ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជួន ណា​រិ​ន្ទ បង្ហាញ​មុខមាត់​ពិត បុគ្គល​ដែល​និពន្ធ​រឿង​នារី​ឈ្មោះ ម៉ូ​លី​កា ត្រូវ​ប៉ូលិស​ចរាចរណ៍ (​ស្តុ​ប​ក្តាន់​២) ផាកពិន័យ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​បង្ហាញ​មុខមាត់​ពិត បុគ្គល​ជា​តួ​ស្ត្រី​ឈ្មោះ​គង់ ម៉ូ​លី​កា ហើយ​ក៏​ជា​អ្នក​និ​ព​ន្ឋ​រឿង​ប៉ូលិស​ចរាចរណ៍​(​ស្តុ​ប​ក្តាន់​២) ផាកពិន័យ និង​បា​.​ញ់​លុយ​ឲ្យ​ជន​ស៊ី​វិល ។

លោកស្នងការ ជួន ណា​រិ​ន្ទ បាន​ជម្រាប​ថា បុគ្គល​រូប​នេះ ក៏​ជា​ជន​ស៊ី​វិល​ដែរ​។ លោក​បន្ត​ថា សាច់​រឿង​ខាងលើ​នេះ អាច​នៅ​មាន​បន្ត​ទៀត​។ យ៉ាងណា សូម​ឲ្យ​អ្នក​និយម​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន​តូច ពិចារណា​គ្រប់​ជ្រុងជ្រោយ មុន​ធ្វើការ​វាយប្រហារ ព្រោះ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល និង​ស្ថាប័ន​ដែល​ស្អាតស្អំ ។

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ កាលពី​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក​បាន​បញ្ជាក់​ថា ករណី (​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា មិនមែន​ជា​ជន​រង​គ្រោះ​ទេ​) គឺជា​ការ​ប្រឌិត​រឿង ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​។ ទាំង​នុស្ស ទាំង​ប្រព័ន្ធ​តេ​ឡេ​ក្រាម ឆ្លង​ឆ្លើយ​គ្នា គឺជា​បុគ្គល​ផ្សេង​រៀបចំ មិនមែន​ជា​រឿង​ពិត​ទេ​។ ករណី​នេះ សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ជា​បន្ត​ហើយ ។

គួរ​រម្លឹក​ថា មាន​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ដោយ​ដកស្រង់​សំ​ណេ​រ​របស់​ស្ត្រី​ឈ្មោះ គង់ ម៉ូ​លី​កា យ៉ាង​ដូច្នេះ​ថា ៖ «​នាង​ខ្ញុំ​ឈ្មោះ ម៉ូ​លី​កា សូម​ប្តឹង​ទៅ​លោកពូ​ៗ មេ​ប៉ូលិស​ក្រសួងមហាផ្ទៃ លោកពូ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង លោក​អ៊ុំ ជួន ណា​រិ​ន្ទ ដែល​ជា​ស្នងការ​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​ថ្ងៃ​ព្រ​ហ​ស្បត៍ ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​០២​រសៀល នាង​ខ្ញុំ បាន​ចេញពីផ្ទះ​នៅ​ស្ទឹង​មាន​ជ័យ ដែល​នាង​ខ្ញុំ បើកឡាន ជូន​ម្តាយ​ទៅ​ពេទ្យ​បន្ទាន់ ដោយសារ​ម្តាយ​ថប់​ដ​ណ្ហើ​ម ដោយសារ​គាត់​មាន​ជំងឺ​បេះដូង ហូប​អត់​ទៀងទាត់ គាត់​ក៏​បាន​ធ្វើទុក្ខ​ខ្លាំង ។

លុះ​ពេល​មក​ដល់​ចំណុច ស្តុ​ប​ក្តាន់​២ នៅ​វេលា​ម៉ោង ២​និង​៥៣​នាទី​រសៀល នាង​ខ្ញុំ​ឃើញ ភ្លើងស្តុប​ពណ៌​លោត​(​ក្រហម​)​ហើយ ឡាន​ខ្ញុំ​ជ្រុល ក៏​បាន​ឈប់ គោរព​ច្បាប់ មិន​ទៅ​មុខ​ទៀត​ទេ ខ្ញុំ​ឈប់​លើ​គំនូស​.​ស ហើយ​ពេល​ភ្លើង​លោត​បៃតង ខ្ញុំ​ក៏​ទៅ​មុខ​ទៀត ឆ្លងកាត់​ចូល​ផ្លូវ​បឹង​កក់ ពេល​នោះ​មាន ប៉ូលិស​គ្នា​៣​នាក់ មាន​គ្នា​២​នាក់ ចុះ​មក​ចាប់​ឡាន​នាង​ខ្ញុំ ហើយ​បាន​អញ្ជើញ​នាង​ខ្ញុំ​ចុះ ខ្ញុំ​សួរ​ថា ពូ​ចាប់ តើ​ខ្ញុំ​ខុស​អី ? គាត់​ថា មី​អូន​ឯង មិនបាច់​និយាយ​ច្រើន​ទេ ចុះ​ទៅ​ដឹង​ហើយ​។ នាង​ខ្ញុំ​ប្រាប់​ថា ពូ​! ខ្ញុំ​ប្រញាប់​ជូន​ម្តាយ​ទៅ​ពេទ្យ គាត់​ថប់​ដ​ណ្ហើ​ម តែ​ពួក​គាត់​អត់​ព្រម​ទេ ហើយ​និយាយ​ថា ហ្អែ​ង​ចុះ​សិន​មក បើ​គាត់​ដកចង្កាមាន់ ចាំ​អញ​ហៅ​ឡានពេទ្យ ដឹង​ទៅ​ពេទ្យ​។

ពេល​ខ្ញុំ ទៅ​ជួប​ពូ​ប៉ូលិស​ម្នាក់​ទៀត នៅ​អង្គុយ​ក្បែរ​ម៉ូតូ គាត់​សុំ​ត្រួតពិនិត្យ​ប័ណ្ណបើកបរ ពេល​នោះ ខ្ញុំ​អោយ​គាត់​មើល ហើយ​គាត់​ថា ចុះ​ឯណា ឆៀក និង​កាត​គ្រី ? គាត់​ថា ឡាន​មី​អូន​ឯង ផុត​ឆៀក​ហើយ ចឹ​ង​មាត្រ​៨០ គេ​ពិន័យ ឆៀក ២០​ម៉ឺន​រៀល មួយទៀត ឈប់​លើ​គំនូស ១៥​ម៉ឺន​រៀល​ទៀត​។

ខ្ញុំ​ថា​ពូ ខ្ញុំ​សុំ ជូន​ពូ 20$ ទៅ​បាន​ហើយ ព្រោះ​ប្រញាប់​ជូន​ម្តាយ​ទៅ​ពេទ្យ​។ ប៉ូលិស​គាត់​ថា បើ​ប្រញាប់ បង់​គំនូស​ជាក់ស្តែង​ទៅ​.. បញ្ចុះតំលៃ​អោយ​សល់ ២៥​ម៉ឺន​រៀល​។ ចុង​ក្រោយ​គាត់​ថា បើ​អត់​លុយ យក​ឡាន​ទៅ​ទុក​ចោល​នៅ​ខណ្ឌ​សិន ខ្ញុំ​សួរ​ថា ខណ្ឌ​នៅឯណា ? គាត់​ថា នៅ​ខណ្ឌដូនពេញ​។ ខ្ញុំ​ថា ឥឡូវ​ពូ​យក​ប៉ុន្មាន ? តែ​មាន តែ​ក្នុង​(​គណនី​ធនាគារ​) ១៧​ម៉ឺន​រៀល​ទេ​។ គាត់​ថា ទៅ​ជួប​មេ​គាត់ ដែល​ពាក់​ស៊ី​វិល​ទៅ​..​។ នៅ​ពេល​ទៅ​ជួប​បង​ជន​ស៊ី​វិល​នោះ គាត់​ឲ្យ​បាញ់ ABA មក​..​។

ហើយ​គាត់​យក 20$ ទៅ​អោយ​កូនចៅ​គាត់ ដែល​ចាប់​ឃាត់​មិ​ញ​ទៅ​។ គាត់​អង្គុយ​ជិត​ម៉ូតូ ខ្ញុំ​មើល​ឈ្មោះ​ព្រិល​ៗ ឈ្មោះ ខៀ សុខ​ឡាយ ។ នាង​ខ្ញុំ​សួរ គាត់​ថា ចុះ​ឯណា ប័ណ្ណ​ផាកពិន័យ គាត់​ថា បើ​ចង់បាន​ប័ណ្ណ​ផាកពិន័យ យក​ឡាន​ទៅ​ខណ្ឌ​សិន រឺ យក​ទៅ​ក្រោយ​ព្រះ​បរមរាជវាំង ។ ហើយ​ជន​ស៊ី​វិល​នេះ ឆ្លៀត​យក​លុយ​ខ្ញុំ​ហើយ សុំ​លេខ​មក​ញ៉ែ នាង​ខ្ញុំ​ទៀត ថោក​ណាស់​! សូម​សំណូមពរ​លោកពូ ជួន ណា​រិ​ន្ទ ណែនាំ​ពួក​គាត់​ផង ចេះ​អនុគ្រោះ​ដល់​អ្នកជំងឺ ក្នុង​ឡាន​ផង​» ៕
អត្ថបទ​ពាក់ព័ន្ធ ទី១៖ «លោក ជួន ណា​រិ​ន្ទ ស្នើ​ឲ្យ​ស្ត្រី​ម្នាក់​ចូល​បំភ្លឺ ដើម្បី​រក​យុត្តិធម៌​ជូន ករណី​ប៉ូលិស​ចរាចរណ៍​(​ស្តុ​ប​ក្តាន់​២) ផាក​ពិន័យ និង​បា.ញ់​លុយ​ឲ្យ​ជន​ស៊ី​វិល» ។
អត្ថបទ​ពាក់ព័ន្ធ ទី២៖ «លោកស្នងការ ជួន ណា​រិ​ន្ទ ថា​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា មិនមែន​ជា​តួអង្គ​ក្នុង​រឿង​នេះ​ទេ ស្នើ​ឲ្យ​អ្នកនិពន្ធ​ចេញ​មក​សារភាព​ជា​បន្ទាន់​!» ។
អត្ថបទ​ពាក់ព័ន្ធ ទី៣៖ «លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជាក់​ច្បាស់​ថា ករណី​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា​អះអាង​ខ្លួន​ថា​ជា​ជន​រង​គ្រោះ​នោះ ជា​រឿង​មិន​ពិតទេ» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ