ពលរដ្ឋជាង១០០នាក់ ផ្ទុះការតវ៉ាបិទផ្លូវមុខក្រុមហ៊ុនបុរីប្រ៊ីលាន ស៊ីធី ដើម្បីឱ្យដោះស្រាយសងលុយវិញ
- សៀមរាប
ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ប្រជាពលរដ្ឋមកពីបណ្តាខេត្តប្រមាណជាង១០០
ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ប្រជាពលរដ្ឋមកពីបណ្តាខេត្តប្រមាណជាង១០០
ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ប្រជាពលរដ្ឋមកពីបណ្តាខេត្តប្រមាណជាង១០០ នាក់ នាំគ្នាផ្ទុះការតវ៉ា ធ្វើការបិទផ្លូវ ដើម្បីទាមទារសុំឱ្យលោកជំទាវ ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន បុរី ប្រ៊ីលាន ស៊ីធី ចេញមុខមកដោះស្រាយ ជាមួយពួកគាត់ សងលុយវិញ ក្នុងការយកលុយពីពួកគាត់ ដែលបានខ្ចីប្រាក់ពីធនាគារ មកដាក់លុយឱ្យក្រុមហ៊ុននេះ ដើម្បីចង់បានការប្រាក់ខ្ពស់ ក្នុងការលក់ផ្ទះល្វែង ជូនអតិថិជនទិញភ្លាម ចំណេញភ្លេត ដែលមានទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
បើតាមប្រភពពីអ្នកគ្រប់គ្រងទាំង២៥ក្រុម ហៅថា (ធីមទាំង២៥ ) ដែលជាអ្នកដើរគៀងគរ ផ្សព្វផ្សាយតាមលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ តាមបណ្តាក្រុង ខេត្ត ឬជនបទផងនោះ បាននិយាយរៀបរាប់ទាំងអួលដើមក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ពួកគាត់បានទៅខ្ចីលុយពីធនាគារ ឯកជន និងប្រមូលប្រពលរដ្ឋរងគ្រោះជាច្រើននាក់ មកតាមបណ្តាខេត្តផ្សេងៗ និងនៅក្នុងស្រុក និងក្រៅប្រទេស ដើម្បីយកលុយក្នុងម្នាក់ៗរាប់ម៉ឺនដុល្លារ មកដាក់ឱ្យក្រុមហ៊ុនបុរី ប្រ៊ីលាន សុធី ចង់បានស៊ីការប្រាក់ខ្ពស់ បែរជាខាតទាំងដើមទាំងចុងអស់។
អ្នកគ្រប់គ្រងទាំង២៥ក្រុម បានបន្តថា ក្នុងការបិទផ្លូវនេះ គឺពួកគាត់ចង់បានឱ្យម្ចាស់ក្រុមហ៊ុន បុរី ប្រ៊ីលាន សុធី ចេញមុខដោះស្រាយ យកលុយមកសងឱ្យពួកគាត់ទាំងអស់គ្នាវិញតែប៉ុណ្ណោះ បើមិនដោះស្រាយទេ ពួកគាត់រៀបចំឯកសារ ដើម្បីរកមេធាវីម្នាក់១ ប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ឱ្យ ព្រោះ ប្រជាពលរដ្ឋបានប្តឹងពួកគាត់ជាអ្នកហៅពួកគាត់យកលុយមកឱ្យពួកខ្ញុំ ។
អ្នកគ្រប់គ្រងទាំង២៥ក្រុម បានបញ្ជាក់ថា ពលរដ្ឋខ្លះធ្វើដំណើរតាមរថយន្តតាក់ស៊ី ខ្លះរថយន្តផ្ទាល់ខ្លួន បានមកជួបជុំ ធ្វើការតវ៉ានៅមុខក្រុមហ៊ុន បុរី ប្រ៊ីលាន ស៊ីធី ផ្ទះល្វែង ដើម្បីឱ្យលោកជំទាវ ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនចេញមុខមកដោះស្រាយចំពោះ មុខអតិថិជន នៅក្នុងនោះផងដែរ.។
ចំណែកពលរដ្ឋរងគ្រោះ បានឱ្យដឹងថា ពួកគាត់បានយកលុយមកដាក់ឱ្យទៅក្រុមហ៊ុន ដែលមានអ្នកខ្លះ២ម៉ឺនដុល្លារ រហូតទៅ៥ម៉ឺនដុល្លារ គេនិងឱ្យការប្រាក់ខ្ពស់ ៤ភាគរយ% ក្នុង១ម៉ឺនដុល្លារ បានចំនួន៤០០ដុល្លារនៃការប្រាក់ ។ ហើយពួកគាត់បានការប្រាក់ទាំងអស់នោះ ត្រឹមរយ:ពេល៣ខែគត់ ក្រៅពីនោះបានត្រឹមសន្យាខ្យល់ពីក្រុមហ៊ុន រហូតពួកគាត់ទ្រាំលែងបាន ដោយបំណុលតគ្នាពីធនាគារ គេចេះតែសង្កត់ និងគំរាមគំហែងយកនេះយកនោះពីពួកគាត់ ហើយការសន្យារបស់ក្រុមហ៊ុន មិនមានប្រសិទ្ធភាព ទើបពួកគាត់នាំគ្នាមកក្រុមហ៊ុនធ្វើការតវ៉ា ដើម្បីឱ្យក្រុមហ៊ុនចូលខ្លួនដោះស្រាយតាមកិច្ចសន្យា ។
ជុំវិញករណីបិទផ្លូវនេះដែរ អាជ្ញាធរបានឱ្យដឹងថា ក្រោយមានផ្ទុះការតវ៉ារវាងពលរដ្ឋ និងក្រុមហ៊ុន បុរី ប្រ៊ីលាន សុធី ដែលមានម្ចាស់គឺលោកជំទាវ ឡេង ចាន់ណា នេះត្រូវបានសម្របសម្រួលឱ្យបែកគ្នាអស់ហើយ ។ អាជ្ញាធរបានបញ្ជាក់ទៀតថា បន្ទាប់ពីបំបែកគ្នាអស់ ពួកគាត់បាននិយាយថា នឹងប្រមូលផ្តុំគ្នាឡើងទៅភ្នំពេញ ធ្វើការតវ៉ាបន្តទៀត នៅមុខក្រុមហ៊ុន ប្រី លាន សុធី និងអ្នកគ្រប់គ្រងទាំង២៥ក្រុម បានត្រៀមឯកសាររួចហើយ ដាក់ជូនមេធាវី ដើម្បីដាក់ពាក្បណ្តឹងទៅកាន់តុលាការខេត្តសៀមរាប ដើម្បីឱ្យជួយរកយុត្តិធម៌ជូនពួកគាត់ទាំងអស់គ្នាផងព្រោះធនាគាររឹបអូសយកដីធ្លីរបស់ពួកគាត់ដែរ ៕
ចែករំលែកព័តមាននេះ