ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​បែ.ក​ពី​គូ​ដណ្ដឹង! នាង​ទូរ​ស័ព្ទ​ប្រាប់ប៉ុន្មានម៉ាត់ខាង​ប្រុសភ័.យ ធ្វើរឿងនឹកស្មានមិនដល់​

2 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ មានករណី​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​ភូមិ ត្រ​

ខេត្តមណ្ឌលគិរី ៖ កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ មានករណី​ភ្ញាក់ផ្អើល​មួយ​កើតឡើង​នៅ​ភូមិ ត្រ​កាច់ ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដោយ​សារ​យុវជន​ម្នាក់​បាន​សម្រេចចិត្ត​ច.ងក​បញ្ច .ប់​ជីវិត ព្រោះតែ​រឿង​សុំ​បែក​ពី​គូ​ដណ្ដឹង ហើយ​ខាង​ស្រី​បាន​ទូរ​ស័ព្ទ​ប្រាប់​ថា បើ​មិន​យក​​នាងទេ​ ត្រូវ​សងជំងឺចិត្ត​១លាន​ដុល្លារ​ ដោយ​សារ​អាច​មានការ​​ភិតភ័.យ និង​គ្មាន​ប្រាក់​បង់​ជំងឺ​ចិត្ត ទើប​យុវជន​នោះ​សម្រេច​ចិត្ត​បែប​នេះ ។

ជន​រង​គ្រោះ​ឈ្មោះ រឿ​ន ទុ​យ ភេទ​ប្រុស អាយុ​២៤ឆ្នាំ ជនជាតិព្នង មុខរបរជា​កសិករ រស់នៅភូមិ​ឃុំកើតហេតុ​ខាងលើ ។

តាម​ការ​បំភ្លឺ​ពី​ឪពុក​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា កូន​គាត់​សព្វថ្ងៃ​មាន​គូ​ដណ្ដឹង​រស់នៅ​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី តែ​មួយ​រយៈ​ក្រោយ​មកនេះ មិនដឹង​យ៉ាងម៉េច កូន​គាត់​សុំ​បែក​គ្នា​ពី​គូ​ដ​ណឹ​ង​នោះ ហើយ​គូ​ដណ្ដឹង​គេ​ក៏​បាន​និយាយ​តាម​ទូរ​ស័ព្ទ​ប្រាប់​មក​ថា បើ​មិន​យក​គេ​ធ្វើ​ជា​គូ​អនា​គត​ទេ គេ​តម្រូវ​ឱ្យសងជំងឺចិត្ត​ចំនួន​១​លាន​ដុល្លារ​ ។ លុះ​ពាក់កណ្ដាល​យប់​ កូន​គាត់​បាន​និយាយ​ថា បើ​គូ​ដណ្ដឹង​គេ​យក​លុយ​១​លាន​ដុល្លារ មាន​តែ​ច.ងក​បញ្ចប់ជីវិត​ហើយ ។

ឪពុកជនរងគ្រោះបានបន្ត​ថា លុះ​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ គាត់​ក៏​បាន​ទៅ​ធ្វើស្រែ​ធម្មតា ខណៈ​កូន​គាត់​នៅផ្ទះតែ​​ម្នាក់ឯង វេលា​ថ្ងៃត្រង់​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​កូនប្រុស​គាត់​បាន​ច.ងក ​នៅ​លើ​ធ្នឹម​ជញ្ជាំង​ផ្ទះ ដំបូង​គាត់​ស្មាន​តែ​កូន​គាត់​នៅ​រស់ ក៏​បាន​កាត់​ខ្សែ​ដាក់ចុះ ទីបំផុត​កូន​គាត់​ស្លា.ប់​បាត់​ទៅ​ហើយ ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ករណី​​ខាងលើ​ កម្លាំង​សមត្ថកិច្ច​នគរបាល​គ្រប់​ជំនាញ​បាន​ចុះ​ទៅ​ដល់ និង​បាន​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ដោយ​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកស.ព និងបញ្ជាក់ថា ពិតជា​ករណី​ច.ងកមែន ទើប​សមត្ថកិច្ច​ប្រគល់​សាកស.ពជនរងគ្រោះ​ជូន​ក្រុម​គ្រួសារយក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ