ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ច​ម្ង​ល់«​រឿង​បាន​កាំភ្លើង​មកពីណា​?»ករណីលោក​មេធាវីបា​.​ញ់​ស​ម្លា​.​ប់​សង្សារ

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេធាវី​ដែល​ជា​ជន​ដៃដល​បា​.​ញ់​ស​ម្លា​.​ប់​សង្សារ​លក់​អន​ឡាញ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ទទួលមរណភាព​ហើយ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ នៅ​វេលា​ម៉ោង​០៥:៣០​នាទី ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ មេធាវី​ដែល​ជា​ជន​ដៃដល​បា​.​ញ់​ស​ម្លា​.​ប់​សង្សារ​លក់​អន​ឡាញ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ទទួលមរណភាព​ហើយ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ នៅ​វេលា​ម៉ោង​០៥:៣០​នាទី ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ ។ នេះ​បើ​យោង​តាម​ស្នងការ​នរ​គ​បាល​រាជ​ធានី​​ភ្នំពេញ​។ សមត្ថកិច្ច​ក៏​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

យ៉ាងណាមិញ រឿង​លោក ទូច វឌ្ឍនៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​មេធាវី និង​មាន​ងារ​ជា​ឯកឧត្តម​ផង​នោះ បាន​ធ្វើ​ឱ្យ​មហាជន​មានការ​តក់ស្លុត​ជា​ខ្លាំង ​ចំពោះ​សកម្មភាព​របស់​លោក ពិសេស ច​ម្ង​ល់​មហាជន​នៅ​តែ​កើត​មាន​ថា​តើ​លោក​មេធាវី ម្តេច​ក៏​អាច​កាន់​អាវុធ​បាន តើ​អាវុធ​មកពីណា?

លោក​មេធាវី ទូច វឌ្ឍនៈ មានស្រុក​កំណើត​នៅ​សង្កាត់​លេខ​៣ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ បាន​ប្រើ​កាំ​ភ្លើ​.​ង​ខ្លី​ម៉ាក CZP07 បាញ់​សម្លាប់​នារី​រង​គ្រោះ​ដែល​ធ្លាប់​មាន​ទំនាក់​ទ​ន​ង​ស្នេហា​ជាមួយ​គ្នា​ពី​មុន​មក និង​សមត្ថកិច្ច​បាន​រក​ឃើញ​សំបក​គ្រា​.​ប់​ចំនួន​៥ ។

សូម​រំលឹក​ថា ៖ ហេតុការណ៍​ដ៏​រន្ធត់​ស្លុតចិត្ត នៅ​ក្នុង​ស្រទាប់​មហាជន​ខ្មែរ ដែល​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​មាន​តួនាទី​ជា​មេធាវី បាន​បា​.​ញ់​ស​ម្លា​.​ប់​នារី​ម្នាក់ រួច​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ កាលពី​យប់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៤​នោះ គឺ​អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ទំនាក់ទំនង​មនោសញ្ចេតនា​ជាមួយ​គ្នា តាំងពី​ឆ្នាំ​២០២២​មក ប៉ុន្តែ​អ្នក​ទាំង​ពីរ​ទើបតែ​ផ្តិត​មេដៃ​លើ​កិច្ចព្រមព្រៀង​បញ្ចប់​ទំនាក់​ទំនងជា​ផ្លូវការ រស់នៅ​រៀង​ៗ​ខ្លួន នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ពោល គឺ​តែ​២​ថ្ងៃ​ប៉ុណ្ណោះ មុន​ហេតុការណ៍​បា​.​ញ់​ប្រហារ​កើតឡើង ។

នារី​ជន​រង​គ្រោះ​ស្លា​.​ប់​មានឈ្មោះ អែម សុ​វី​ដេ​ត ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​អ្នកលក់​អន​ឡាញ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ទូច វឌ្ឍនៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា មេធាវី មានស្រុក​កំណើត​នៅ​សង្កាត់​លេខ​៣ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ​។ ប្រើ​កាំ​ភ្លើ​.​ង​ខ្លី​ម៉ាក CZP07 និង​បាន​រក​ឃើញ​សំបក​គ្រា​.​ប់​ចំនួន​៥ ។

យោង​តាម​ម្តាយ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​សារព័ត៌មាន​សង្គម​សម្ភាស ការ​បា​.​ញ់​ស​ម្លា​.​ប់​នេះ​កើតឡើង​ដោយសារ​តែ​កូនស្រី​របស់​គាត់​សុំ​បែក​គ្នា ប៉ុន្តែ​មេធាវី​ជា​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​មិន​ព្រម ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ នារី​រង​គ្រោះ​បាន​បើករថយន្ត​ម៉ាក Ford territory ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AR-4896 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៩៦៦​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បើក​មក​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​នឹង​បុរី​ប៉េង​ហួត​ដឹ​សា​ឡែ​ត៍ ស្រាប់តែ​គេ​បានឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក MG ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BS-8007​បើកបរ​ដោយ​បុរស​ម្នាក់ ជា​ខ្មាន់​កាំ​ភ្លើ​.​ង​ធ្វើ​ដំណើរ​មក​ពីក្រោយ​ស្រប​ទិស​គ្នា រួច​ក៏​បាន​បើក​មក​ឈប់​នៅ​ពីក្រោយ​រថយន្ត​នារី​រង​គ្រោះ ។

ក្រោយមក​នារី​រង​គ្រោះ​ក៏​បាន​បើកទ្វារ​ចុះ​ពី​រថយន្ត​ហើយ ដើរ​មិន​បាន​ប៉ុន្មាន​ជំ​ហ៊ាន​ផង​ក៏​ត្រូវ បុរស​ជា​សង្សារ និង​ជា​ខ្មាន់​កាំ​ភ្លើ​.​ង​ចុះ​ពី​រថយន្ត​ហើយ​ដក​កាំ​ភ្លើ​.​ង​ខ្លី​បា​.​ញ់​សំដៅ​ទៅ​លើ​នារី​រង​គ្រោះជា​ច្រើន​គ្រា​.​ប់ បណ្តាល​ឲ្យ​ដេក​ដួល​ស្លា​.​ប់​ក្នុង​ថ្លុ​.​ក​ឈា​.​ម ហើយ​បុរស​ជា​ជន​ដៃដល់​បាន​យក​កាំ​ភ្លើ​.​ង​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​ដ៏​រន្ធត់​ស្លុតចិត្ត​នៅ​ក្នុង​ស្រទាប់​មហាជន​ខ្មែរ ដែល​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​មាន​តួនាទី​ជា​មេធាវី បាន​បាញ់​សម្លាប់នារី​ម្នាក់ រួច​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ កាលពី​យប់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៤​នោះ គឺ​អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ទំនាក់ទំនង​មនោសញ្ចេតនា ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០២២​មក ប៉ុន្តែ​អ្នក​ទាំង​ពីរ​ទើបតែ​ផ្តិត​មេដៃ​លើ​កិច្ចព្រមព្រៀង​បញ្ចប់​ទំនាក់​ទំនងជា​ផ្លូវការ រស់នៅ​រៀង​ៗ​ខ្លួន នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ពោល​គឺ​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​មុន​ហេតុការណ៍​បាញ់ប្រហារ​កើតឡើង​។

យោង​តាម​ខ្លឹមសារ​ដែល​មាន​រៀបរាប់​ក្នុង​កិច្ចព្រមព្រៀង​បញ្ចប់​វិវាទ​ដែល​អ្នក​ទាំង​ពីរ​បាន​ផ្តិត​មេដៃ​នោះ បង្ហាញ​សាបាន​នៃ​រឿង​នោះ​ថា ហេតុផល​ដែល​ឈាន​ដល់​ការ​ធ្វើ​កិច្ចព្រមព្រៀង​តាម​ផ្លូវច្បាប់​មាន​មេធាវី​ដឹង​លឺ​នេះ កើត​ចេញ​ដោយសារ ភាគី​ខាង​ប្រុស គឺ​លោក​មេធាវី ទូច វឌ្ឍនៈ នៅ​អាល័យ​ស្នេហ៍​ចាស់​ក្រោយ​ពី​បែកបាក់​គ្នា ខាង​ប្រុស​មិន​អស់ចិត្ត មិន​ព្រម​ដោះ​លែង​ហើយ​តែងតែ​តាម​រញ៉េ​រញ៉ៃ​ជីវិត​ភាគី​ខាង​ស្រី គឺ​អ្នក​នាង អែម សុ​វី​ដែ​ត ដោយ​តាម​តាម​ជួប និង​សុំ​ខាង​ស្រី​ជានា​គ្នា​វិញ​ជា​រឿយ​ៗ រហូត​ដល់​មាន​ជំ​លោះ​កើត​ឡើងជា​ច្រើន​ដែល​នាំ ឱ្យ​ភាគី​ទាំង​ពីរ ប៉ះពាល់​ដល់ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ បុរស​ជា​សង្សារ​ចាស់​រូប​នេះ តែងតែ​តាមដាន ឆាត ខ​ល ជា​ពិសេស ​បាន​ផ្ញើព័ត៌មាន រូបភាព វី​ដេ​អូ​របស់​នារី​ជា​អតីត​សង្សារ​ដែល​កាល​ទាក់ទង​រស់នៅ​ជាមួយ​គ្នា ទៅ​អោយ​អ្នក​ដទៃ មិន​ថា​គ្រួសារ បងប្អូន មិត្តភក្តិ និង​មនុស្ស​ជុំវិញ​ខ្លួន​របស់​ភាគី​ខាង​ស្រី​ ។

ដោយ​ទ្រាំ​លែង​បាន​នូវ​សកម្មភាព​ធ្វើទុក្ខបុកម្នេញ​រំខាន​ជីវិត​ឯកជន​ពី​សង្សារ​ចាស់ មួយវិញទៀត​ដោយសារ​តែ ភាគី​ខាង​ប្រុស​បច្ចុប្បន្ន បាន​រៀប​ការ​មាន​ប្រពន្ធ​រួច​ទៅ​ហើយ​នោះ ហើយ​ទ​ង្វើ​ទាំងនោះ វា​រំខាន​ដល់​ការ​កិច្ចការ​រកស៊ី ក៏​ដូច​ជា​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​មនុស្ស​ជុំវិញ​ខ្លួន ជា​ពិសេស​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​ខ្លួន​យ៉ាងធ្ងន់ធ្ងរ​ទៀត​នោះ ទើប​ភាគី​ខាង​ស្រី ឈាន​ដល់​វិធានការ​ផ្លូវច្បាប់​ដើម្បី​ចងជើង​ភាគី​ខាង​ប្រុស ឈាន​ដល់​ការ​ព្រមព្រៀង​ផ្តិត​មេដៃ​ធ្វើ​កិច្ចសន្យា​ដោយ​សន្តិវិធី​បញ្ចប់​វិវាទ​នៅ​មុខ​មេធាវី ដើម្បី​ជា​ភុ​ស្ត​តាំង​បង្ខំ​ឱ្យ​ភាគី​ខាង​ប្រុស​បញ្ឈប់ សកម្មភាព​ទាំងនោះ ហើយ​បើ​ហ៊ាន​បំពាន​កិច្ចព្រមព្រៀង​នោះ អតីត​សង្សារ​រូប​នេះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

យ៉ាងណា​ក៏​ដោយ ទោះបីជា លោក​មេធាវី ទូច វឌ្ឍនៈ យល់ព្រម​ផ្តិត​មេដៃ​កិច្ចព្រមព្រៀង​បញ្ចប់​វិវាទ​ក្តី ប៉ុន្តែ​ធាតុ​ពិត​ក្មា​ន់​កាំភ្លើង​រូប​នេះ នៅ​តែ​មិន​អស់ចិត្ត មិន​ព្រម​ចុះចាញ់ មិន​ព្រម​ទទួលស្គាល់​ការ​ពិត​ថា​រឿង​អ្នក​ទាំង​ពីរ​បាន​ដើរ​ដល់​ផ្លូវ​ចប់​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ