ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយជនម្នាក់លួ.ចទូរស័ព្ទជនបរទេសនៅមាត់ទន្លេ សារភាព បែកធ្លាយបុគ្គលិកហាងលក់ទូរស័ព្ទម្នាក់ទៀត​

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌដូនពេញ​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌដូនពេញ​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើ​ការ​ឃាត់ខ្លួនជនសង្ស័យចំនួន​២​នាក់ ម្នាក់​ជា​អ្នក​ធ្វើ​សកម្មភាព​លួច និង​ម្នាក់​ទៀត​ជា​អ្នក​ទទួលផល​ចោរកម្ម​( ទទួល​ទិញ​របស់​ចោរ​)​។ គួររំលឹកថា ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ យក​ឡា​ម​កាត់​ខ្សៃ​កាបូប លួច​ទូរ​សព្ទ​ជនបរទេស នៅ​សួនច្បារ​មាត់ទន្លេ

ប្រតិបត្តិការបង្ក្រាបករណីខាងលើ​​នេះ​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នា​ថ្ងៃ​ទី​១២ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​យីហោ ឋាន​សួ​គ៍​២ ដែល​មាន​ទីតាំង​ផ្លូវ​១៤៣​កែង​ផ្លូវ​១៥ សង្កាត់​ផ្សា​កណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​២​នាក់ ​ក្នុងនោះម្នាក់ឈ្មោះ ខុំ ចាន់ ហៅ​អា​ខឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូបស្ពាយ របស់​ជនបរទេស​។
ជនសង្ស័យ ឈ្មោះ គឹ​ម ចាន់​តុលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ បុគ្គលិក​ហាង​លក់​ទូរស័ព្ទ​យីហោ ឋាន​សួ​គ៌​២ ទទួលផល​ចោរកម្ម ទិញ​ទូរស័ព្ទ​ពី​ជនសង្ស័យ​។

យោង​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ កម្លា​ង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​កាបូប​ជនជាតិ​បរទេស នៅ​ម្តុំ​មាត់ទន្លេ និង​បាន​សួរ​ចម្លើយ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ទូរស័ព្ទ​ម៉ាក Iphone12 ពណ៌​ក្រហម​(​ជាប់​ICLOUD) ទៅ​លក់​អោយ​ហាងលក់​ទូរស័ព្ទ យីហោ ឋានសួគ៌​២ បាន​ប្រាក់​ចំនួន​២០ដុល្លារ​ ។

ក្រោយមក​កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ទៀត ជា​បុគ្គលិក​ហាង​លក់​ទូរស័ព្ទ​យីហោ ឋាន​សួ​គ៍​២ ដែល​មាន​ទីតាំង​ផ្លូវ​១៤៣​កែង​ផ្លូវ​១៥ សង្កាត់​ផ្សា​កណ្តាល​ទី​១ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​យប់ថ្ងៃ​ទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០២៤ ជនសង្ស័យ បាន​ធ្វើសកម្មភាព​លួច​យក​កាបូបស្ពាយ ជន​រង​គ្រោះម្នាក់ជា​ជនបរទេស​បាន​សម្រេច ខណៈ​ពេល​ដែល​ជន​រង​គ្រោះ ដេក​លក់​នៅ​លើបង់​ថ្ម ក្នុង​ទី​សាធារណ​: នៅ​ម្តុំ​មាត់ទន្លេ ។ លុះ​រហូត​ដល់​វេលា​យប់​រំលង​អា​ធ្រា​ត្រ ជន​រង​គ្រោះ​បាន​ភ្ញាក់​ដឹងខ្លួន ទើ​ប​ឆោឡោថា​បាត់​កាបូប តែ​ម្ដង​៕

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ធ្វើការ​សាកសួរ និង​​កសាង​​សំណុំរឿង​ដើម្បី​ការ​ចាត់ការ​តាម​នីតិវិធី​៕ (ដោយ ៖ រ​ដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ