ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​ន្លឺះ​បង្រៀន​កុមារ​ឱ្យ​ចេះ​ស្រឡាញ់​ខ្លួនឯង​ខ្លាំង​បំផុត !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង​រវាង​ការ​គិតតែ​ពី​ខ្លួនឯង និង​អារម្មណ៍​ស្រឡាញ់​ខ្លួនឯង ។ ខណៈ​ពេល​ដែល​កុមារ​ទាំងអស់​កើតមក​ប្រកបដោយ​ភាព​អ​ត្មា​និយម ពួក​គេ​ត្រូវ​បង្រៀន​ពី​អត្ថន័យ​នៃ​ការ​ថែរក្សា​ខ្លួនឯង ការ​គោរព​ខ្លួនឯង និង​តម្រូវការ​របស់​ពួក​គេ ។…

រាជធានី​ភ្នំពេញ ៖ មាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង​រវាង​ការ​គិតតែ​ពី​ខ្លួនឯង និង​អារម្មណ៍​ស្រឡាញ់​ខ្លួនឯង ។ ខណៈ​ពេល​ដែល​កុមារ​ទាំងអស់​កើតមក​ប្រកបដោយ​ភាព​អ​ត្មា​និយម ពួក​គេ​ត្រូវ​បង្រៀន​ពី​អត្ថន័យ​នៃ​ការ​ថែរក្សា​ខ្លួនឯង ការ​គោរព​ខ្លួនឯង និង​តម្រូវការ​របស់​ពួក​គេ ។

តើ​ការ​ស្រលាញ់​ខ្លួនឯង​ជា​អ្វី ? ការ​ស្រលាញ់​ខ្លួនឯង​អាច​មាន​ន័យ​ខុស​គ្នា​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ នោះ​ក៏​ព្រោះតែ​ក្មេង​ម្នាក់​ៗ និង​មនុស្ស​ពេញវ័យ​ម្នាក់​ៗ​មាន​លក្ខណៈ​ប្លែក​ពី​គេ អាស្រ័យ​លើ​វិធី​ជា​ច្រើន​ដែល​យើង​មើលថែ​ខ្លួន​យើង ។ ខាងក្រោម​នេះ​ជា​សកម្មភាព​មួយ​ចំនួន​ដែល​អាច​បក​ប្រែជា​ការ​ស្រលាញ់​ខ្លួនឯង​ចំពោះ​អ្នក និង​កូន​របស់​អ្នក ៖ ធ្វើ​ល្អ​ដាក់​ខ្លួនឯង​, និយាយ​អំពី​ខ្លួនឯង​ដោយ​ក្តី​ស្រឡាញ់​, ការ​អត់​ទោស​ឱ្យ​ខ្លួនឯង​, កំណត់ព្រំដែន​ដែល​មាន​សុខភាព​ល្អ​, មាន​ភាព​ស្មោះត្រង់​ចំពោះ​ខ្លួនឯង​, ស្តាប់​រាង​កាយ​របស់​ខ្លួនឯង និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ខ្លួន​អ្នក និង​អ្នក​ដទៃ ។

ហេតុ​អ្វី​បានជា​ការ​បង្រៀន​កូន​ឱ្យ​ចេះ​ស្រឡាញ់​ខ្លួនឯង​សំខាន់ ? ការ​ស្រឡាញ់​ខ្លួនឯង​រួម​បញ្ចូល​នូវ​តម្លៃ​សំខាន់​ៗ ដូច​ជា​ការ​គោរព​ខ្លួនឯង និង​ទំនុកចិត្ត​លើ​ខ្លួនឯង ដែល​មាន​ឥទ្ធិពល​ពេញ​មួយ​ជីវិត​របស់​កុមារ ។ កុមារ​ដែល​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង ពួក​គេ​អាច​នឹង​មាន​ទំនុកចិត្ត​ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មី​, ទំនងជា​ក្រោកឈរ​ឡើង​សម្រាប់​ខ្លួនឯង និង​អ្នក​ដទៃ​, មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ពួក​គេ​អាច​សម្រេច​បាន​, មាន​ផ្នត់គំនិត​រីក​ចម្រើន​, មិន​ងាយ​បោះបង់​ក្រោយ​ពេល​បរាជ័យ​, ទំនងជា​ព្យាយាម​អស់ពី​សមត្ថភាព និង​បន្ត​ការ​ព្យាយាម ទោះបីជា​បរាជ័យ​ដំបូង​ក៏​ដោយ ។ វិធី​ដែល​កុមារ​យល់​ដឹង​ពី​ខ្លួនឯង​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​លើកទឹកចិត្ត សមិទ្ធិ​ផល​នៅ​ក្នុង​សាលារៀន ទំនាក់ទំនង និង​ភាព​ធន់​របស់​ពួក​គេ ។ លើស​ពី​នេះ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ក្មេង​ដែល​ស្រលាញ់​ខ្លួនឯង​ខ្លាំង​ទំនងជា​មិនសូវ​ស្ត្រេ​ស មិនសូវ​ថប់​បារម្ភ ហើយ​ជួយ​ទប់ស្កាត់​ការ​រិះគន់​ខ្លួនឯង​ផង​ដែរ ។

តើ​អ្នក​គួរ​បង្រៀន​កូន​ឱ្យ​ចេះ​ស្រឡាញ់​ខ្លួនឯង​នៅ​ពេល​ណា ? ខណៈ​ពេល​ដែល​ការ​ស្រលាញ់​ខ្លួនឯង​មានការ​វិវឌ្ឍន៍​បន្តិច​ម្តង​ៗ​តាម​ពេលវេលា វា​ជា​រឿង​សំខាន់​ដែល​អ្នក​ចាប់ផ្តើម​បង្រៀន​ការ​ស្រលាញ់​ខ្លួនឯង​ដល់​កូន​របស់​អ្នក​តាំងពី​ក្មេង ។ យ៉ាងណាមិញ ការ​ស្រលាញ់​ខ្លួនឯង​ចាប់ផ្តើម​នៅ​ពេល​ដែល​កុមារ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព មាន​ក្តី​ស្រលាញ់ ។ លើស​ពី​នេះ ការ​ស្រាវជ្រាវ​បង្ហាញ​ថា នៅ​អាយុ ៥ ឆ្នាំ កុមារ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​រួច​ទៅ​ហើយ ។ ដូច្នេះ​មាន​ន័យ​ថា ពេលវេលា គឺ​សំខាន់ ! ។

របៀប​បង្រៀន​ការ​ស្រលាញ់​ខ្លួនឯង​ដល់​កុមារ​តូច​ៗ ៖ ធ្វើ​ជា​គំរូ​នៃ​ការ​ស្រឡាញ់​ខ្លួនឯង ពីព្រោះ​អាកប្បកិរិយា​របស់​អ្នក គឺជា​ឥទ្ធិពល​ដ៏​ធំ​បំផុត​មួយ​លើ​សមត្ថភាព​របស់​កូន​អ្នក​ក្នុង​ការ​អភិវឌ្ឍ​ការ​ស្រលាញ់​ខ្លួនឯង ទំនុកចិត្ត​លើ​ខ្លួនឯង និង​ការ​គោរព​ខ្លួនឯង ។ អនុវត្ត​ការ​និយាយ​ខ្លួនឯង​វិជ្ជមាន ។ កុំ​និយាយ​រឿង​អវិជ្ជមាន​អំពី​ខ្លួន​អ្នក ហើយ​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ចៀសវាង​ការ​ប្រើ​ឃ្លា និង​ការ​និយាយ​អវិជ្ជមាន​ផ្សេង​ទៀត​ដែល​សំដៅលើ​ខ្លួន​អ្នក ។ រក្សា​ទំនាក់ទំនង​ដែល​មាន​សុខភាព​ល្អជា​រឿង​សំខាន់​សម្រាប់​កូន​របស់​អ្នក​ក្នុង​ការ​មើលឃើញ​ការ​គោរព និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។
ជំរុញ​ឯករាជ្យ​ភាព​ដោយ​ផ្តល់​ឱកាស​ឱ្យ​កូន​របស់​អ្នក ដើម្បី​កសាង​ទំនុកចិត្ត​របស់​ពួក​គេ ហើយ​ការ​ស្រឡាញ់​ខ្លួនឯង​នឹង​កើតឡើង ។ ចូរ​បង្កើត​កិច្ចការ​ផ្ទះ​ដែល​សម​ស្រប​តាម​អាយុ​កូន​របស់​អ្នក ដូច​ជា​ជូត​ផ្ទះ លាងចាន រៀបចំ​បន្ទប់ និង​ខោអាវ​ជាដើម ។ ចូរ​អាន​សៀវភៅ​ដែល​និយាយ​អំពី​សេចក្ដី​ស្រឡាញ់​លើ​ខ្លួនឯង ទំនុកចិត្ត​លើ​ខ្លួនឯង ភាព​អត់ធ្មត់ និង​សុទិដ្ឋិនិយម​ជាមួយ​គ្នា ៕ ប្រភព ៖ verywellfamily

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៩ ខែមករា ឆ្នាំ ២០២៤ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៤០% និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់ បុត្រ​ធីតា និង​ការ​ការពារ​សិក្សា​រហូត​ដល់ ៥ ឆ្នាំ ។

លើ​ពី​នេះ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕