រហាត់ទឹក ជាឧបករណ៍កសិកម្មបុរាណ ខណៈក្មេងៗជំនាន់ក្រោយមិនសូវស្គាល់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រហាត់ទឹកជាឧបករណ៍កសិកម្មបុរាណ ធ្វើអំពីឈើ ដែលគេប្រើទាញយកទឹកសម្រាប់
រាជធានីភ្នំពេញ ៖ រហាត់ទឹកជាឧបករណ៍កសិកម្មបុរាណ ធ្វើអំពីឈើ ដែលគេប្រើទាញយកទឹកសម្រាប់
រាជធានីភ្នំពេញ ៖ រហាត់ទឹកជាឧបករណ៍កសិកម្មបុរាណ ធ្វើអំពីឈើ ដែលគេប្រើទាញយកទឹកសម្រាប់ធ្វើស្រែ និងដំណាំកសិកម្មផ្សេងៗ។ វាមានកង់ មានស្លាប មានបំពង់ចងជាប់គ្រប់ស្លាប សម្រាប់ដាក់ឱ្យប៉ះនឹងខ្សែទឹកដែលហូរយ៉ាងល្មម វិលដួសទឹកបង្ហូរដាក់ស្រែចម្ការ។
វាជារបស់មានប្រយោជន៍ដ៏សំខាន់មួយក្នុងប្រទេសយើង ទោះបីជាក្មេងៗជំនាន់ ក្រោយមិនសូវមានអ្នកស្គាល់ ។
នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញមានតាំងបង្ហាញរហាត់ទឹកនៅតាមតំបន់រមណីយដ្ឋាននានា និងភោជនីយដ្ឋានតែប៉ុណ្ណោះ ។ គេមិនសូវឃើញប្រជាកសិករប្រើរហាត់ទឹកនេះក្នុងការធ្វើស្រែ និងចម្ការទៀតឡើយ ដោយប្រើជំនួសមកវិញ នូវការប្រើ ម៉ាស៊ីនបូមទឹកបញ្ចូលស្រែ ឬការបុកអណ្ដូងជាដើម ។
ព្រះវិរិយធម្មញាណ ពៅ ស៊ត បានមានថេរដីកាថា កាលពី៥០ឆ្នាំ ១០០ឆ្នាំមុន យើងអត់ មានគ្រឿងយន្ត យើងអត់មានគ្រឿងចក្រជឿនលឿនមែន ក៏ប៉ុន្តែដូនតាខ្មែរយើង អាច បង្កើតរបស់ចេញពីគំនិតរបស់គាត់ដូចជារហាត់ទឹកនេះ។ សូមបញ្ជាក់ថា រហាត់ទឹក គឺអត់មានរោងចក្រផលិតដូចគ្រឿងយន្តទេ គឺកើតចេញពីគំនិត កើតចេញពីភាពច្នៃប្រឌិត ពីការនឹកឃើញរបស់ពួកគាត់នាសម័យនោះ ។
ព្រះវិរិយធម្មញាណ ពៅ ស៊ត បានមានថេរដីកាបន្តថា អាត្មាបានមកឆាន់អីនៅខាងក្រៅ ក៏ឃើញរហាត់ទឹក ហើយក៏ចង់បង្ហាញឱ្យក្មេងៗជំនាន់ក្រោយបានឃើញ និងបានស្គាល់ ។
ដូនតាខ្មែរយើង កាលពីសម័យមុនៗមិនធម្មតាទេ ពិតជាអស្ចារ្យណាស់ ពួកគាត់ចេះ មានគំនិតច្នៃប្រឌិតធ្វើរបស់នេះ របស់នោះ ដើម្បីយករបស់ទាំងអស់នោះ យកមក ធ្វើដើម្បីបង្កបង្កើនផល ឬក៏យកមកធ្វើជាប្រយោជន៍ក្នុងការប្រកបមុខរបរ ធ្វើស្រែ ធ្វើចម្ការរបស់ពួកគាត់ ។ យើងទទួលស្គាល់ថា ៥០ឆ្នាំមុន ១០០ឆ្នាំមុន យើងអត់ មានគ្រឿងយន្ត យើងអត់មានគ្រឿងចក្រជឿនលឿន។ ប៉ុន្តែដូនតាខ្មែរយើង អាច បង្កើតរបស់ដែលគេហៅថាបង្កើតចេញពីគំនិតរបស់គាត់ ហើយសូមបញ្ជាក់ថា រហាត់ទឹកនេះ អត់មានរោងចក្រផលិតដូចគ្រឿងយន្តទេ គឺកើតចេញពីគំនិត កើតចេញពីការច្នៃប្រឌិត កើតចេញពីការនឹកឃើញរបស់ពួកគាត់នាសម័យនោះ ញាតិញោមខ្លះអត់ស្គាល់មែន ហើយនៅតាមភូមិ នៅតាមស្រុកខ្លះឃើញរហាត់ទឹកនេះ តែមិនស្រួលថា គេធ្វើរបស់នេះលេងបៃឡុកបៃឡ ។
រហាត់ទឹក ដែលចាស់ៗខ្មែរយើងពីមុនៗពួកគាត់បង្កើត ពួកគាត់ច្នៃមកដើម្បីយកទឹកមកប្រើប្រាស់ធ្វើស្រែ ធ្វើចម្ការ គឺប្រើរហាត់ទឹកនេះអ៊ីចឹងឯង ។ តែយើងសម័យឥឡូវ គេប្រើម៉ាស៊ីនបូមទឹក ឬគេបុកអណ្ដូង តែសម័យនោះគឺអត់ទេ គេប្រើរហាត់ទឹក ៕
សរសេរដោយ ៖ យៀង ធីតា
កែសម្រួលដោយ ៖ ងួន សេរ័ត្ន
ចែករំលែកព័តមាននេះ