​កំពុង​រត់​គេ​ខ្លួន ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បន្ត​ថា ជនសង្ស័យ​រូប​នេះ ស្ថិត​ក្នុង​ចំណោម​បក្ខពួក​ច្រើន​នាក់​ទៀត (​កំពុង​រត់គេច​) ដែល​បាន​រៀបចំ​បង្កើត​ព្រឹត្តិការណ៍​ក្លែងក្លាយ បង្ហោះ​រឿង​ក្នុង​គ្រុប​តេ​ឡេ​ក្រាម ដោយ​បង្កើត​គណនី​ក្លែងក្លាយ​ដាក់​ឈ្មោះ គង់ ម៉ូ​លី​កា ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ចោទប្រកាន់​បង្កាច់បង្ខូច​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ប្រចាំការ​នៅ​ស្តុ​ប​ក្តាន់​២ ។

អ្នកនាំពាក្យ បាន​បន្ថែម​ថា ជនសង្ស័យ យឹ​ម សុ​ផា​ន់​ណា បាន​រៀបចំ​ផែនការ​ដោយ​យក​ប្រាក់​ទៅ​ដាក់​នៅ​កន្លែង​វេរ​ប្រាក់​មួយ​កន្លែង នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ដោយ​វេរ​ចូល​គណនី ABA របស់​ជន​ស៊ី​វិល​ម្នាក់ ដែល​អង្គុយ​លេង ក្រោយ​ពី​ជន​ស៊ី​វិល​នោះ ទិញ​ទឹក​ជូន​នគរបាល​ចរាចរណ៍ នៅ​ប្រចាំការ​នៅ​ស្តុ​ប​ក្តាន់​២​នោះ ហើយ​ទម្លាយ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​មន្ត្រី​នគរបាល​ម្នាក់ ដែល​អះអាង​ថា ខ្លួន​មាន​តួនាទី​ជា​មេ រហ័ស​នាម «​ព្រួញ​៧៧» ដែល​បាន​សុំ​លេខ​ទូរ​សព្ទ​នាង ឆាត​មក​ឆ្លើយឆ្លង​សុំ​ស្នេហ៍​ទៀត​ផង ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ មិន​ទាន់​អាច​កំណត់​ជាក់លាក់​ទេ​ថា ក្រុម​ជនសង្ស័យ​បាន​បង្កើត​ព្រឹត្តិការណ៍​ក្លែងក្លាយ​នេះ​ឡើង ក្នុង​គោលដៅ​អ្វី​ឱ្យ​ពិតប្រាកដ​នៅឡើយ ប៉ុន្តែ​អាច​មានការ​ពាក់ព័ន្ធ ឫ​ធ្លាប់​មាន​ទំនាស់​អ្វីមួយ​ជាមួយនឹង​កម្លាំង​នគរបាល​ចរាចរណ៍ ដែល​ប្រចាំការ នៅ​គោលដៅ​នោះ ។

ជាមួយ​គ្នា​នេះ​ដែរ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​បង្ហាញ​មុខមាត់​ពិត បុគ្គល​ជា​តួ​ស្ត្រី​ឈ្មោះ​គង់ ម៉ូ​លី​កា គឺជា​ការ​ប្រឌិត​រឿង​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ទាំង​នុស្ស ទាំង​ប្រព័ន្ធ​តេ​ឡេ​ក្រាម ឆ្លង​ឆ្លើយ​គ្នា គឺជា​បុគ្គល​ផ្សេង​រៀបចំ មិនមែន​ជា​រឿង​ពិត​ទេ​។ លោក ជួន ណា​រិ​ន្ទ សូម​ឲ្យ​អ្នក​និយម​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន​តូច ពិចារណា​គ្រប់​ជ្រុងជ្រោយ មុន​ធ្វើការ​វាយប្រហារ ព្រោះ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល និង​ស្ថាប័ន​ដែល​ស្អាតស្អំ ៕

អត្ថបទ​ពាក់ព័ន្ធ ទី១៖ «លោក ជួន ណា​រិ​ន្ទ ស្នើ​ឲ្យ​ស្ត្រី​ម្នាក់​ចូល​បំភ្លឺ ដើម្បី​រក​យុត្តិធម៌​ជូន ករណី​ប៉ូលិស​ចរាចរណ៍​(​ស្តុ​ប​ក្តាន់​២) ផាក​ពិន័យ និង​បា.ញ់​លុយ​ឲ្យ​ជន​ស៊ី​វិល» ។
អត្ថបទ​ពាក់ព័ន្ធ ទី២៖ «លោកស្នងការ ជួន ណា​រិ​ន្ទ ថា​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា មិនមែន​ជា​តួអង្គ​ក្នុង​រឿង​នេះ​ទេ ស្នើ​ឲ្យ​អ្នកនិពន្ធ​ចេញ​មក​សារភាព​ជា​បន្ទាន់​!» ។
អត្ថបទ​ពាក់ព័ន្ធ ទី៣៖ «លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជាក់​ច្បាស់​ថា ករណី​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា​អះអាង​ខ្លួន​ថា​ជា​ជន​រង​គ្រោះ​នោះ ជា​រឿង​មិន​ពិតទេ» ។
អត្ថបទ​ពាក់ព័ន្ធ ទី៤៖ «លោក ជួន ណា​រិ​ន្ទ បង្ហាញ​មុខមាត់​ពិត បុគ្គល​ដែល​និពន្ធ​រឿង​នារី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍ (​ស្តុ​ប​ក្តាន់​២) ផាកពិន័យ»។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ