ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញទូរស័ព្ទពីជនមិនស្គាល់​ក៏រាវឃើញលេខ​សម្ងាត់ធនាគារ បើកលុយគេហើយជាប់ខ្នោះ

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជនសង្ស័យម្នាក់ត្រូវចាប់ខ្លួន​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​កាលពីថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៤​ ក្រោយពីរើសទួរស័ព្ទរបស់២​នាក់​ប្តី​ប្រពន្ធដែល​មានមុខរប​ររើស​អេ​ត​ចាយ ​និង​ប៉ះ​កង់-​ម៉ូតូ​​ ក៏បើក​​លុយអស់ចំនួនជាង៨ពាន់ដុល្លារ ។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជនសង្ស័យម្នាក់ត្រូវចាប់ខ្លួន​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​កាលពីថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៤​ ក្រោយពីរើសទួរស័ព្ទរបស់២​នាក់​ប្តី​ប្រពន្ធដែល​មានមុខរប​ររើស​អេ​ត​ចាយ ​និង​ប៉ះ​កង់-​ម៉ូតូ​​ ក៏បើក​​លុយអស់ចំនួនជាង៨ពាន់ដុល្លារ ។

តាមប្រភពពីការិល័យ​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ​ជនសង្ស័យ​មានឈ្មោះ គឹ​ម វិបុល ហៅ​មិ​ញ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ
(​មុខ​របប​រត់​ម៉ូតូកង់៣ឥណ្ឌា​) ​រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ សៀ​ក ស្រី​នាង ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ
​​ដែល​មានមុខ​របរ​ដើរ​រើស​អេ​ត​ចាយ និង​ប៉ះ​កង​-ម៉ូតូ​) ​រស់នៅ​សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បាត់​ទូរស័ព្ទ​ដៃ​ម៉ាកOPPO១​គ្រឿង​ ដែល​មាន​គណនេយ្យធនាគារ​​ដែល​មាន​ទឹកប្រាក់​ចំនួន​៨,១៤០​ដុល្លា​រ ​។

ក្រោយ​ពី​បាត់​ទូរស័ព្ទ​ក៏បាន​ទៅ​ជួប​បុគ្គលិក​ធនាគារ​មួយនៅ​សាខា​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​ បើ​គ្មាន​អ្នកដឹង​លេខ​សម្ងាត់​គណនី​ទេ ​គ្មាន​អ្នកណា​បើក​លុយ​បាន​ឡើយ ហើយ​គាត់​សម្រេច​ដាក់​លុយ​ចំនួន​១,៨០០​ដុល្លារ​បន្ថែម​ទៀត​ លុះដល់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៣ ប​ម្រុ​ងយក​លុយ​ទៅ​ដាក់​ចំនួន​៤,០០០​ដុល្លា​រទៀត​បន្ថែម ​តែ​សួរ​បុគ្គលិក​ធនាគារ​ជួយ​ឆែក​គណនី​​មើល​លុយ​ស្រាប់តែ​បាត់អស់រលីង​គ្មាន​សល់​​ ​។

លោក​វរសេនីយ៍ទោ សោម សា​រុន បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះ​ឈ្មោះ សៀ​ក ស្រី​នាង កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​រហូត​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​ នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ​នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​។

​​ជនសង្ស័យ​ឈ្មោះ គឹ​ម វិបុល ហៅ​មិ​ញ បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​បើក​យក​លុយ​ចំនួន​៨,១៤០​ដុល្លា​រពិតមែន ​ដោយ​មូលហេតុ​បាន​ទិញ​ទូរស័ព្ទ​ម៉ាកOPPO១​គ្រឿង​តំលៃ​១២​ម៉ឺន​រៀល​
ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​បាន​យកមក​លក់​អោយ​ ហើយ​ទិញ​ស៊ី​ម​ដាក់​ឃើញ​គណនី​​​​​បាន​ចុច​រាវ​លេខ​សម្ងាត់​ពី​១​ដល់​៦​ចេញ​ហើយ​ទៅ​បើក​លុយ​ទាំងអស់​យក​ទៅ​ទិញ​ម៉ូតូ​២​គ្រឿង ​និង​មាស​ទុក ​រួច​ហើ​​យ​សម្រេចចិត្ត​លក់​ម៉ូតូ​២​គ្រឿង​យក​ទៅ​ទិញ​ផាស​អាប់​១​គ្រឿង​ធ្វើ​ជា​មុខ​របរ​​រត់ តែ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​តែម្តតង ។

អត្ថបទសរសេរ ដោយ