យកក្រដាសធ្វើជាផ្កាហើយលក់បានលុយ
- ភ្នំពេញ
សម្រាប់បុណ្យនៃក្តីស្រលាញ់នៅថ្ងៃទី១៤កុម្ភះពេលខាងមុខក្រៅពីផ្កាកូឡាបស្រស់ៗ វត្ថុអនុស្សាវរីយថ្លៃៗ ទឹកអប់ ប្រេងម្សៅ និង ពពួកគ្រឿងផ្អែមដូចជាស្កសូកូឡា ផ្កាដែលគេច្នៃចេញពីក្រដាស ក៏មាន តម្រូវការគួរសមដែរ ។
អ្នកនាង ហេង ស៊ីវីតា ជាអ្នកលក់ផ្កាក្រដាស់នៅរាជធានីភ្នំពេញអាយុ២៥ឆ្នាំមួយរូប បាន អោយ ដឹងថា ការលក់វត្ថុអនុស្សាវរីយ៍ និងលក់ផ្កាបត់ក្រដាស់របស់គាត់ ស្ថិតក្នុងកម្រិតនៃ ការគ្រោងលក់នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ដូចសព្វមួយដង ។

អ្នកនាង ហេង ស៊ីវីតា បានអោយកម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាពដឹងថា «ខ្ញុំលក់ តាំងពី៨ទៅ៩ឆ្នាំមុនមកម្ល៉េះ។ ខ្ញុំលក់នៅមុខៗផ្ទះ ហើយគ្រាន់តែចាំបានថា ខ្ញុំចាប់លក់ រាល់ថ្ងៃតែម្តង ប្រហែលជា៣ឆ្នាំចុងក្រោយនេះ ដែលលក់ជាប្រភេទផ្កាក្រដាស់។ សម្រាប់ តម្លៃបាច់ផ្កានៅខាងខ្ញុំមានតម្លៃចាប់ពី ១០ដុល្លាឡើងទៅ ដែលសម្ភារៈ វេចខ្ចប់យក ពីផ្សារក្នុង រាជធានីភ្នំពេញ»។
អ្នកនាង ហេង ស៊ីវីតា បានឱ្យដឹងថា នៅក្នុងឱកាសទិវានៃក្តីស្រឡាញ់ ហាងរបស់អ្នកនាងមាន ការដាក់លក់នូវវត្ថុអនុស្សាវរីយ៍បែបខ្មែរជាច្រើនប្រភេទ ប៉ុន្តែជាការកត់សម្គាល់លក់ដាច់ ភាគ ច្រើនជាប្រភេទផ្កាក្រដាស់គ្រប់ព័ណ៌ និងទំហំ ដែលគេនិយមទិញយកទៅប្រើប្រាស់ និង ដាក់់តាំងលម្អ។
អ្នកនាង ហេង ស៊ីវីតា បន្តថា «សម្រាប់សេវាកម្មដែលភ្ញៀវគាត់កម្ម៉ង់ចង់ យកទៅអោយ ម៉ាក់ ប៉ាគាត់ ឬក៏មនុស្សជាទីស្រឡាញ់របស់គាត់ គាត់ទម្លាក់លេខទម្លាក់ទីតាំងរបស់អ្នកដែល គាត់ ត្រូវអោយ ហើយគាត់payលុយរួចរាល់ហើយ គាត់មានជាកូនសំបុត្រ ប្រាប់ថារបស់អ្នកណា ហើយនរណាទិញជូនគាត់គឺយើងមានសេវាដឹកជូនភ្លាមៗ»។

ពាក់ព័ន្ធនឹងថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ យុវតី ឈ កនិការ អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអោយដឹងថា ទិវានៃក្តីស្រឡាញ់នេះបង្ហាញក្តីស្រឡាញ់ ចំពោះ គ្នាទៅវិញទៅមក ដែលរូបកញ្ញាផ្តល់ក្តីស្រឡាញ់ចំពោះម្តាយឪពុក បងប្អូន មិត្តភក្តិ ដែលមិន មែនគ្រាន់តែបង្ហាញនៅក្នុងថ្ងៃទី១៤ ខែកុម្ភៈនោះទេ។
យុវតី ឈ កនិការ បានបន្ថែមថា «គាត់ទិញអ្វីក៏បានដែរ ព្រោះជាទឹកចិត្តរបស់គាត់។ ខ្ញុំអត់ថា ចង់បាននេះចង់បាននោះទេ។ ចំពោះផ្នត់គំនិតខ្ញុំគិតថាអត់ត្រូវទេ ដោយសារគេអោយយើង ដោយមិនប្រាកដថាយើងត្រូវតែមានអ្វីដោះដូរ ដោយសារគេចង់បាននេះពីយើងនោះទេ។ ខ្ញុំគិតថាទង្វើអស់នេះវាមិនត្រូវ យើងអាចថាដោះដូរបាន ដោយគ្រាន់តែទិញ ការដូរអោយ គ្នាទៅវិញទៅមក»។
យុវតី ជឹម ជីនី អាយុ២០ឆ្នាំ ឆ្នាំជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បាន អោយ ដឹងថា ទិវាក្តីស្រឡាញ់គឺគ្រាន់តែការចែករំលែកក្តីស្រឡាញ់ ជាមួយគ្រួសារ មិត្តភក្តិ សាច់ញាតិ ទោះបីថាបុណ្យនេះមិនមែនជាបុណ្យរបស់យើងក៏ដោយ ប៉ុន្តែយើងអាចចែករំលែក ក្តីស្រឡាញ់ជាមួយមនុស្សនៅជុំវិញខ្លួនបានទាំងអស់គ្នា។
ដោយឡែកលោក សាស្ត្រាចារ្យ សំបូរ ម៉ាណូរ៉ា អ្នកជំនាញផ្នែកសង្គម និងវប្បធម៌ បាន អោយដឹងថា បុណ្យនៃក្តីស្រឡាញ់គឺជាទិវានៃការសម្តែងនូវចិត្ត សម្តែងភក្តីភាព សម្តែង ទឹកចិត្ត ហើយមានលំនាំទាក់ទងជាមួយនឹងសាសនាគ្រីស្ត។ វាជារឿងមួយដែលនាំ អោយ យើងប្រុងប្រយ័ត្នដែរ ដើម្បីកុំអោយទស្សនៈនៃគំនិតនៃពិធីនេះ អោយទៅជាទស្សនៈ នៃសង្គម ខុសលំនាំដើម។
លោកសាស្ត្រាចារ្យ សំបូរ ម៉ាណូរ៉ា បន្ថែមថា «សូមកូនៗទាំងអស់មេត្តាជ្រាប តម្លៃនៃ ជីវិត ក្នុង សេចក្តីស្រឡាញ់ ដែលយើងអោយឈ្មោះថាស្នេហានេះ វាមានតម្លៃល្អណាស់ សម្រាប់ ជីវិតពិសេសបំផុតជីវិតយុវវ័យ។ ប៉ុន្តែយើង ត្រូវអោយតម្លៃលើខ្លួនយើង អោយតម្លៃ ទៅលើ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ជាតិយើង។ ការអោយបាច់ផ្កា ជាសមានចិត្ត របស់ យើង។ យើងកុំយកផ្កានេះ ជាថ្នូរទៅជាការធ្វើអំពើ មិនត្រឹមត្រូវ អាណិតឪពុកម្តាយ កុំយកផ្កាមួយទង ទឹកអប់មួយដប ទៅបំផ្លាញកិត្តិយសអ្នកមានគុណ»៕

ចែករំលែកព័តមាននេះ