ត្រឹម៣ថ្ងៃ! ភ្ញៀវទេសចរជាង១០ម៉ឺននាក់ មកកម្សាន្តខេត្តសៀមរាបនាបុណ្យចូលឆ្នាំចិន-វៀតណាម
- សៀមរាប
ខេត្តសៀមរាប ៖ មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤
ខេត្តសៀមរាប ៖ មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤
ខេត្តសៀមរាប ៖ មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី៩ ដល់១១ ខែកុម្ភៈឆ្នាំ២០២៤ មានចំនួនប្រមាណ១១៧,៦៧៧នាក់ កើន ១១.៥៦% បើប្រៀប ធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ១០៥,៤៨១ នាក់។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងបន្តថា ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ៩៩,៦០០នាក់ កើន១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ មានចំនួនប្រមាណ៩០,០០០នាក់ ។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៨,០៧៧នាក់ កើនឡើងចំនួន១៦.៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ចំនួន ១៥,៤៨១នាក់ ៕
ចែករំលែកព័តមាននេះ