ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតខ្លាំងណាស់ ! កម្មករសំណង់២នាក់ប្តីប្រពន្ធឆ.ក់ខ្សែភ្លើងពេលកំពុងបំពេញការងារ​

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គិតមកទល់ម៉ោងនេះ ក្រោយមានហេតុការណ៍ណ៍ខ្សែភ្លើងឆក់លើកម្មករសំណង់២នាក់ប្ដីប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ពេលកំពុងធ្វើការសំណង់នោះ គឺមិនទាន់បានដឹងម្ចាស់សំណង់គិតគូរជួយបែបណាទៅខាង​ភាគី​ជនរងគ្រោះនៅឡើយទេ គិតត្រឹម​​ថ្ងៃទី១៦ កុម្ភៈ ២០២៤…

ខេត្តបន្ទាយមានជ័យ ៖ គិតមកទល់ម៉ោងនេះ ក្រោយមានហេតុការណ៍ណ៍ខ្សែភ្លើងឆក់លើកម្មករសំណង់២នាក់ប្ដីប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ពេលកំពុងធ្វើការសំណង់នោះ គឺមិនទាន់បានដឹងម្ចាស់សំណង់គិតគូរជួយបែបណាទៅខាង​ភាគី​ជនរងគ្រោះនៅឡើយទេ គិតត្រឹម​​ថ្ងៃទី១៦ កុម្ភៈ ២០២៤ នេះ ។ ប៉ុន្តែគេសង្ឃឹមថា ម្ចាស់អគារនឹងជួយដល់គ្រួសារកម្មករឱ្យរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតផង ។

គួររំលឹកថា ទាំងពីរនាក់ប្ដីប្រពន្ធធ្វើការសំណង់ ខណៈប្រពន្ធបានត្រូវឆក់ខ្សែភ្លើង ពេលនោះប្ដីរត់ទៅជួយក៏ឆក់ដូចគ្នា បណ្តាលឱ្យរបួសធ្ងន់ទាំង២នាក់ ហើយត្រូវបានគេ​នាំទៅ​សង្គ្រោះភ្លាមៗដែរ ដែលហេតុការណ៍កើតឡើងកាលពីថ្ងៃទី១៥ កុម្ភៈ ស្ថិតភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

បើតាមប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ២នាក់ប្ដីប្រពន្ធមានមុខរបបជាកម្មករសំណង់នៅអគារសាងសង់ថ្មីមួយកន្លែង ។ ប្រភពបន្តថា បុរសជាប្ដីត្រូវឆេះខ្លោចស្មានិងដងខ្លួន ដៃជើង ក្នុងស្ថានភាពធ្ងន់ធ្ងរ ក៏ត្រូវបានក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត និងបន្តមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតវិញ បើតាមប្រភពចុងក្រោយថា ពួកគាត់បានរួចផុតពីគ្រោះ​ថ្នាក់ដល់អាយុជីវិតហើយ នៅឡើយមិនដឹងថា តើម្ចាស់អគារទទួលខុសត្រូវពួកគាត់បែប​ណា ?

អត្ថបទសរសេរ ដោយ