ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪ​ចុង​ឡើង​តាម​បង្អួច​ប្រុង​ម្តងទៀត ត្រូវ​​នាង​លែង​ខ្លាច​ការ​គំ.រា.ម​ក៏​ទៅ​ប្រាប់​ម្តាយ

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនតាមពាក្យបណ្តឹង ក្រោយ​​ធ្វើ​សកម្មភាព​ចាប់​រំលោភ​លើ​កូនស្រី​ចុងរហូត​បាន​សម្រេច​ជា​ច្រើន​លើក ប៉ុន្តែ​ទើបតែ​បែកធ្លាយ​រឿងនេះទៅដល់​ម្តាយបង្កើតនាង ។ ជាក់ស្តែង យោង​តាម​ផេ​ក​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួនតាមពាក្យបណ្តឹង ក្រោយ​​ធ្វើ​សកម្មភាព​ចាប់​រំលោភ​លើ​កូនស្រី​ចុងរហូត​បាន​សម្រេច​ជា​ច្រើន​លើក ប៉ុន្តែ​ទើបតែ​បែកធ្លាយ​រឿងនេះទៅដល់​ម្តាយបង្កើតនាង ។

ជាក់ស្តែង យោង​តាម​ផេ​ក​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦​និង​១០​នាទី នៅ​ចំណុច​ភូមិ​តា​ង៉ែ​ន ​ក្នុងខេត្តបាត់ដំបង មាន​ករណី​រំលោភ​សេព​សេ​ន្ថ​វៈ​មួយ​កើតឡើង ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ុន យ៉ុ​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​ញា ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខេត្តបាតដំបង ។ បច្ចុប្បន្ន ស្នាក់​នៅ​ទំនប់​អាង​កំពីង​។

ប្រភព​បន្ត​ថា ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ជា​កូនស្រី​ចុង មាន​អាយុ​១៤​ឆ្នាំ​នៅ​ពេល​ទៅ​រក​ត្រី និង​ពេល​នៅផ្ទះ​ស្ងាត់​តែ​ពីរ​នាក់ រហូត​បាន​សម្រេច​ជា​ច្រើន​លើក (​ដែល​បាន​កើត​មាន​ឡើង​ពី​ក្នុង​កំឡុង​ដើមឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ទី​០៩.០២.២០២៤) ដោយ​បាន​គំរាម​សម្លាប់ និង​ហាម​មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ដឹង​ឡើយ ។

ប្រភព​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោ​ប្រហែល​០១​យប់​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្រាប់តែ​ឪពុកចុង​ឈ្មោះ ស៊ុន យ៉ុ​ម បាន​លួច​ឡើង​តាម​បង្អួច​ចូល​ក្នុង​បន្ទុប់​កូនស្រី​ចុង​បម្រុង​រំលោភ តែ​ត្រូវ​កូនស្រី​ប្រកែក​ហើយ​និយាយ​រឿង​នេះ​ប្រាប់​ទៅ​ដល់​ម្តាយ​ឈ្មោះ សរ សា​រុំ អាយុ​៤២​ឆ្នាំ បានអោយ​ដឹង ។

ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ កម្លាំង​ផ្នែក​ជំនាញ​រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលតា​គ្រាម​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណ​ន់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សំ វី​រៈ អធិការ​នគរបាល​ស្រុក​បាណ​ន់ បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ស៊ុន យ៉ុ​ម មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណ​ន់​ដើម្បី​ធ្វើការ​សាកសួរ ។ ក្រោយ​ពី​បាន​សាកសួរ​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅ​លើ​ជន​រង​គ្រោះ​បាន​សម្រេច​ជា​ច្រើន​លើក​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​បាណ​ន់​កំពុង​កសាង​សំណុំរឿង ប​ញ្ចូ​ន​មក​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ