ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រុក​​អង្គ​ស្នួល​​ឆ្មក់​​​ចូល​ចាប់​​មុខ​សញ្ញា​​​ចែកចាយ​​​និង​​ប្រើ​ប្រាស់​​គ្រឿងញៀ.ន​

14 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ជន​សង្ស័យ​​​ជា​មុខ​សញ្ញា​​ចែក​ចាយ​​និង​ប្រើ​ប្រាស់​គ្រឿងញៀ.ន​​​​បានត្រូវ​​​​កម្លាំង​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ស្រុក​អង្គ​ស្នួល​​ និង​ប៉ូលិស​​ប៉ុស្តិ៍​បែក​ចាន​ ឃាត់​ខ្លួន​បាន​៤​នាក់ ឯបក្ស​ពួក​២​នាក់​ទៀត​​​ដឹងខ្លួន​មុនរត់​គេច​ខ្លួន​បាត់​ស្រមោល ។​ ការចាប់​ខ្លួន​ជនសង្ស័យ​​​នេះ​​ធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​១០​និង​​៣០នាទី​យប់​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១១

ខេត្ត​កណ្តាល​ ៖ ជន​សង្ស័យ​​​ជា​មុខ​សញ្ញា​​ចែក​ចាយ​​និង​ប្រើ​ប្រាស់​គ្រឿងញៀន​​​​បានត្រូវ​​​​កម្លាំង​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ស្រុក​អង្គ​ស្នួល​​ និង​ប៉ូលិស​​ប៉ុស្តិ៍​បែក​ចាន​ ឃាត់​ខ្លួន​បាន​៤​នាក់ ឯបក្ស​ពួក​២​នាក់​ទៀត​​​ដឹងខ្លួន​មុនរត់​គេច​ខ្លួន​បាត់​ស្រមោល ។​ ការចាប់​ខ្លួន​ជនសង្ស័យ​​​នេះ​​ធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​១០​និង​​៣០នាទី​យប់​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១១  នៅក្នុង​ភូមិ​​មនោរម្យ​​ ឃុំ​​បែកចាន​ ស្រុក​អង្គ​ស្នួល​ ។ ​

ជន​សង្ស័យទាំង​៤​នាក់​នេះ មាន១-​ឈ្មោះ​សំ ចាន់ធ់ឿន ភេទ​ប្រុស អាយុ​​២៩ឆ្នាំ​ ពិការ​ជើង​ទាំង​ពីរ​ មានទីលំនៅ​ភូមិ​ជ្រោយ​ចង្វា​ សង្កាត់​ជ្រោយចង្វា​​ ខណ្ឌ​​ឫស្សីកែវ​ រាជធានី​ភ្នំពេញ ​ជាមុខសញ្ញា​​​ចែក​ចាយ​និង​ប្រើ​ប្រាស់​​ ២-​​​ឈ្មោះ​ឃ្លោក សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​​២៣ឆ្នាំ  ជា​សន្តិសុខឯកជន និង​ជា​អ្នក​ប្រើ​ប្រាស់​​ ៣-​ឈ្មោះ​​ណូស ហ្វា​រិត​ ភេទ​ប្រុស អាយុ​​៣០ឆ្នាំ​ ជា​សន្តិសុខ​ឯកជនដែរ និងជាមុខ​សញ្ញា​​ប្រើ​ប្រាស់ដូចគ្នា​ ពួកគេ​​ទាំងពីរ​​នាក់​មាន​ទីលំនៅ​​​ភូមិ​១ សង្កាត់​​ជ្រោយ​ចង្វា និង​៤-​ឈ្មោះឈឹម ​ស្រីណាក់ ភេទស្រី អាយុ​២២ឆ្នាំ មាន​ផ្ទៃពោះ​៨​ខែ​​ ជា​​​កម្មករ​រោង​​ចក្រ​កាត់​ដេរ ជាមុខសញ្ញា​​ចែក​ចាយ​​ផង​ប្រើ​ប្រាស់​ផង និង​ផ្តល់​ទីតាំង​​សម្រាប់​ចែក​​ចាយ​ប្រើ​ប្រាស់​​ដល់​បក្សពួក​ផង មានទីលំ​នៅ​​ភូមិ​មនោរម្យ ឃុំ​បែក​ចាន ។ ​ដោយ​ឡែក​​បក្សពួក​២នាក់​​ទៀត​ដែល​គេចខ្លួន​ ម្នាក់​​ឈ្មោះ​យឹម ស្រស់ ភេទ​ប្រុស អាយុ​៣៧ឆ្នាំ ជាជាង​កាត់​ដេរ និង​ជាមុខសញ្ញា​ចែក​ចាយ ​ប្រើ​ប្រាស់​ និង​ផ្តល់​ទីតាំង​សម្រាប់​បក្សពួក​និង​​ម្នាក់​ទៀត​ឈ្មោះឡាច វណ្ណៈ ភេទ​ប្រុស​ អាយុ​​២៣ឆ្នាំ​ ជា​​ជាង​កាត់​ដេរ ហើយ​ជាមុខ​សញ្ញា​​ប្រើ​ប្រាស់​​ ពួកគេ​​មាន​ទីលំ​នៅ​​ក្នុង​ភូមិ​​មនោរម្យ​​ ឃុំ​បែក​ ចាន ។

មន្ត្រី​ប៉ូលិស​​និយាយ​ថា ការ​​ចាប់​ខ្លួន​ជន​សង្ស័យ​​ខាង​លើ​គឺធ្វើ​ឡើង​តាម​ការ​​ណែនាំ​របស់​​គណៈ​​​ស្នង​ការ​ប៉ូលិស​ខេត្ត​​​ និង​មាន​ការឯកភាព​​​ពីលោក​ព្រះរាជអាជ្ញាអមសាលាដំបូង​​​ខេត្ត ហើយ​កង​កម្លាំង​ដក​ហូត​បាន​ឧបករណ៍​សម្រាប់​ជក់​ថ្នាំញៀន១សម្រាប់​ និង​ម៉ូតូ​​ម៉ាក​​អ៊ែរប្លែ៊ក​​ ពណ៌​​ក្រហម​លាយ​ខ្មៅ១គ្រឿង​ ។​ មុនពេល​​ចាប់​ខ្លួន​​ កង​កម្លាំង​​បានធ្វើ​ការ​ស្រាវ​ជ្រាវ​​​និង​ស៊ើប​អង្កេត​​​តាម​រយៈ​​ការ​រាយការណ៍​​និង​ផ្តល់​​ព័ត៌​មាន​​ពីសំណាក់​​​ប្រជាពលរដ្ឋ​យូរ​មក​ហើយ​ ​បន្ទាប់​ពី​ពួកគាត់​​បាន​ដឹងថា ​ជន​សង្ស័យ​១ក្រុម​ខាង​លើ​​តែងតែ​ធ្វើ​សកម្មភាព​​ចែក​ចាយ​និង​ប្រើ​ប្រាស់​​គ្រឿង​​ញៀន​​ ។ ប្រភព​ដដែល​​​បានបន្ត​​ថា ក្រោយ​​​​ពេល​ទទួល​បាន​ព័ត៌​មាន​នោះ​ហើយ​​​កង​កម្លាំង​​ក៏​ធ្វើ​ការ​តាម​ជំនាញ​រហូត​​កំណត់​បាន​មុខសញ្ញា​​ច្បាស់​លាស់​​ទើប​ចេញ​អន្តរា​គមន៍​​ចាប់​​​នៅក្នុង​ខណៈ​​ពេល​ដែលពួក​នោះ​កំពុង​ជួប​ជុំ​គ្នា​​ប្រើ​ប្រាស់​គ្រឿងញៀន​​ ប៉ុន្តែ​​គួរ​ឱ្យ​សោក​​ស្តាយ​​ចាប់​បាន​តែ៤​នាក់​ប៉ុណ្ណោះ​ ឯ២​នាក់​ទៀត​​រត់​គេចខ្លួន​​រួច ។

មន្ត្រី​ប៉ូលិស​​បាន​បន្ត​ទៀតថា ​​មុខសញ្ញា​​​ដែល​ត្រូវ​​ចាប់​ខ្លួន​នោះ​មាន​​៣​​នាក់​​នៅ​​ក្រៅ​មូល​ដ្ឋាន​ស្រុកអង្គ​ស្នួល​ គឺពួកគេ​មក​​ពីភ្នំពេញ​​​ហើយ​រាល់​លើកពួក​គេ​តែង​​តែយក​ថ្នាំ​​ញៀន​​ទៅ​​ចែក​ចាយ​​និងប្រើ​ប្រាស់​​​នៅក្នុង​ភូមិ​មនោរម្យ​​នោះ​។ ពេល​​នេះ​បន្ទាប់​ពីចាប់​ខ្លួន​​ ប៉ូលិស​​បាន​​​ធ្វើ​ការ​សាក​សួរ​និង​កសាង​សុំណុំ​រឿង​​​​បញ្ជូន​​​ពួកគេ​រួមទាំង​វត្ថុតាង​ទៅ​តុលាការ ៕