ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តរតនគិរី​បើក​ល្បែងស៊ីសង​តាម​អន​ឡាញ​ឡើង​រលូន​បាន​ដោយសារ​សមត្ថកិច្ច?

1 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ល្បែងស៊ីសង​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​ដូច​ជា​ជល់​មាន់​ផ្លែកាំបិត និង​កំពុង​តែ​ដំណើរការ​យ៉ាង​ពេញទំហឹង​នៅ​ក្នុង​ក្រុង​បាន​លុង​ទាំងមូល និង​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ក្នុង​ខេត្តរតនគិរី​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​អនុញ្ញាត​ឲ្យ​បើក​លេង​យ៉ាង​អនាធិបតេយ្យ និង​ខ្លាំងក្លា​ណាស់​។ តាម​ប្រភព​នៅ​ខេត្តរតនគិរី​មាន​ទីតាំង​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​នេះ ដោយ​ចំហ​គឺ​លេង​ជា​រៀងរាល់ថ្ងៃ​ដែល​បាន​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ៗ​បរិវេណ​នោះ ។ ការ​បង្ក​ឲ្យ​កើត​មាន​ល្បែងស៊ីសង​ទាំងនេះ…

ខេត្តរតនគិរី ៖ ល្បែងស៊ីសង​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​ដូច​ជា​ជល់​មាន់​ផ្លែកាំបិត និង​កំពុង​តែ​ដំណើរការ​យ៉ាង​ពេញទំហឹង​នៅ​ក្នុង​ក្រុង​បាន​លុង​ទាំងមូល និង​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ក្នុង​ខេត្តរតនគិរី​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​អនុញ្ញាត​ឲ្យ​បើក​លេង​យ៉ាង​អនាធិបតេយ្យ និង​ខ្លាំងក្លា​ណាស់​។

តាម​ប្រភព​នៅ​ខេត្តរតនគិរី​មាន​ទីតាំង​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​នេះ ដោយ​ចំហ​គឺ​លេង​ជា​រៀងរាល់ថ្ងៃ​ដែល​បាន​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ៗ​បរិវេណ​នោះ ។ ការ​បង្ក​ឲ្យ​កើត​មាន​ល្បែងស៊ីសង​ទាំងនេះ ហាក់បីដូចជា​គ្មាន​គោលការណ៍ និង​ទប់ស្កាត់​ឬ​បង្ក្រាប​ឡើយ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ ទំនងជា​ឆ្នាំងបាយ​ប្រចាំ​ថ្ងៃ​ផង​ក៏​មិនដឹង បានជា​មានការ​ត្រូវ​ដង​ត្រូវ​ផ្លែ​និង​គ្នា​រលូន​ល្អ​ណាស់ ទើប​បន្ត​បណ្តែតបណ្តោយ​ឲ្យ​ដំណើរការ​បាន​យ៉ាង​អនាធិបតេយ្យ​បែប​នេះ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​បើក​ឲ្យ​ល្បែងស៊ីសង​តាម​ប្រព័ន្ធ Online គ្រប់​ប្រភេទ​នេះ​ហើយ​ដែល​នាំ​ឲ្យ​ពួក​គាត់​មានការ​ព្រូ​យ​បារម្ភ​អំពី​ករណី​ចោរកម្ម​និង​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសា​និង​បទល្មើស​ផ្សេង​ៗ​ទៀត​កើត​មាន​ឡើង ។ ពួក​គាត់​លើក​ឡើង​ទៀត​ថា ស្ទើរ​គ្រប់​ទីតាំង​ទៅ​ហើយ​ដែល​មាន​ល្បែងស៊ីសង​តាម​ប្រព័ន្ធ Online នោះ​ប្រហែលជា​មាន​ខ្សែ​ខ្នងបង្អែក​មានបុណ្យ​ស័ក្តិធំ នៅ​ចាំ​កាង​ពីក្រោយ​ហើយ ទើប​គេ​ហ៊ាន​ឲ្យ​បើក​លេង​ពេញ​ទូ​ទាំង​ខេត្ត​បែប​នេះ​បាន​។

នៅ​តាម​ទីតាំង​មួយ​ចំនួន​ដែល​កំពុង​តែ​ប្រ​ម៉ូ​ល​ផ្តុំ​គ្នា​លេង​នោះ តែង​ហ៊ោកញ្ជ្រៀវ​យ៉ាង​អ៊ូអរ​បំផុត ដូច​ជា​នៅ​ទីប្រជុំជន​នានា ក្នុង​ក្រុង​បាន​លុង ដូច​ជា​នៅ​ភូមិ​អភិវឌ្ឍ​, ភូមិ​ថ្មី​, ភូមិ​បួន​, ភូមិ​អូរ​កន្សែង និង​តាម​បណ្តា​ស្រុក​ផង​ដែរ​តាម​ទីតាំង​ហាង​ការ​ហ្វេ​។​ល​។

បើ​តាម​អ្នកលេង​ល្បែង​តាម​ប្រព័ន្ធ​Online​នោះ​បង្ហើប​ថា នៅ​តាម​ទីតាំង​នីមួយ​ៗ​គឺ​មាន​អ្នក​ប្រចាំការ​គ្រប់គ្រង​ដោះស្រាយ​ទៀត​ផង បើ​មាន​សមត្ថកិច្ច​ណា​មក​សួរនាំ ។ ប្រជាពលរដ្ឋ​រស់​ក្បែរ​ទីតាំង​លេងល្បែង Online ទាំងនោះ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ភូមិ ស្រុក​នានា ក្នុង​ខេត្តរតនគិរី​ទាំងមូល​នេះ​កើត​មានការ​បើក​ឲ្យ​លេង​ស្ទើរតែ​គ្រប់​ភូមិ​ទៅ​ហើយ​តាម​ភូមិសាស្ត្រ​ដាច់​ស្រយាល ។

ប្រភព​ពី​សមត្ថកិច្ច​ក៏​បាន​បង្ហើប​ដែរ​ថា ការ​បើក​ឲ្យ​លេងល្បែង​ស៊ីសង តាម Online គ្រប់​ប្រភេទ​ទាំង​អស់នោះ ក៏​ធ្លាប់​មាន​ប្រជាពលរដ្ឋ​មក​ប្តឹង​ញឹកញាប់​ដែរ​ឲ្យ​ជួយ​ចុះ​បង្ក្រាប និង​ទប់ស្កាត់ ព្រោះ​សមា
ជិ​ក​ខ្លួន​រង​គ្រោះ​ចាញ់ល្បែង​ខាតបង់​ការងា​ទំនាស់​ក្នុង​គ្រួសា​អំពើ​ហិង្សារ​ជាដើម​ផង និង​ក៏​ធ្លាប់​មាន​លេង​ចាញ់​អស់​លុយ​ច្រើន​រហូត​ដល់​ជំពាក់​មេបន​ល្បែង​នោះ មាន​លក់​គោក្របី​យស​ង​គេ​ទៀត​ផង​ក៏​មាន​ដែរ​។

បើ​តាម​ប្រសាសន៍​ថ្នាក់ដឹកនាំ​នៃ​ក្រសួងមហាផ្ទៃ​កន្លង​មក ក៏​ធ្លាប់​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​លើ​ករណី​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នេះ​ទាំង​២៥​រាជធានី​ខេត្ត គឺ​តម្រូវ​ឲ្យ​លុប​បំបាត់​នូវ​ល្បែង​ស​ស៊ីសង​ខុសច្បាប់ ទាំងនោះ ព្រោះថា ជា​ឬ​ស​គល់​នៃ​បទល្មើស​ចោរកម្ម ចោរឆក់​កើត នូវ​អំពើ​ហឹ​ង្សា ដោយ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទាំងនេះ ។

តែ​ឯកា​របើក​ឲ្យ​មាន​ល្បែង​គ្រប់​ប្រភេទ​ក្នុង​ខេត្តរតនគិរី​នេះ​ម្ចាស់​ទីតាំង​ខាង​លេ​ី​ប្រហែលជា​មាន​ខ្នង បង្អែក​ខ្សែរ​អ្នកធំ​ពិតមែន​ហើយ​ទើប​នៅ​តែ​ហ៊ាន​បន្ត​បើក​ឲ្យ​លេង​បាន​ដោយ​រលូន​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី​ដ៏​ដាច់​ស្រ​យ៉ា​ល​មួយ​នេះ​។

មជ្ឈដ្ឋាន​ទូទៅ ក៏​ដូច​ជា​មហាជន ក៏​សូម​សំណូមពរ​ដល់ ថ្នាក់ដឹកនាំ ជា​ពិសេស លោក ស្នងការ​នគរបាល ខេត្តរតនគិរី សូម​មាន​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ទីតាំង​បើ​បន​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ ដែល​បន្ត​បើក​លេង​ដោយ​សេរី និង​ទីតាំង​ក​ន្កែ​ង​ផ្សេង​ៗ​ទៀត​ជា​ច្រើន ដូច​ជា​វង់​បៀ​លេង​តាម​ផ្ទះ​ជាដើម​។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ