ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បូម​​ខ្សាច់​​​នៅ​តំបន់​​​ច្រាំង​​ក្រហម​​​ទំនង​​ឃុប​ឃិត​​ជា​មួយ​​មន្ត្រី​​ជំនាញ​

14 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ទីតំាងព្រែកមួយកន្លែង​ដែល​នៅតំបន់ច្រាំងក្រហមស្ថិតក្នុង​ភូមិ​តាឡះ សង្កាត់បិត​ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ​បាន​ត្រូវឈ្មួញឃុបឃិតជាមួយ​មន្ត្រី​ជំនាញ​លួចដាក់ម៉ាស៊ីនបូមខ្សាច់ធ្វើ​អាជីវ​កម្ម​យ៉ាង​អនាធិបតេយ្យដោយពុំខ្វល់ពីច្បាប់់អ្វីទាំង​អស់។ យោងតាមប្រភពពីអ្នកដឹងរ៉ាវខ្លះ​ៗពាក់ព័ន្ធ​ទៅ​

ខេត្តព្រះសីហនុ ៖ ទីតំាងព្រែកមួយកន្លែង​ដែល​នៅតំបន់ច្រាំងក្រហមស្ថិតក្នុង​ភូមិ​តាឡះ សង្កាត់បិត​ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ​បាន​ត្រូវឈ្មួញឃុបឃិតជាមួយ​មន្ត្រី​ជំនាញ​លួចដាក់ម៉ាស៊ីនបូមខ្សាច់ធ្វើ​អាជីវ​កម្ម​យ៉ាង​អនាធិបតេយ្យដោយពុំខ្វល់ពីច្បាប់់អ្វីទាំង​អស់។

យោងតាមប្រភពពីអ្នកដឹងរ៉ាវខ្លះ​ៗពាក់ព័ន្ធ​ទៅ​នឹងក្រុមឈ្មួញបូមខ្សាច់អនាធិបតេយ្យនេះ​បាន​ឱ្យ​ដឹងថា ម្ចាស់សាឡាងបូមខ្សាច់មាន​ឈ្មោះ​ធី ភេទប្រុស អាយុប្រហែល​៤៦​ឆ្នាំ បាន​​ឃុបឃិតគ្នាជាមួយ​មន្ត្រី​ឧស្សាហកម្មរ៉ែ និង​ថាម​ពល ​លួចបូមខ្សាច់ជាច្រើនកន្លែង​នៅ​ក្នុង​ព្រែក​តំបន់ច្រាំងក្រហម ស្ថិតក្នុងភូមិ​តាឡះ ឃុំ​បិត​ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយ​យក​ច្បាប់អនុញ្ញាតចាស់ (ចំណុចគល់ស្ពាន​ទឹក​សាប ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃ​នប់) មក​បិទបាំងក្នុងបទល្មើសនេះ។ អ្វីដែល​គួរ​ឱ្យ​សម្គាល់​នោះ គឺនៅប៉ុន្មានថ្ងៃមុន​​នេះ​គេឃើញ​លោក​ប្រាក់ ប្រាកដ អនុប្រធានមន្ទីរ​ទៅ​ពិនិត្យទី​តាំងនោះម្តង​ហើយ ​ប៉ុន្តែ​ប៉ុន្មានថ្ងៃក្រោយ​មក​ក៏មាន​សំឡេង​ម៉ាស៊ីនបូមខ្សាច់លាន់ឮពេញព្រៃ​ដដែល​។

ប្រជាពលរដ្ឋម្នាក់ដែលមានទីលំនៅតំបន់​ច្រាំងក្រហមបានឱ្យដឹងថា ការលួចបូមខ្សាច់​របស់ឈ្មោះធីនេះមិនមែនជាលើកទី១ទេ គឺរាប់​សិប​ដងទៅហើយ។ ឈ្មោះធីនេះបាន​យកខ្សាច់​ទាំងនោះមកលក់​ឱ្យ​ក្រុម​ម៉ៅការសំណង់សម្រាប់​រៀប​របង និងក្រាលការ៉ូឡា​តាមបណ្តោយផ្លូវ និង​ជុំវិញរោងចក្រកាត់ដេរ​ដែលមាន​ទីតាំង​ស្ថិត​ក្នុងតំបន់ឧស្សាហ​កម្មខេត្តព្រះសីហនុ ដោយពុំ​បាន​គិតពីគុណភាពនៃសំណង់ឡើយ ។

ទាក់ទិនទៅនឹងការបូមខ្សាច់ក្នុងព្រែកនេះ​ម្ចាស់សាឡាង​ឈ្មោះ​ធី បាននិយាយបែបខែង​រែងហាក់បីដូចជាអាងអ្វីមួយនៅពីក្រោយខ្នងថា ការបូមនេះគ្រាន់តែជាការសាកល្បង (បូម​លេង) ប៉ុណ្ណោះ ហើយបើនិយាយពីច្បាប់វិញ កុំ​និយាយ…….។

ដោយឡែកលោកប្រធានមន្ទីរ ប្រាក់ ចាន់​រឿន ដែលត្រូវជាឪពុក​មា​​លោក​ប្រាក់ ប្រាកដ បាន​ឆ្លើយទាំងរដិបរដុបថា ចំពោះ​ការ​បូម​ខ្សាច់​នេះ គឺលោកបានឱ្យលោក​ប្រាក់ ប្រាកដ​ទៅ​ពិនិត្យហើយ បើលោកកាសែត​ចង់ដឹង​ទៅ​សួរ​គេ ទៅនឹងដឹងហើយ ចំពោះរូបលោកពុំ​បាន​ដឹងទេ ព្រោះ​លោកទើបងើបពីឈឺ។ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់​នេះលោក​ប្រាក់ ប្រាកដ ពុំទទួលទូរស័ព្ទ​ក្នុង​ការ​ហៅចូល​ចំនួន៧​ដងនៅម៉ោងផ្សេងគ្នា ពីភ្នាក់​ងារយក​ព័ត៌​មាន​របស់យើងឡើយ ៕