ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​​នៅ​យោធ​​ភូមិ​ភាគ​​ពិសេស​​មួយ​រូប​​ត្រូវ​​នគរ​បាល​​ស្រុក​​កៀន​ស្វាយ​​ឃាត់​ខ្លួន​​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ មន្ត្រី​យោធានៅ​យោធ​ភូមិ​ភាគ​ពិសេស​មួយ​រូប​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ស្រុក​កៀន​ស្វាយ​ឃាត់​ខ្លួន និង​​ដក​ហូត​កាំ​ភ្លើង​ខ្លី​ម៉ាក​K 59 មួយ​ដើម​​កាល​ពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០១១ នៅ​​ភូមិ​កំពង់​ស្វាយ​ ឃុំ​កំពង់​ស្វាយ​ ស្រុក​កៀន​ស្វាយ​ ពី​បទ​បា.ញ់​ឡើង​លើ​មួយ​គ្រាប់​គំរាម​សមត្ថ​កិច្ច​នគរ​បាល​មូល​ដ្ឋាន​

ខេត្ត​កណ្តាល​ ៖ មន្ត្រី​យោធានៅ​យោធ​ភូមិ​ភាគ​ពិសេស​មួយ​រូប​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ស្រុក​កៀន​ស្វាយ​ឃាត់​ខ្លួន និង​​ដក​ហូត​កាំ​ភ្លើង​ខ្លី​ម៉ាក​K 59 មួយ​ដើម​​កាល​ពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០១១ នៅ​​ភូមិ​កំពង់​ស្វាយ​ ឃុំ​កំពង់​ស្វាយ​ ស្រុក​កៀន​ស្វាយ​ ពី​បទ​បាញ់​ឡើង​លើ​មួយ​គ្រាប់​គំរាម​សមត្ថ​កិច្ច​នគរ​បាល​មូល​ដ្ឋាន​។

យោធា​នោះ​ឈ្មោះ​ហុង ចិន្តា អាយុ​២៣​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​កំពង់​ស្វាយ​​។ ​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ​ឈ្មោះ​ហុង ចិន្តា​ បានទាស់​​ពាក្យ​សំដី​ជាមួយ​សមត្ថ​កិច្ច​នគរ​បាល​មូល​ដ្ឋាន​ដែល​មាន​ភារកិច្ច​ទៅ​ជួយ​រៀប​ចំ​សណ្តាប់​ធ្នាប់​ក្នុង​ពិធី​​​មង្គល​ការមួយ ហើយ​គេ​បាន​​បាញ់​ឡើង​លើ​មួយ​គ្រាប់​ជា​ការ​គំរាម​។ ភ្លាមៗនោះ​សមត្ថ​កិច្ច​នគរ​បាល​មូល​ដ្ឋាន​បាន​ឃាត់​ខ្លួន​គេ​នាំ​​ទៅសាក​សួរ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕