ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ទំនើង ដេញ​កា.ប់​គ្នា ឆ្លៀតឱកាស​ចូល​ផ្ទះ​អ្នកស្រុក លួច​យក​ម៉ូតូ​បាន​១​គ្រឿង នៅ​ខេត្តស្វាយរៀង

2 ខែ មុន

ខេត្តស្វាយរៀង ៖ ក្មេង​ទំនើង​១​ក្រុម មាន​គ្នា​ប្រមាណ​១០​នាក់ ប្រដាប់​ដោយ​កាំបិត និង​ដាវ ជិះ​ម៉ូតូ​ទៅ​មក​ៗ រោទ៍​ដំឡើង​សំឡេង​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​ឮ​សូរ​ទ្រហឹង តាម​ដងផ្លូវ​ជាតិ​លេខ​១ ក៏​ផ្ទុះ​ជា​ជម្លោះ…

ខេត្តស្វាយរៀង ៖ ក្មេង​ទំនើង​១​ក្រុម មាន​គ្នា​ប្រមាណ​១០​នាក់ ប្រដាប់​ដោយ​កាំបិត និង​ដាវ ជិះ​ម៉ូតូ​ទៅ​មក​ៗ រោទ៍​ដំឡើង​សំឡេង​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​ឮ​សូរ​ទ្រហឹង តាម​ដងផ្លូវ​ជាតិ​លេខ​១ ក៏​ផ្ទុះ​ជា​ជម្លោះ ដេញ​កា​.​ប់​គ្នា​តែ​ម្តង ហើយ​ពេល​នោះ ក៏​ឆ្លៀតឱកាស ប្រើ​ល្បិច​រត់​ចូល​ផ្ទះ​អ្នកស្រុក ហើយ​លួច​យក​ម៉ូតូ​ម្ចាស់ផ្ទះ​បាន​១​គ្រឿង​ដោយ​សុវត្ថិភាព ដែល​ម្ចាស់​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ ។

ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយ​ទាប ។

បើ​តាម​ប្រជាពលរដ្ឋ នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ក្រុម​ក្មេង​ទំនើង​១​ក្រុម ប្រមាណ​ជា ៧​នាក់ ទៅ​៨​នាក់ បាន​មក​ឈប់​ម៉ូតូ ហូប​បង្អែម មួយ​សម្ទុះ​ក្រោយមក ក៏​មាន​ក្មេង​ទំនើង​១​ក្រុម​ផ្សេង​ទៀត មាន​គ្នា​ប្រមាណ​ជា ១០​នាក់ បាន​ជិះ​ម៉ូតូ មក​ដល់​កន្លែង​កើតហេតុ ក៏​នាំ​គ្នា​រោ​ទ៌ ម៉ូតូ​លាន់​សូរ​ង៉ោង​! ង៉ោង​! ជិះ​ហួស​បន្តិច ក៏​បាន​នាំ​គ្នា​បត់​ម៉ូតូ​មក​វិញ ហើយ​ឌឺដង​ដាក់​ក្មេង​១​ក្រុម កំពុង​ហូប​បង្អែម​។

ប្រជាពលរដ្ឋ បាន​ប្រាប់​បន្ត​ថា ខណៈនោះ​ក្រុម​ក្មេង​កំពុង​ហូប​បង្អែម នាំ​គ្នា​រើស​ដុំ​ថ្ម កាន់​គ្រប់​ដៃ សម្រាប់​ការពារ​ខ្លួន ខ្លះ​ក៏​អូស​ម៉ូតូ ចូល​ក្នុងផ្ទះ អ្នកស្រុក ចំណែកឯ​ក្មេង​១​ក្រុម​ជិះ​ម៉ូតូ ពេល​មក​ដល់ ក៏​ផ្ទុះ​ជម្លោះ ហើយ​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​។ ស្រាប់តែ ក្រុម​ក្មេង​ទំនើង​ឈប់​ម៉ូតូ ខ្លះ​បាន​ចុះ​ពីលើ​ម៉ូតូ កាន់​កាំបិត​គ្រប់​ដៃ ដេញ​កាប់​ក្មេង​១​ក្រុម​នោះ រត់គេច​ខ្លួន ចូល​ផ្ទះ​អ្នកស្រុក​ឲ្យ​ជួយ ស្រប​ពេល​នោះ បក្ខពួក​ក្មេង​ទំនើង ប្រមាណ​៥ ទៅ​៦​នាក់ បាន​ធ្វើ​ជា​ដេញ​គ្នា រត់​ចូល​ផ្ទះ​អ្នកលក់​ចាប់​ហ៊ួ​យ ក្បែរ​នោះ រួច​ក៏​លួច​អូស​យក​ម៉ូតូ​ម្ចាស់ផ្ទះ​១​គ្រឿង ដែល​ទុក​មុខ​ផ្ទះ ជិះ​ចេញ​ទៅ​បាត់ ហើយ​មាន​ម្នាក់ បម្រុង​អូស​ម៉ូតូ​១​គ្រឿង​ទៀត ប៉ុន្តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ ទាញ​កាំបិត​គប់ ក្រុម​ក្មេង​ទំនើង​ភ័យ ក៏​រត់​ចេញ ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។

ប្រជាពលរដ្ឋ ប្រាប់​ទៀត​ថា ក្រោយមក ម្ចាស់​ម៉ូតូ ដែល​ក្មេង​ទំនើង លួច​យក​ទៅ​បាត់​នោះ បាន​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​ក្នុងផ្ទះ ទើប​ឃើញ​សកម្មភាព​ក្មេង​ទំនើង​ចូល​លួច​យក​ម៉ូតូ​បាត់​។ ហើយ​ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។

សមត្ថកិច្ច បាន​បញ្ជាក់​ថា មាន​តម្រុយ​ហើយ កំពុង​តាម​ប្រមាញ់ ។ យ៉ាងណា​រហូត​មក​ដល់​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នេះ នៅ​ពុំ​ទាន់​ចាប់ខ្លួន​ក្រុម​ក្មេង​ទំនើង​ជា​ចោរលួច​ម៉ូតូ បាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ