ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ម្នាក់ទិញ-​លក់​ដី​ខ្យល់ ត្រូវបញ្ជូន​ទៅ​តុលាការ​

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ធ្វើ​ការ​នាំ​ខ្លួន​ឈ្ម​ញ​រកស៊ី​ទិញ-​លក់​ដី​ម្នាក់​បញ្ជូន​ទៅ​តុលាការ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ ​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ។

ជន​ត្រូវ​ចោទ​ឈ្មោះ រី​ម ភក្ដី ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៥៥ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​នូ​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៩ រហូត​ដល់​ឆ្នាំ​២០២០ តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២៣១ នៃ​ច្បាប់​ស្ដី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សាច់ប្រាក់ ។

យល់​ឃើញ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ រី​ម ភក្ដី ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ហើយ​ចៅក្រម​ស៊ើបសួរ​បាន​បង្គាប់​ឱ្យ​ចូលខ្លួន តែ​ជន​ត្រូវ​ចោទ​មិន​បាន​ចូល​ឆ្លើយ ដោះសារ​ចំពោះ​ការ​ចោទប្រកាន់​នោះ​ទេ ថែម​ទាំង​គេចខ្លួន​បាត់ ។

ដោយ​យោង​ទៅ​លើ​តំណាង​អយ្យការ​បាន​ឯកភាព​ឱ្យ​ចេញ​ដីកា​បង្កប់​ឱ្យ​ចាប់ខ្លួន ជន​ត្រូវ​ចោទ​ឈ្មោះ រី​ម ភក្ដី ដូច្នោះ​ដើម្បី​ធានា​សណ្ដាប់ធ្នាប់​សាធារណៈ ចៅក្រម​ស៊ើបសួរ​គប្បី​ចេញ​ដីកា​បង្គាប់ ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មួញ​រកស៊ី​ទិញ​លក់​ដី​ខ្យល់​រូប​នេះ យក​មក​ដាក់​ពន្ធនាគារ​ដើម្បី​អនុវត្ត​ទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ